អគ្គលេខាធិការ NATO Jens Stoltenberg បានស្វាគមន៍ឯកអគ្គរដ្ឋទូតស៊ុយអែដនិងហ្វាំងឡង់ Axel Wernhoff និង Klaus Kohornen នៅឯទីបញ្ជាការ NATO ក្នុងទីក្រុង Brussels កាលពីថ្ងៃពុធ ខណៈដែលប្រទេសនៅភាគខាងជើងបានក្រោកឈរទាំងអស់គ្នាជាងពេលណាទាំងអស់ ដែលមិនធា្លប់មានពីមុនមក ដើម្បីធានានូវដំណើរការជាបន្តបន្ទាប់ក្នុងការដាក់ពាក្យសុំ។ "អ្នកទាំង២បានធ្វើការសំរេចចិត្តនិងជ្រើសរើសតាមដំណើរការប្រជាធិបតេយ្យ ខ្ញុំសុំធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសំណូមពរដោយហ្វាំងឡង់ និងស៊ុយអែដដើម្បីចូលរួមជាមួយ NATO "។
Stoltenberg បានហៅការដាក់ពាក្យទាំង២នេះជាជំហានប្រវត្តិសាស្ត្រមួយ ដោយបន្ថែមថា NATO បានប្រុងប្រៀបរួចជាស្រេចនៅក្នុងតំបន់សមុទ្ទ Baltic និងថា NATO និងសម្ព័ន្ធមិត្តព្រមទាំងកងកម្លាំងទាំងអស់នឹងបន្ត ដើម្បីធ្វើការសម្របសម្រួលបើសិនជាមានការចាំបាច់។ "អ្នកគឺជាដៃគូរដ៏ជិតស្និទ្ធបំផុតរបស់យើង ហើយសមាជិកភាពរបស់អ្នកនៅក្នុង NATO នឹបង្កើននូវការចែករំលែកសន្តិសុខរបស់យើង" Stoltenberg បាននិយាយ។ “សម្ព័ន្ធមិត្តទាំងអស់បានយល់ព្រមនូវសារៈសំខាន់ក្នុងការពង្រីក NATO យើងទាំងអស់គ្នាយល់ព្រមថា យើងត្រូវតែក្រោកឈរទាំងអស់គ្នា”។
សេចក្តីប្រកាសរបស់ Stoltenberg បន្ទរនូវសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខានិងគាំទ្រដោយនាយករដ្ឋមន្ត្រី Danmark, Iceland, Norway កាលពីថ្ងៃច័ន្ទ ដែលមេដឹកនាំនៃភាគខាងជើងទាំងអស់ បានស្វាគមន៍សេចក្តីសំរេចចិត្តរបស់ហ្វាំងឡង់និងស៊ុយអែដ ដើម្បីចូលរួមជាមួយនឹង NATO ខណៈដែលធ្វើការអះអាងថា "គាំទ្រចំពោះអ្នកដែលសុំចូលជាសមាជិកថ្មី។ ជាមួយគ្នាទាំងអស់ទាំង Danmark, Iceland, Norway បានប្រុងប្រៀបរួចជាស្រេចជាមួយនឹងមធ្យោបាយគ្រប់បែបយ៉ាងដែលចាំបាច់បើសិនជា ប្រទេសភាគខាងជើងទាំង២នេះរងនូវការវាយប្រហារ ខណៈដែលគេមិនទាន់ក្លាយទៅជាសមាជិកផ្លូវការ"។
“ប្រទេសភាគខាងជើងបានប្រកាសផងដែថា ពួកគេនឹងធ្វើអ្វីដែលចាំបាច់ដើម្បីធានានូវដំណើរការយ៉ាងឆាប់រហ័ស ខណៈដែលសន្តិសុខហ្វាំងឡង់និងស៊ុយអែដគឺជារឿងខ្វល់ខ្វាយរួមរបស់យើងទាំងអស់គ្នា”។ តើហ្វាំឡង់និងស៊ុយអែដនឹងក្លាយទៅជាជនរងគ្រោះនៃការឈ្លានពានលើទឹកដីរបស់ខ្លួន មុនពេលដែលបានទទួលសមាជិកភាព NATO ដែរឬទេ? យើងនឹងជួយពួកគេតាមគ្រប់មធ្យោបាយដែលចាំបាច់។ យើងនឹងចាប់ផ្តើមរៀបចំភ្លាមៗដើម្បីរៀបចំឲ្យមានការធានានូវសន្តិសុខសំរាប់ពួកគេ៕