Politico-
ការឈ្លានពានរបស់រុស្សីនៅអ៊ុយក្រែនបាននាំការផ្តោតអារម្មណ៍ចំពោះកងទ័ព NATO ដែលបោះទីតាំងនៅមូលដ្ឋានយោធា Estonia នៅភាគខាងកើតរបស់សម្ព័ន្ធមិត្ត។ ទាហាន NATO បានបោះទីតាំងនៅទីនេះ ប្រហែលជា១៥០គ.ម.ពីព្រំប្រទល់រុស្សី អស់រយៈពេល៥ឆ្នាំដែលជាផ្នែកនៃសម្ព័ន្ធមិត្ត "វត្តមាននៃការពង្រឹងទៅមុខ" បេសកកម្មដើម្បីការពារនិងធានានូវការព្រួយបារម្ភរបស់សមាជិក NATO ខាងកើតអំពីការឈ្លានពានរបស់រុស្សី។ ប៉ុន្តែការធ្វើសង្រ្គាមយ៉ាងខ្លាំងក្លារបស់ទីក្រុងមូស្គូលើអ៊ុយក្រែនបាននាំមកនូវការគំរាមកំហែងយ៉ាងធំចំពោះតំបន់ baltic ដែលអាចជួបប្រទះ។
“កាលពីអតីត វាមានរឿងវែងឆ្ងាយដែលត្រូវពន្យល់ចំពោះគ្រួសារខ្ញុំនថាតើហេតុអ្វីដែលយើងត្រូវមកនៅ Estonia” មន្ត្រីយោធាជាន់ខ្ពស់នៃដាណឺម៉ាក បាននិយាយក្នុងលក្ខខ័ណ្ឌអនាមិក ឥឡូវនេះអ្វីដែលជាព័ត៌មានតាមទូរទស្សន៍បានពន្យល់អស់ហើយ។ ប្រជាជាតិ Baltic នៃ Estonia Latvia និង Lithuania បានពិចារណារនៅក្នុងចំណោម NATO និងសមាជិកអឺរ៉ុបដែលទន់ខ្សោយចំពោះការវាយប្រហាររបស់រុស្សី។ មេដឹកនាំរបស់ពួកគេបានបញ្ចេញនូវការព្រួយបារម្ភចំពោះ Vladimir Putin ដែលបានសម្លឹងមើលប្រទេសរបស់ពួកគេបន្ទាប់ពីអ៊ុយក្រែន។
ការភ័យខ្លាចនៃការវាយប្រហាររបស់រុស្សីក៏បានជំរុញផងដែរចំពោះប្រទេសជិតខាងនៃតំបន់ Baltic ហ្វាំងឡង់និងស៊ុយអែដ ដែលធ្លាប់មាននយោបាយចាក់ឬសដ៏យូរលង់នៃការមិនចូលសម្ព័ន្ធយោធាខាងណាទាំងអស់ និងបានផ្ញើរខ្លួនទៅជាមួយសមាជិកភាព NATO ។ កាលពីសប្តាហ៍មុន Politico បានស្ធិតនៅក្នុងចំណោមនៃប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានគេអនុញ្ញាតិឲ្យចូលទៅក្នុងមូលដ្ឋាន Tapa សំរាប់ព្រឹត្តិការណ៍ដើម្បីប្រារព្ធខួបទី៥នៃការពង្រឹងវត្តមានដើម្បីទៅមុខនៅក្នុងប្រទេស Estonia ។ អារម្មណ៍ហាក់ដូចជាមានភាពខ្សឹកខ្សួលជាជាងការអបអរសាទរខណៈដែលទាហានបានសើរនៅក្រោមតំណក់ទឹកភ្លៀងនៅក្នុងពិធីប្រារព្ធខួបនេះ។
កងកំលាំង NATO នៅទីនេះដឹកនាំដោយកងវរសេនាធំ Welsh នៃកងភូមិន្ទរបស់អង់គ្លេស និងរួមបញ្ចូលទាំងសមាជិកនៃកងទ័ពបារាំង Alpin Hunter និង Denmark ។ ទាហាន Estonia នៅទីនេះត្រូវបានអនុញ្ញាតិឲ្យបង្ហាញនូវស្លាកសញ្ញាមិនផ្លូវការដែលជាប្រឡង់ដៃដែលពាក់នៅលើឯកសណ្ឋានរបស់ខ្លួន។បើយោងទៅតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិ Estonia នៅមូលដ្ឋាន Tapa បានបញ្ជាក់ថា ប្រភពព័ត៌មានចំហរ វត្តមានរបស់ទាហានរុស្សីដែលនៅជិតព្រំប្រទល់ Estonia បានថយចុះយ៉ាងច្រើនដោយសារតែការដាក់ពង្រាយនៅអ៊ុយក្រែន។