BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហ្វាំងឡង់ប្រកាសជាផ្លូវការចូលជាសមាជិកNATO

ថ្ងៃចន្ទ, 16 ខែឧសភា 2022 15:05  គុន ច័ន្ទរដ្ឋា

DW-

រដ្ឋាភិបាលហ្វាំឡង់កាលពីថ្ងៃអាទិត្យបានប្រកាសជាផ្លូវការថាខ្លួននឹងដាក់ពាក្យសុំចូលជាសមាជិកភាពNATO បន្ទាប់ពីសកម្មភាពនោះបានទទួលនូវការគាំទ្រពីគណបក្សដែលកាន់អំណាចនៅក្នុងប្រទេស។សភាហ្វាំងឡង់ត្រូវបានគេរំពឹងថានឹងផ្តល់ភ្លើងខៀវដែលជាសរចក្តីសម្រេចក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។សេចក្តីសម្រេចបានលេចចេញមកបន្ទាប់ពីរុស្សីបានឈ្លានពានប្រទេសអ៊ុយក្រែន ដែលជាការផ្តល់សញ្ញានៃការបកក្រោយនៃជំហររបស់ប្រទេសនេះដែលបានប្រកាន់ជំហរអព្យាក្រិតអស់រយៈពេលដ៏យូរមកហើយ។

លោកប្រធានាធិបតី Sauli Niinisto បាននិយាយថាលោកយល់ព្រមលោកនឹងយល់ព្រមជាមួយនឹងរដ្ឋាភិបាលនិងប្រឹក្សារជាមួយនិងសភាមុនពេលដែលប្រកាសនូវសេចក្តីសំរេចចិត្តនេះ។”នេះគឺជាថ្ងៃប្រវត្តិសាស្រ្តមួយ” ជាសករាជថ្មីដែលបានចាប់ផ្តើម “ Niinisto បានប្រាប់សន្និសិទ្នកាសែតជាមួយនឹងនាយករដ្ឋមន្ត្រី Sanna Marin។” យើងធ្លាប់មានសង្រ្គាមជាមួយរុស្សី ហលយយើងមីនចង់ឲ្យមានរបៀបដូចនេះទៀតនៅក្នុងពេលអនាគតសំរាប់ខ្លួនយើង សំរាប់កូនចៅយើង ហេតុដូច្នេះហើយបានជាយើងធ្វើសេចក្តីសំរេចចិត្តដូចនេះក្នុងថ្ងៃនេះ និងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដូច្នេះវានឹងមិមមានសង្រ្គាមទៀតទេ។

គណបក្សសង្គមប្រជាធិបតេយ្យស៊ុយធែដដែលគ្រប់គ្រងអំណាចកាលពីថ្ងៃអាទិត្យក8នឹងប្រុងប្រៀបប្រកាសនូវការគាំទ្ររបស់ខ្លួនក្នុងការចូលជាសមាជិកភាពNATOដែរ។គណបក្សសង្គមប្រជាធិបតេយ្យស៊ុយអែដដែលធ្លាប់បានប្រឆាំងជាយូរយារមកហើយក្នុងការចូលរួមជាសមាជិកភាព NATO ប៉ុន្តែរុស្សីចូលឈ្លានពានអ៊ុយក្រែនបាននា៉ឲ្យមានការពិភាក្សារគ្ននៅក្នុងសង្គមស៊ុយអែដអពីការចូលរួមជាមួយសម្ព័ន្ធក្នុងការកាពារ។នាយករដ្ឋមន្ត្រីហ្វាំងឡង់ Marin បាននិយាយថាការចូលរួមNATO ជាមួយស៊ុយអែដវាជាឬរឿងសំខាន់ “វាជារឿងដ៏សំខាន់ក្នុងការដែលយើងធ្វើដំណើរក្នុងទិសដៅរួមគ្នា វាជាសារៈសំខាន់ក្នុងការដែលយើងបោះជំហ៊ានរួមគ្នា” លោកស្រីនិយាយ។

អគ្គលេខាធិការរងNATO Mircea Geoana បាននិយាយកាលពីថ្ងៃអាទិត្យថា “ហ្វាំងឡង់និងស៊ុយអែដបានក្លាយទៅជាដៃគូរដ៏ជិតស្និទ្ធរបស់NATO រួចទៅហើយ”។រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ Annalena  Baerbock បាននិយាយថា ទីក្រុង Berlin ចង់បង្កើនល្បឿននូវដំណើរនៃសេចក្តីសម្រេច បើសិនជាស៊ុយអែដនិងហ្វាំងឡង់ចង់បាននូវការចូលរួមក្នុងសម្ព័ន្ធនៃការជួការពារគ្នា។រយៈពេលនៃការអនុមត្តិអាចប្រើពេលប្រហែលជា១ឆ្នាំ។”ប្រសិនបើជាប្រទេសទាំង២សំរេចចិត្តថានឹងចូលរួម ពួកគេនឹងអាចចូលរួមយ៉ាងឆាប់រហ័ស”។ Baerbock បាននិយាយ។

photo_2022-05-16_14-57-34


 


ថ្ងៃចន្ទ, 16 ខែឧសភា 2022 15:05  គុន ច័ន្ទរដ្ឋា