DW-
គណបក្សកាន់អំណាចសង្គមប្រជាធិបតេយ្យត្រូវបានគេរំពឹងគិតថា នឹងធ្វើសេចក្តីសម្រេចចិត្តក្នុងថ្ងៃអាទិត្យនេះថា តើនឹងត្រូវដាក់ពាក្យចូល NATO ឬយ៉ាងណា? គណបក្សសង្គមប្រជាធិបតេយ្យធ្លាប់បានប្រឆាំងជាយូរយារណាស់មកហើយទៅនឹងសមាជិកភាពនៃ NATO ប៉ុន្តែការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបានធ្វើឲ្យមានការពិភាក្សានៅក្នុងសង្គមស៊ុយអែដនៃលទ្ធភាពចូលជាសមាជិកភាពនៃសម្ព័ន្ធមិត្ត។ ប្រទេសជិតខាងរបស់ស៊ុយអែដគឺ ហ្វាំងឡង់ក៏បាមពិចារណារផងដែរ ក្នុងការចូលជាសមាជិកភាពរបស់ NATO ទោះបីជាប្រវត្តិនៃយោធារបស់ខ្លួនមិនធ្លាប់ចូលរួមខាងណាក៏ដោយ។
ប្រធានាធិបតីហ្វាំឡង់ លោក Sauli Niinisto បានផ្តល់ព័ត៌មានឲ្យសមភាគីរុស្សីរបស់ខ្លួន លោកប្រធានាធិបតី Vladimir Putin នៃគោលបំណងរបស់ខ្លួនដើម្បីចូលរួមជាមួយ NATO កាលពីថ្ងៃសៅរ៍។ ខណៈដែលលទ្ធភាពរបស់ស៊ុយអែដនិងហ្វាំងឡង់ក្នុងការចូលជាសមាជិក NATO ត្រូវបានស្វាគមន៍ដោយរដ្ឋជាសមាជិក NATO ភាគច្រើន ទួរគីបានសម្តែងនូវកង្វល់លើលទ្ធភាពជាសមាជិកភាពនៃប្រទេសទាំង២។ ទីក្រុង Ankara បានចោទប្រកាន់ស៊ុយអែដនិងហ្វាំងឡង់ ក្នុងការគាំទ្រគណបក្សការងារ Kurdistan (PKK) នៅក្នុងប្រទេសទួរគីនិងការចូលរួមរបស់ពួកគេជាមួយនឹងពួកសកម្មប្រយុទ្ធ YPG នៅក្នុងប្រទេសសីរុី។
ទន្ទឹមគ្នានោះដែរលោកប្រធានាធិបតី Volodymyr Zelensky បានចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់នូវពង្រាងច្បាប់មួយដែលបានអនុមត្តិដោយសភាអ៊ុយក្រែនកាលពីដើមខែឧសភា ក្នុងការហាមប្រាមគណបក្សទាំងឡាយណាដែលគាំទ្រការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន។ បំរាមនេះនឹងមានផលប៉ះពាល់ទៅលើគណបក្សទាំងឡាយណាដែលវិនិឆ្ឆ័យក៏ប្រកែកនូវការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន។ កាលពីខែមិនា អ៊ុយក្រែនបានព្យួរនូវសកម្មភាពគណបក្សនយោបាយជិត១២ ដែលត្រូវបានចោទប្រកាន់បានថែរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូ។
អតីតប្រធានាធិបតីរុស្សី លោក Dmitri Medvedev បានច្រានចោលនូវការនិយាយដោយទទូចរបស់ក្រុមប្រទេសឧស្សាហកម្ម G-7 ដែលបាននិយាយដោយទទូចថាអធិបតេយ្យភាពនៃព្រំប្រទល់របស់អ៊ុយក្រែន ដែលបានទទួលស្គាល់ដោយអន្តរជាតិត្រូវតែថែរក្សា ទន្ទឹមគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងការបរទេស G-7 ក៏បានអំពាវនាវចំពោះរុស្សីឲ្យបញ្ចប់នូវការរារាំងក្នុងនាំចេញគ្រាប់ធុញ្ញជាតិពីប្រទេសអ៊ុយក្រែន ដោយបានព្រមានថាម្ហូបអាហារពិភពលោកនិងវិបត្តិឋាមពលបានគំរាមកំហែងប្រទេសដែលកំពុងអភិវឌ្ឍន៍៕