BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ព័ន្ធមិត្តនឹងអនុម័តឲ្យ ហ្វាំងឡង់និងស៊ុយអែដ ចូលជាសមាជិក NATO 

ថ្ងៃព្រហស្បតិ៍, 12 ខែឧសភា 2022 16:05  គុន ច័ន្ទរដ្ឋា

original

សម្ព័ន្ធមិត្ត NATO រំពឹងថាហ្វាំងឡង់និងស៊ុយអែដ នឹងដាក់ពាក្យចូលរួមជាសមាជិក NATO ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ និងផ្តល់សមាជិកភាពយ៉ាងឆាប់រហ័ស អ្នកការទូត៥នាក់និងមន្ត្រីម្នាក់បាននិយាយ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីមកលើកងកម្លាំងអ៊ុយក្រែន គឺជាការគិតឡើងវិញនៃសន្តិសុខអឺរ៉ុប។ ក្នុងអំឡុងពេលនៃការពិនិត្យពិច័យនៃសមាជិកភាពអស់រយៈពេល១ឆ្នាំ សម្ព័ន្ធមិត្តនឹងផ្តល់នូវកាបង្កើននៃវត្តមានកងទ័ពនៅក្នុងតំបន់ Nordic ធ្វើការសមយុទ្ធបន្ថែមទៀត និងការល្បាតនាវានៅក្នុងសមុទ្ទបាល់ទិកនិងអាចធ្វើទៅបានគឺ ការប្តូរវេនកងទ័ពអាមេរិកនិងអង់គ្លេសនៅក្នុងហ្វាំឡង់នីងស៊ុយអែដ។

ហ្វាំងឡង់និងស៊ុយអែដ នឹងមិនទទួលបាននូវផលប្រយោជន៍នៃកិច្ចការពារួមនោះទេ ដែលថាការវាយប្រហារទៅលើសម្ព័ន្ធមិត្តមួយគឺជា ការវាយប្រហារទៅលើប្រទេសទាំងអស់ រហូតដល់ពេលដែលសភានៃសមាជិករដ្ឋទាំង៣០អនុមត្តិនូវសេចក្តីសំរេចនោះសិន។ នៅក្នុងតំបន់ Nordic ដ៏ធំ ដាណឺម៉ាក និងរដ្ឋបាល់ទិកទាំង៣ជាសមាជិក NATO រួចទៅហើយ។ លោកប្រធានាធិបតី Sauli Niisto នៃប្រទេសហ្វាំងឡង់ ដែលមានព្រំប្រទល់រួមគ្នាជាមួយរុស្ស៊ី១,៣០០គ.ម. នឹងប្រកាសនូវជំហររបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ដែលជាទង្វើរដែលនឹងត្រូវបានយកទៅពិចារណាថាជា ការបញ្ជាក់ជាផ្លូវការនៃទីក្រុង Helsinki ក្នុងការចូលរួម ។

1652339007_photo

គណបក្សសង្គមប្រជាធិបតេយ្យដែលកាន់អំណាចត្រូវបានរំពឹងគិតថា នឹងសំរេចនូវថ្ងៃអាទិត្យថា តើនឹងត្រឡប់ក្រោយចំពោះការប្រឆាំងទៅនឹងសមាជិក NATO អស់រយៈពេលជាច្រើនកន្លងមក។ សភាស៊ុយអែដក៏កំពុងតែធ្វើការសើរើពិនិត្យឡើងវិញគ្រប់គណបក្ស ដែលស្រដៀងគ្នានៃនយោបាយសន្តិសុខដែលនឹងត្រូវរាយការណ៍នៅថ្ងៃសុក្រ។ "ប្រាកដណាស់ថាពួកគេនឹងដាក់ពាក្យហើយត្រូវបានអនុញ្ញាតិជាសមាជិកភាព NATO " មន្ត្រីការទូតជាន់ខ្ពស់១រូបបាននិយាយ នៅក្នុងលក្ខ័ណសុំមិនបញ្ចេញឈ្មោះ ថាតើប្រទេសនៃតំបន់ Nordic ទាំង២នឹងធ្វើរបៀបណា។

5a94b112931346ca8494b756c708be39

“បើសិនជាមិនមែនពេលនេះចាំពេលណា? មន្ត្រីការទូតជាន់ខ្ពស់ម្នាក់ទៀតបាននិយាយ ដោយលើកឡើងថាមិនមែនតែការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ នោះទេ ប៉ុន្តែជាការពិតផងដែរ ដែលថាទីក្រុងមូស្គូបានបញ្ជូនកងទ័ពជាច្រើនចូលមកក្នុងប្រទេសជិតខាងភាគខាងត្បូង ដែលជាផ្នែកមួយនៃប្រតិបត្តិការណ៍ពិសេស ដើម្បីដកអាវុធ។ មន្ត្រីការទូតទឹ៣នៃ NATO បាននិយាយថា ពេលនេះជាពេលវេលាដែលប្រទានពរ ដែលរុស្ស៊ីមិនស្ថិតនៅក្នុងស្ថានភាពដើម្បីឈ្លានពានប្រជាជាតិ ក្នុងតំបន់ Nordic ។ ទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកែកកាលពីថ្ងៃពុធ ក្នុងការធ្វើអត្ថាធិប្បាយអំពីប្រតិកម្មរបស់រុស្ស៊ី៕


ថ្ងៃព្រហស្បតិ៍, 12 ខែឧសភា 2022 16:05  គុន ច័ន្ទរដ្ឋា