BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ុយក្រែនស្នើរសុំ NATO នូវការគាំទ្រផ្នែកយោធាបន្ថែមទៀតដើម្បីប្រឆាំងនឹងរុស្សី

ថ្ងៃសុក្រ, 25 ខែមីនា 2022 09:38  គុន ច័ន្ទរដ្ឋា

cbf3c (1) (1)

Lviv-

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានអំពាវនាវទៅដល់មេដឹកនាំ NATO កាលពីថ្ងៃព្រហស្បតិ៍ដើម្បីបង្កើននូវការគាំទ្រផ្នែកយោធាសំរាប់ប្រទេសរបស់លោកប្រឆាំងទៅនឹងកងកម្លាំងរុស្សីដែលលោកបានព្រមានថា មុខព្រួញបន្ទាប់នៃសមាជិកសម្ព័ន្ធមិត្តក្នុងអឺរ៉ុបខាងកើតគឺប៉ូឡូញ។ ក្នុងការថ្លែងទៅកាន់កិច្ចប្រជុំកំពូល NATO នៅក្នុងទីក្រុង Brussels, Zelensky បាននិយាយថាអ៊ុយក្រែនត្រូវការយន្តហោះប្រយុទ្ធ រថក្រោះ អាវុធប្រឆាំងនឹងនាវាចម្បាំងនិងពង្រីកនូវប្រព័ន្ធការពារដែនអាកាសដើម្បីបណ្តេញកងទ័ពរុស្សីខណៈដែលសង្រ្គាមបានចូលដល់ខែទី២។

“ខ្ញុំច្បាស់ណាស់ថា អ្នកយល់ថារុស្សីគ្មានចេតនានឹងបញ្ឈប់នៅក្នុងអ៊ុយក្រែនទេ” Zelensky និយាយនៅក្នុងការថ្លែងសុន្ទរកថាតាមវីឌីអូ។ "គេចង់ទៅឆ្ងាយទៀត ប្រឆាំងនឹងអឺរ៉ុបសមាជិក NATO ភាគខាងកើត រដ្ឋបាល់ទិក ប៉ូឡូញ វាប្រាកដណាស់"។ ខណៈដែល NATO ត្រូវបានគេរំពឹងថានឹងបង្កើននូវការគាំទ្រសំរាប់អ៊ុយក្រែន អគ្គលេខាធិការ NATO លោក Jens Stoltenberg បាននិយាយថាសម្ព័ន្ធមិត្តនឹងមិនបញ្ជូនកងទ័ព ឬយន្តហោះទៅក្នុងអ៊ុយក្រែនទេ។​ Zelensky បាននិយាយថាលោកសូមថ្លែងអំណរគុណចំពោះការគាំទ្រដល់អ៊ុយក្រែនដែលបានទទួលពីសមាជិកនៃរដ្ឋ NATO នីមួយៗ។

“ប៉ុន្តែ NATO នៅមិនទាន់បានបង្ហាញនូវអ្វីដែលសម្ព័ន្ធមិត្តអាចធ្វើបានដើម្បីសង្រ្គោះប្រជាពលរដ្ឋ” លោកនិយាយ “វាមានអារម្មណ៍ថាយើងកំពុងស្ថិតនៅក្នុងតំបន់ប្រផេះរវាងលោកខាងលិចនិងរុស្សី ប៉ុន្តែយើងបានការពារនូវអ្វីដែលជាតម្លៃរបស់យើងនិងតម្លៃដែលអ្នកបានផ្តល់ឲ្យ”។​​ សម្ព័ន្ធមិត្ត នៅតែអាចការពារនូវការស្លាប់របស់ប្រជាពលរដ្ឋអ៊ុយក្រែនពីការវាយប្រហាររបស់រុស្សី ពីការកាន់កាប់របស់រុស្សី ដោយផ្តល់ឲ្យយើងនូវអាវុធដែលយើងត្រូវការ។

សង្រ្គាមដែលកើតចេញពីការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភះ បានឈានចូលមកដល់ខែទី២ហើយ ដែលលោកអគ្គលរខាធិការអង្គការ NATO Jens Stoltenberg បានចោទប្រកាន់លោកប្រធានាធិបតីរុស្សី Vladimir Putin ថាបានសាងនូវកំហុស១ដ៏ធំក្នុងការចូលលុកលុយ អ៊ុយក្រែន ខណៈដែលមេដឹកនាំបានមកជួបជុំគ្នាដើម្បីជជែកពីការរើរុះនៃការការពារសម្ព័ន្ធមិត្តភាគខាងកើត ដោយលោកបាននិយាយទៀតថា រុស្សីបានវាយតម្លៃខុសនូវសេចក្តីក្លាហាននិងភាពអង់អាចនៃការតស៊ូរបស់ប្រជាពលរដ្ឋអ៊ុយក្រែនក្នុងបុព្វហេតុជាតិរបស់គេ។


ថ្ងៃសុក្រ, 25 ខែមីនា 2022 09:38  គុន ច័ន្ទរដ្ឋា