DW-
អគ្គលេខាធិការ NATO លោក Jens Stoltenberg បាននិយាយថា រុស្សីបានអះអាងដែលមិនគួរឲ្យជឿដែលអាចជាលេសសំរាប់ប្រតិបត្តិការណ៍អាវុធគីមី។ ទន្ទឺមគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្រមានប្រឆាំងទៅនឹងសាធារណរដ្ឋថ្មីដែលមិនស្មោះត្រង់ DWបាននិយាយជាចុងក្រោយ។ ប្រធាន NATO បាននិយាយទៀតថា លោករំពឹងគិតថាស្ថានការណ៍នឹងកាន់តែអាក្រក់អាក្រីនៅក្នុងអ៊ុយក្រែន លោក Zelensky ក៏បានព្រមានអំពីការវង្កើតសាធារណរដ្ឋថ្មីៗនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
នៅខាងក្រៅនៃទីក្រុងដ៏ធំភាគខាងលិចនៃអ៊ុយក្រែន ទីក្រុ Lviv ត្រូវបានគេរាយការណ៍មកថាត្រូវបានក្លាយទៅជាមុខព្រួញនៃការបាញ់មីស៊ីលកាលពីប្រឹកថ្ងៃអាទិត្យ ។មីស៊ីល៨គ្រាប់ត្រូវបានគេជឿជាក់ថាត្រូវបានបាញ់សំដៅទៅមជ្ឍមណ្ឌលសន្តិសុខនិងរក្សារសន្តិភាពអន្តរជាតិក្នុងអ៊ុយក្រែន បើយោលទៅតាមរដ្ឋបាលភូមិភាគយោធា Lviv នៅក្នុង តេលេក្រាម។ មជ្ឍមណ្ឌលនេះស្ថិតនៅក្នុង Yavoriv ដែលស្ថិតនៅមិនឆ្ងាយពីព្រំប្រទល់ប៉ូឡូញ ប្រហែលជា៤០គ.ម.ខាងជើងភាគខាងលិចនៃទីក្រុង Lviv ។
មិនទាន់មានព័ត៌មានឲ្យបានដឹងអំពីជនរងគ្រោះនៃឬបាយការណ៍នៃការវាយប្រហារនោះទេ។ ការវាយប្រហទៅលើមជ្ឍមណ្ឌលអាចជាសារដែលអាចធ្វើទៅបានផ្ញើរចំពោះ NATO ។ សហរដ្ឋអាមេរិកនិងប្រទេស NATO ផ្សេងទៀត កាលពីពេលមុនបានធ្វើសមយុទ្ធហ្វឹកហ្វឺនជាមួយនឹងកងទ័ពអ៊ុយក្រែននៅឯមជ្ឍមណ្ឌលដែលឲ្យឈ្មោះថា Rapid Triden 21 បើយោលទៅតាមគេហទំព័េយោធាអាមេរិក។ឧត្តមសេនីយ៍អ៊ុយក្រែនម្នាក់បានបញ្ជាក់តាមរយះគេហទំព័រអាមេរិកថា Rapid Triden 21 ដែលបានធ្វើនៅមជ្ឍមណ្ឌល Yarovic មិនមែនត្រឹមតែជាឈុតឆាកដើម្បីការវិវត្តន៍ផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែជាជំហ៊ានមួយដ៏សំខាន់របា់អ៊ុយក្រែនក្នុងការចូលរួមក្នុងសហគមន៍អឺរ៉ុប។
បើយោលទៅតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សពផ្សាយ ចៅហ្វាយក្រុងថ្មីម្នាក់ត្រូវបានតែងតាំងនៅក្នុងទីក្រុងភាគខាងជើងឈាងខាងកើតនៃអ៊ុយក្រែន គឺទីក្រុង Melitopol បន្ទាប់ពីចៅហ្វាយក្រុងមុន Ivan Federico ត្រូវបានគេរាយការណ៍មកថាត្រូវបានចាប់ខ្លួនដោយកងទ័ពរុស្សី។ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថាការចាប់ខ្លួនចៅហ្វាយក្រុងដែលចេញពីការបោះឆ្នោតគឺជាការរំលោភទៅលើច្បាប់អន្តរជាតិនិងជាឧក្រឹដ្ឋកម្មសង្រ្គាមនៅក្រោមសន្ធិសញ្ញាហ្សឺណែវ។