BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្នុងការយល់ព្រមជាមួយរុស្សី,អ៊ុយក្រែននិយាយថានឹងមិនទទូចសុំចូលជាសមាជិក NATO ទៀតទេ

ថ្ងៃពុធ, 09 ខែមីនា 2022 10:06  គុន ច័ន្ទរដ្ឋា

ce2842312a9cd62d817a0fd99fa7027a1729c179 (1) (1)

Washington-

លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថាលោកនឹងមិនទទូចសុំចូលជាសមាជិក NATO ទៀតទេ វាជារឿងដែលត្រូវលះបង់ ដែលរុស្សីបានបញ្ជាក់ថាជាហេតុផលដែលរុស្សីឈ្លានពានប្រទេសជិតខាងដែលនិយម NATO។ នៅក្នុងការយល់ព្រមមួយទៀតដែលទំនងជាធ្វើឲ្យរុស្សីស្ងប់ចិត្ត Zelensky បាននិយាយថា លោកបានបើកចំហរក្នុងការសម្របសម្រួលចំពោះរដ្ឋដែលបំបែកខ្លួនទាំង២ដែលជាទឹកដីនិយមរុស្សី ដែលលោកប្រធានាធិបតីរុស្សី Vladimir Putin បានទទួលស្គាល់ថាជារដ្ឋឯករាជ្យមុនពេលដែលមានការឈ្លានពានកាលពីថ្ងៃទី២៤ខែកុម្ភះ។

"ខ្ញុំបានរៀបចំនូវការបញ្ចុះកំដៅ ដោយយល់ពីបញ្ហានេះជាយូរមកហើយ បន្ទាប់ពីយើងយល់ថា NATO មិនបានយល់ព្រមនឹងទទួលយកអ៊ុយក្រែននោះទេ" Zelensky បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ដែលផ្សាយតាមទូរទស្សន៍ ABC។ សម្ព័ន្ធមិត្តមានការខ្លាចអំពីរឿងចម្រូងចម្រាស់និងការប្រឈមជាមួយរុស្សី "លោកប្រធានាធិបតីបានបន្ថែម"។ និយាយាយោងទៅដល់សមាជិកភាពនៃរបស់ NATO, Zelensky បាននិយាយតាមរយៈអ្នកបកប្រែថា "លោកមិនចង់ធ្វើជាប្រធានាធិបតីសំរាប់ប្រទេសដែលត្រូវលុតជង្គង់សុំទានអ្វីមួយពីគេនោះទេ"។

រុស្សីបាននិយាយថា គេមិនចង់ឲ្យប្រទេសជិតខាង ដូចអ៊ុយក្រែនចូលជាសមាជិក NATO ទេ, NATO បានបង្កើតឡើងនៅក្នុងឆ្នាំដែលដែលមានសង្រ្គាមត្រជាក់ដើម្បីការពារអឺរ៉ុបពីសហភាពសូវៀត។ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សម្ព័ន្ធមិត្តបានពង្រីកបន្ថែមហើយបន្ថែមទៀតមកទិសខាងកើតចូលមកក្នុងអតីតប្រទសសហភាពសូវៀត ដែលធ្វើឲ្យវិមានក្រឹមឡាំងមានការខឹងសម្បារ។ រុស្សីឃើញការពង្រីករបស់ NATO ថាជាការគំរាមកំហែងខណៈដែលរូបភាពយោធារបស់សម្ព័ន្ធមិត្តលោកខាងលិចនៅជាប់នឹងសំយ៉ាបផ្ទះរបស់ខ្លួន។

មុនពេលដ៏ខ្លីដែលលោកបានធ្វើឲ្យពិភពលោកមានការតក់ស្លុត ដោយបានបញ្ជាឲ្យកងទ័ពឈ្លានពានចូលមកក្នុងអ៊ុយក្រែន  Putin បានទទួលស្គាល់រដ្ឋបំបែកខ្លួន២ដែលនិយមរុស្សី នៅផ្នែកខាងកើតអ៊ុយក្រែនគឺ Donetsk និង Luhansk is ដែលមានសង្រ្គាមជាមួយអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០១៤។ Putin បច្ចុប្បន្ននេះ បានទទួលស្គាល់រដ្ឋទាំង២នោះថាជារដ្ឋអធិបតេយ្យនងឯករាជ្យ។ នៅពេលដែល ABC បានសួរលោកអំពីការទាមទាររបស់រុស្សី លោកបាននិយាយថាលោកបើកចំហរចំពោះការចរចារ “ខ្ញុំកំពុងនិយាយអំពីការធានានូវសន្តិសុខ”។


ថ្ងៃពុធ, 09 ខែមីនា 2022 10:06  គុន ច័ន្ទរដ្ឋា