Brussel -AP
អគ្គលេខាធិការអង្គការ NATO Jens Stoltenberg បានព្រមានរុស្សីកាលពីថ្ងៃសុក្រថា ការប៉ុនប៉ងណាមួយដើម្បីឈ្លានពានអ៊ុយក្រែននឹងមានតម្លៃរបស់វា ខណៈដែលការព្រួយបារម្ភអំពីការកសាងកងទ័ពរុស្សីនៅក្បែរព្រំដែនអតីតអ្នកជិតខាងសហភាពសូវៀត។ អ៊ុយក្រែននិយាយថា មូស្គូបានរក្សានូវកងទ័ពប្រហែល ៩០០,០០០នាក់ នៅព្រំដែនរួមរបស់ពួកគេ បន្ទាប់ពីមានយុទ្ធនាការដ៏ធំនៅភាគខាងលិចរុស្សីកាលពីដើមឆ្នាំនេះ។ ក្រសួងការពារជាតិ អ៊ុយក្រែនបាននិយាយថា អង្គភាពលេខ៤១នៃកងទ័ពរុស្សីនៅតែស្ថិតនៅជិត Yelnya ដែលមានចម្ងាយប្រហែលជា ២៦០គីឡូម៉ែត្រខាងជើងនៃព្រំប្រទល់។
មូស្គូបានប្រកែកថា ខ្លួនមានផែនការក្នុងការឈ្លានពាន និងបានបដិសេធមិនព្រមផ្តល់នូវការលំអិតអំពីចលនានៃកងទ័ពនៅក្នុងទឹកដីរបស់ខ្លួន។ "បើសិនជារុស្សី ប្រើប្រាស់កងកម្លាំងប្រឆាំងនឹងអ៊ុយក្រែន វានឹងមានការបង់ថ្លៃ ដែលនឹងមានផលវិបាកច្រើន" Stoltenberg បាននិយាយ មុនពេលដែលមានការប្រជុំនៃរដ្ឋមន្ត្រីក្រសួងការបរទេសនៃអង្គការយោធាចំនួន៣០ប្រទេសនេះ នៅក្នុងប្រទេស Latvia នៅថ្ងៃទី៣០-១ ខែធ្នូ ខណៈដែលសកម្មភាពរុស្សីនឹងត្រូវបានលើកឡើងនៅក្នុងរបៀបវារៈនៃអង្គប្រជុំ លោកមិនបាននិយាយថា តើស្ថិតនៅក្នុងតម្លៃណានោះទេ។
“នេះគឺជាលើកទី២ក្នុងឆ្នាំនេះ ដែលរុស្សីបានប្រមូលផ្តុំទ័ពដ៏មានចំនួនដ៏ច្រើននិងធ្វើការផ្តោតទៅលើកំលាំងនៅក្នុងតំបន់” Stoltenberg បានប្រាប់អ្នកយកព័ត៌មាន។ លោកបាននិយាយថា ការដាក់ពង្រាយមានរួមទាំង រថក្រោះ កាំភ្លើងធំ អង្គភាពរថពាសដែក ដ្រូន ប្រព័ន្ធធ្វើសង្រ្គាមអេឡិកត្រូនិក និងកងទ័ពថ្មើរជើងដែលបានប្រុងប្រៀបរួចជាស្រេច។ “ការដាក់ពង្រាយកងទ័ពនេះមិនមានការរករឿង មិនមានការពន្យល់ វាបានបង្កើននូវភាពតានតឹង នឹងមានហានិភ័យបើសិនជាគណនាខុស”។ Stoltenberg និយាយ។ លោកបានសារភាពថា យើងមិនបានដឹងច្បាស់អំពីបំណងរបស់រុស្សី ប៉ុន្តែបាននិយាយថា នេះគឺជាការកសាងកងទ័ពរបស់ប្រទេសមួយដែលឈ្លានពានអ៊ុយក្រែនកាលពីមុន។
អ៊ុយក្រែននិងបស្ចឹមប្រទេសបានចោទ រុស្សីក្នុងការបញ្ជូនទ័ព និងសព្វាវុធទៅគាំទ្រពួកឧទ្ទាម មូស្គូបានប្រកែក ដោយបាននិយាយថា រុស្សីដែលចូលរួមជាមួយពួកបំបែករដ្ឋគឺជាអ្នកស្ម័គ្រចិត្ត។ មនុស្សជាង ១៤,០០០នាក់បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធ ដែលធ្វើខ្ទេចខ្ទាំខេត្តដែលជាតំបន់ឧស្សាហកម្មដែលគេស្គាល់ថា Donbas ។ NATO និងគ្មានសមត្ថភាពក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រផ្នែកយោធាដ៏សំខាន់ទាន់ពេល ដែលនឹងធ្វើឲ្យមានភាពខុសគ្នារវាងកងកម្លាំងរុស្សី ដូច្នេះវិធានការសេដ្ឋកិច្ចដូចជា ទណ្ឌកម្មរបស់បស្ចឹមប្រទេសវាហាក់ដូចជាទំនងជាងក្នុងការប្រើប្រាស់ ដើម្បីឲ្យមានការប៉ះពាល់ទៅដល់ផ្នែកហិរញ្ញវត្ថុលើក្រុងមូស្គូ៕