BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកយល់ព្រមឲ្យ NATO ប្រគល់យន្តហោះចម្បាំងទៅឲ្យអ៊ុយក្រែន

ថ្ងៃចន្ទ, 07 ខែមីនា 2022 14:10  គុន ច័ន្ទរដ្ឋា

Americanmilitarynews-


កាលពីថ្ងៃអាទិត្យរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក Antony Blinkenបាននិយាយថាសមាជិក NATO នានទទួលភ្លើងខៀវក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះប្រយុទ្ធ ខណៈដែលការឈ្លានពានរបស់រុស្សីបានឈានចូលដល់ថ្ងៃទី១១នៃការវាយប្រហារ។” បានទទួលភ្លើងខៀវហើយ” Blinken បាននិយាយជាមួយCBSNews ។ នៅពេលដែលសួរថា តើរដ្ឋាភិបាលប៉ូឡូញអាចបញ្ជូនយន្តហោះចម្បាំងទៅឲ្យអ៊ុយក្រែនឬទេ? ។ “ការពិត យើងកំពុងតែជជែកជាមួយមិត្តប៉ូឡូញរបស់យើង ថាតើយើងអាចធ្វើអីបានដើម្បីបំពេញឲ្យប៉ូឡូញវិញ បើសិនជាគេត្រូវផ្តល់វាឲ្យទៅអ៊ុយក្រែន”។

“តើយើងអាចធ្វើអ្វីបាន? តើយើងអាចធ្វើដូចម្តេច ដើម្បីឲ្យគេបានទទួលត្រឡប់ទៅវិញនៅពេលដែលយន្តហោះទាំងនោះត្រូវបានប្រគល់ទៅឲ្យអ៊ុយក្រែន?។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិក OskanaMarkarova បានប្រាប់ CBS ថាអ៊ុយក្រែនសង្ឃឺមថានឹងបានទទួលយន្តហោះឆាប់ៗដែលអាចធ្វើទៅបានពីប៉ូឡូញ។ “យើងកំពុងតែធ្វើការជាមួយមិត្តអាមេរិករបស់យើង ជាពិសេសមិត្តនិងសម្ព័ន្ធមិត្តចំពោះការផ្គត់ផ្គង់គ្រាប់រំសេវ និងមីស៊ីលបាញ់យន្តហោះ កាំភ្លើងប្រឆាំងនឹងរថក្រោះ និងយន្តហោះដើម្បីប្រសិទ្ធភាពការពារប្រទេសរបស់យើង។ អ្នកស្រីបាននិយាយ។

Markarova បាននិយាយថាបន្ទាប់ពី១១ថ្ងៃនៃការឈ្លានពាន រុស្សីបានបង្កើននូវការប្រយុទ្ធរបស់គេ។ “ វាច្បាស់ណាស់ថាបន្ទាប់ពី១១ថ្ងៃយើងទាំងអស់គ្នាត្រូវការដើរទៅមុខឲ្យលឿនផងដែរ” អ្នកស្រីបានឆ្លើយតបទៅនឹងការកើនឡើងនៃការប្រយុទ្ធរបស់រុស្សី។” យើងមិនមែនជាការគំរាមកំហែងចំពោះរុស្សីនោះទេ លុះត្រាណាតែយើងជាប្រទេសដែលមានប្រជាធិបតេយ្យនិងសន្តិភាព ហើយត្រូវដើរចេញពីប្រទេសខ្លួនឯងដោយសន្តិវិធីទើបជាការគំរាមកំហែង” លោកស្រីបានបន្ត ។” បើសិនជាយ៉ាងដូច្នេះ នោះវានឹងមិនមែនដើម្បីតែអ៊ុយក្រែនទេ អឺរ៉ុបនិងពិភពលោកទាំងមូលនិងមិនមានសុវត្តិភាពទេ “។

Blinken បាននិយាយថា ការដាក់ទណ្ឌកម្មលើរុស្សីមានផលប៉ះពាល់រួចទៅហើយ ប៉ុន្តែបានបញ្ជាក់ថាលោកប្រធានាធិបតីរុស្សីVladimir Putinហាក់ដូចជាបង្ហាញថា ខំទ្វេរដងដើម្បីជជីកក្នុងការឈ្លានពានប្រឆាំងទៅនឹងអ៊ុយក្រែន។ “ផលប៉ះពាល់នៃទណ្ឌកម្មបានបំផ្លិចបំផ្លាញរួចទៅហើយ” Blinkenបាននិយាយ “ ប្រាក់រូបបានធ្លាក់ចុះ ទីផ្សារភាគហ៊ុនបានធ្លុះធ្លាយជិតមួយសប្តាហ៍ហើយ” ដូច្នេះខ្ញុំគិតថាយើងត្រូវតែប្រុងប្រៀបសំរាប់សោកនាដកម្មក្នុងរឿងនេះសំរាប់ពេលខ្លះទៀត”។

photo_2022-03-07_14-06-58


 


ថ្ងៃចន្ទ, 07 ខែមីនា 2022 14:10  គុន ច័ន្ទរដ្ឋា