CBSNews-
ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំសហរដ្ឋអាមេរិក Stavropol Lambridnidis បានស្តីបន្ទោសរុស្សីចំពោះភាពតានតឹងជាមួយនឹងអ៊ុយក្រែន ,សហគមនអឺរ៉ុប និងប្រទេសដ៏ទៃទៀតក្នុងពិភពលោក ដោយបាននិយាយថាទង្វើររបស់លោកប្រធានាធិបតី Vladimir Putinបានជួយពង្រឹងនិងបង្រួបង្រួមមហាអំណាចលោកខាងលិច។ ទោះជាយ៉ាងណាក៏ដោយ សហគមន៍អឺរ៉ុបបានប្រុងប្រៀបសំរាប់ការឈ្លានពានរបស់រុស្សីមកលើប្រទេសជិតខាង ,លោកឯកអគ្គរដ្ឋទូតបានប្រាប់ CBS News ថា ទ្វីបមួយនេះសង្ឍឹមថា Putin នឹងធ្វើសង្រ្គាមទេ។
“យើងកំពុងស្ថិតនៅក្នុងស្ថានភាពមូុយដ៍តឺងតែង ហើយវានឹងមិនផ្លាស់ប្តូរទេ កងទ័ពរុស្សីស្ថិតនៅទីនោះ ទោះបីជាបានដកថយខ្លះក៏ដោយ ក៏មិនការតាមដានឬត្រួតពិនិត្យ យើងកំពុងនិយាយអំពីកងទ័ពជាង១សែននាក់” “សំរាប់យើងវាមានរួចជាស្រេច វាត្រូវតែយល់ថានេះគឺជាអឺរ៉ុប ហើយអ៊ុយក្រែនស្ថិតនៅក្នុងអឺរ៉ុប” លោកនិយាយ “ អញ្ចឹងរុស្សីមិនត្រឹមតែគំរាមកំហែងអ៊ុយក្រែនទេ ប៉ុន្តែតាមរយៈអ៊ុយក្រែន វាជាការគំរាមកំហែងសិទ្ធរបស់ប្រទេសទាំងឡាយនៅក្នុងសតវត្យរ៍ទី២១ដែលត្រូវតែសេរី ឯករាជ្យ និងធ្វើការសម្រេចចិត្តដោយខ្លួនឯង”។
“បើសិនជាផែនការដ៏ធំនេះបានទទួលជោគជ័យ ពេលនោះអស្ថិរភាពនិងអសន្តិសុខនិងសក្តានុពលនៃសង្រ្គាមមិនមែនកើតនៅត្រឹមអឺរ៉ុបទេ វានឹងឆ្លងទៅដល់ប្រទេសដ៏ទៃទៀតក្នុងពិភពលោក ដែលនឹងកើតមានឡើងកាន់តែច្រើន”លោកនិយាយ។ អ៊ុយក្រែនកំពុងតែរងនូវផលប៉ះពាល់ដោយសារការប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់របស់ខ្លួន សេដ្ឋកិច្ចក៏រងគ្រោះ ព្រមទាំងទទួលនូវការវាយប្រហារលើប្រព័ន្ធកុមព្យូទ័រយ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋនៃប្រទេសនេះកំពុងរៀបចំវេចបង្វិចដើម្បីជំលៀសខ្លួន បើយោលទៅតាម Lambridinis។
“នេះមិនមែនទសវត្យរ័ឆ្នាំ១៩៤០នោះទេ នេះគឺ២០២២ ហើយរឿងនេះវាសាមញ្ញបំផុតគឺមីនអាចទទួលយកបានទេ” លោកឯកអគ្គរដ្ឋទូតបាននិយាយ បើសិនជារុស្សីជ្រើសរើសយកសង្រ្គាម វានឹងនំទៅដល់អំពើហឹង្សារមួយដែលគួរឲ្យកត់សំគាល់នៅក្នុងអឺរ៉ុប។ “ វានឹងតម្រូវឲ្យអ្នកបង់ថ្លៃទាំងផ្នែកសេដ្ឋកិច្ចនិងជាប្រវត្តិសាស្ត្រក្នុងតម្លៃមួយដែលអ្នកមិនធ្លាប់ចាយនៅក្នុងប្រវត្តិសាស្ត្ររុស្សី” លោកព្រមាន ហើយវានឹងធានាថាអឺរ៉ុបដែលជាអ្នកជិតខាងរបស់រុស្សីនឹងនៅឆ្ងាយពីរុស្សីអស់កាលដ៏យូរលង់ ។