BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

NATO និងរុស្សី : ទំនាស់ទស្សនៈនៅអឺរ៉ុបខាងត្បូងឆៀងខាងកើត

ថ្ងៃពុធ, 09 ខែកុម្ភៈ 2022 15:31  គុន ច័ន្ទរដ្ឋា

photo_2022-02-09_15-19-30 (1)

DW-

វាជារឿងមិនធម្មតាមួយដែល NATO បានបែងចែកគ្នាក្នុងការពាក់ព័ន្ធទៅនឹងរុស្សីទៅនឹងការឡើងកំដៅនៃវិបត្តិអ៊ុយក្រែន “សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសពេញចិត្តនឹងការគុំកួន និងតឹងរ៉ឹង, អាល្លឺម៉ង់ បារាំងនិងអុីតាលី ចង់ឲ្យមានការសន្ទនាគ្នា, និងក្រុមទី៣ដែលរួមមាន ប៉ុលហ្គារី ហុងគ្រី និងស្លូវ៉ាគឺ ចង់ស្ថិតនៅក្រៅទំនាស់ និងការដាក់ពង្រាយកងទ័ព” អ្នជំនាញការខាងកិច្ចការរុស្សី និងអឺរ៉ុបខាងកើតនៅក្នុងក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិអាល្លឺម៉ង់លោក Stefan Meister បាននិយាយ។

លោកបានប្រាប់ DW ថា ខណៈដែលអាល្លឺម៉ង់ជាធម្មតាដែលជាក្រុមនិយមកណ្តាល និងជាចំណុចតភ្ជាប់ក្នុងចំណោមក្រុមទាំង៣ ពេលនេះចំណុចតភ្ជាប់នេះបានបាត់បង់ដោយសារតែភាពទន់ខ្សោយនៃភាពជាអ្នកដឹកនាំ។ លោកបានព្រមានថា NATO បានធ្លាក់ចុះខ្សោយរួចជាស្រេចដោយប្រជានិយម, Trump, ហើយនិងការចាកចេញរបស់អង់គ្លេសពីអឺរ៉ុប។ “ប្រធានាធិបតី Vladimir Putin បានព្យាយាមកេងយកចំណេញក្នុងរឿងនេះដើម្បីពិភាក្សានូវរបៀបរៀបរយសន្តិសុខថ្មីនៅក្នុងអឺរ៉ុប ដោយគ្មានសហរដ្ឋអាមេរិក” លោកបានពន្យល់។ នៅក្នុងស្ថានភាពបែបនេះ ប្រទេស NATO ដែលស្ថិតនៅភាគខាងត្បូងឆៀងខាងកើតអឺរ៉ុប មានតួនាទីមិនសូវសំខាន់ក្នុងការចូលរួមដែលជារឿងមួយមិនធម្មតា។

ទោះជាយ៉ាងណាក៏ដោយ វាមានរឿងគួរឲ្យស្រគៀរត្រចៀកនិងទំនាស់ និងសំលេងគេបានលឺនៅក្នុងតំបន់។ នៅចុងខែមករា លោកប្រធានាធិបតី ក្រូអាត Zolan Mlanovic បានបណ្តាលឲ្យមានការភាន់ច្រឡំទាំងនៅក្នុងស្រុក និងក្រៅស្រុកនៅពេលដែលលោកប្រកាសថា នៅក្នុងព្រឹត្តិការណ៍ដែលមានទំនាស់នៅក្នុងអ៊ុយក្រែន ប្រទេសរបស់លោកនឹងដកខ្លួនចេញ។ ថ្លែងនៅក្នុងរដ្ឋធានីនៃប្រទេសក្រូអាត, Zagreb, លោក Milanovic បាននិយាយថា “បើសិនជាវាមានការឡើងកំដៅ យើងនឹងដកថយ នៃចំនួនកងទ័ពក្រូអាតរហូតដល់ចំនួនចុងក្រោយ” ទោះជាយ៉ាងណា រឿងច្បាស់លាស់ជាចុងក្រោយ លោកចង់មានន័យថានឹងមិនមានទាហ៊ានក្រូអាតបោះទីតាំងនៅក្នុងទឹកដីអ៊ុយក្រែននោះទេ។

រដ្ឋាភិបាលនៃប្រទេសក្រូអាត ដែលជាសមាជិន NATO និង EU ភ្លាមៗបានចេញសេចក្តីការណ៍ផ្ទុយមួយភ្លាម “លោកប្រធានាធិបតីមិនបាននិយាយក្នុងនាមប្រជាពលរដ្ឋទេ តែក្នុងនាមលោកផ្ទាល់” រដ្ឋមន្ត្រីក្រសួងការបរទេសក្រូអាត Gordon Grlic Rodman បាននិយាយ "យើងនៅតែជាសមាជិកដ៏ស្មោះត្រង់របស់ NATO"។ “មិនមានប្រទេសឬអង្គការណាមួយ NATO សហរដ្ឋអាមេរិក ឬ អ៊ុយក្រែន បានស្នើសុំឲ្យកងទ័ពរបស់ក្រូអាតចូលរូមនោះទេ”។ រដ្ឋមន្ត្រីក្រសួងការបរទេសក្រូអាតបានបន្ថែម៕


ថ្ងៃពុធ, 09 ខែកុម្ភៈ 2022 15:31  គុន ច័ន្ទរដ្ឋា