The guardian-
ចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្ត NATO ត្រូវតែរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សី “ទោះជាកើតនៅកន្លែងណាដោយរបៀបណាក៏ដោយ” Boris Johnson បានយល់ព្រមជាមួយEmmanuel Macron ។ ក្នុងអម្លុងពេលនៃការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យលោកនាយករដ្ឋមន្ត្រីនិងប្រធានាធិបតីបានពិភាក្សារពីក្វល់នៃកាឬវិវត្តិន៍លើបញ្ហាអ៊ុយក្រែន។ Johnsonបានប្រាប់លោក Macron អំពីទស្សនកិច្ចទៅកាន់ទីក្រុង Kyiv ក្នុងសប្តាហ៍នេះ ដែលលោកបានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងអម្លុងពេលធ្វើទស្សនកិច្ចនោះ Johnson បាននិយាយថាមានព័ត៌មានចារកម្មបានផ្តល់យោបល់ថា ការគំរាមកំហែង ”ដែលជាយុទ្ធនាការយោធានឹងអាចកើតមានឆាប់ដោយរុស្សី” ដែលជាគ្រោះថ្នាក់ក្នុងពេលបច្ចុប្បន្ន។
អ្នកនាំពាក្យបាននិយាយថា ការអំពាវនាវរបស់ Johnson និង Macron “ ពួកគេព្រមព្រៀងគ្នាថានឹងស្វែងរកដំណោះស្រាយការទូតចំពោះភាពតានតឹងក្នុងពេលបច្ចុប្បន្នត្រូវតែនៅជាវិស័យអាទិភាព”។ លោកប្រធានាធិបតីនិងលោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា NATO ត្រូវតែរួួបរួមគ្នាក្នុងការប្រឈមទៅនឹងការឈ្លានពានរបស់រុស្សី។ ពួកគេយល់ព្រមនឹងបន្តធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍នូវទណ្ឌកម្មជាកញ្ចប់ដែលនឹងចូលជាធរមានមួយរំពេចបើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។
“មេដឹកនាំទាំង២បានពិភាក្សារការងារដើម្បីពង្រឹងស្លាប NATO ភាគខាងកើត ដោយធានាថាសម្ព័ន្ធមិត្តត្រូវបានការពារពេញលេញប្រឆាំងទៅនឹងសកម្មភាពព្យាបាទរបស់រុស្សីនៅកន្លែងណាឬពេលណាដែលអាចកើតមានឡើង” មេដឹកនាំអឺរ៉ុបនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងទាំង២ Kyiv និង Moscow ក្នុងគោលបំណងរំងាប់ភាពតានតឹង។ Macron ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនាថ្ងៃច័ន្ទនិង Kyiv នៅថ្ងៃអង្គារ៍ ខណៈដែលអធិការបតីអាល្លឺម៉ង់ Olaf Scholz នឹងធ្វើដំណើរទៅ Kyiv នៅថ្ងៃទី១៤ខែកុម្ភះហើយនិងទីក្រុងមូស្គូថ្ងៃបន្ទាប់មក។
រដ្ឋមន្ត្រីក្រសួងការបរទេស Liz Truss នឹងត្រូវទៅអ៊ុយក្រែនជាមួយលោកនាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារ៍ដើម្បីជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែត្រូវបានដកខ្លួនវិញពីការធ្វើដំណើរបន្ទាប់ពីធ្វើតេស្តវិជ្ជមានកូរ៉ូណាវីរុស Truss ត្រូវបានគេរាយការណ៍មកថានឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូក្នុងពេលឆាប់ៗនេះ។