Europe-
រុស្សីនិងចិនបានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រសំរាប់ NATOដើម្បីបញ្ឈប់ការពង្រីកខ្លួន ខណៈដែលទីក្រុងមូស្គូបាននិយាយថា ខ្លួនគាំទ្រពេញទំហឹងចំពោះជំហររបស់ចិនលើរឿងប៉េកាំងនិងប្រឆាំងទៅនឹងឯករាជ្យភាពរបស់តៃវ៉ាន់ទោះបីនៅក្នុងទម្រង់ណាក៏ដោយ។ សេចក្តីថ្លែងការរួម រួមបញ្ចូលទាំងការរិះគន់ដ៏ខ្លាំងៗចំពោះសហរដ្ឋអាមេរិក ត្រូវបានបញ្ចេញក្នុងអំឡុងពេលដែលលោកប្រធានាធិបតីរុស្សី Vladimir Putin ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនសំរាប់កីឡាអូឡាពិករដូវរងារ។
វិមានក្រឺមឡាំងបាននិយាយថា Putin និងប្រធានាធិបតីចិន Xi Jing Ping បានធ្វើការសន្ទនាគ្នាប្រកបទៅដោយខ្លឹមសារនិងភាពកក់ក្តៅក្នុងទីក្រុងប៉េកាំងនិងបានពិពណ៌នានូវទំនាក់ទំនងថាជាដៃគូរដែលមានភាពជឿនលឿនជាមួយនិងចរិតដ៏ពិសេស។ Putin បានប្រាប់ឲ្យដឹងពីទំនាក់ទំនងដ៏ធំថ្មីពីឧស្ម័នជាមួយចិននដែលជាសញ្ញាដ៏វែងឆ្ងាយនិងស៊ីជម្រៅនៃទំនាក់ទំនងរវាងអ្នកជិតខាងទាំង២ក្នុងពេលដែលមានភាពតានតឹងកាន់តែកើនឡើងក្នុងទំនាក់ទំនងរបស់ពួកគេជាមួយបស្ចឹមប្រទេស។
“ភាគីរុស្សីបានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួននៃនយោបាយចិនតែមួយ ដោយបញ្ជាក់ថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចបំបែកបានពីចិន និងប្រឆាំងនូវឯករាជ្យភាពរបស់តៃវ៉ាន់ទោះបីក្នុងទម្រង់ណាក៏ដោយ “សេចក្តីថ្លែងការណ៍រួមបាននិយាយ ប្រទេសទាំង២បានសម្តែងចេញនូវការខ្វាយខ្វល់ “ នៃការជឿនលឿនទៅមុខនៃផែនការសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍នូវប្រព័ន្ធការពារមីស៊ីលនិងការដាក់ពង្រាយនូវសមាសភាពរបស់វាក្នុងតំបន់ជាច្រើនពាសពេញពិភពលោក។
ពួកគេនិយាយថា ពួកគេប្រឆាំងនឹងការពង្រីកបន្ថែមទៀតនៃសម្ព័ន្ធមិត្ត NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងបានអំពាវនាវចំពោះសម្ព័ន្ធមិត្តឲ្យបោះបង់ចោលនូវវិធីសាស្ត្រនៃមនោគមន៍វិជ្ជាសង្រ្គាមត្រជាក់។ ការបញ្ឍប់ NATO បន្ថែមសមាជិកថ្មីទៅកាន់ភាគខាងកើតគឺជាការទាមទារគន្លឹះនៃវិមានក្រឹមឡាំងក្នុងភាពទាល់ច្រកជាមួយលោកខាងលិចនិងអ៊ុយក្រែន។ សហរដ្ឋអាមេរិកបានច្រានចោលនូវសំណើរសុំជាគន្លឹះរបស់ទីក្រុងមូស្គូ ប៉ុន្តែបាននិយាយថាខ្លួនចង់និយាយអំពីរឿងផ្សេងដូចជាការត្រួតពិនិត្យសព្វាវុធ៕