CNBC-
ចក្រភពអង់គ្លេសកំពុងពិចារណាបង្កើនកងទ័ពទ្វេរដងនិងបញ្ជូនអាវុធការពារខ្លួនទៅកាន់ Estonia ដែលជាប្រទេសសម្ព័ន្ធមិត្ត ខណៈដែលលក្ខ័ណនៅតាមព្រំប្រទល់អ៊ុយក្រែនជាមួយរុស្សីកាន់តែអាក្រក់អាក្រី។ ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថានឹងទៅធ្វើទស្សនកិច្ចទីបញ្ជាការ NATO សប្តាហ៍ក្រោយដើម្បីបង្ហើយនូវសេចក្តីលំអិតនូវសំណើរសុំសន្តិសុខជាកញ្ចប់ ដែលរួមមានការបន្ថែមកងទ័ព យន្តហោះប្រយុទ្ធនិងនាវាចម្បាំង។
ស្ថានឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅទីក្រុងវ៉ាស៊ិនតោនបានបាននិយាយថាJohnson បានរៀបចំនឹងជជែកជាមួយប្រធានាធិបតីរុស្សី Vladimir Putinក្នុងសប្តាហ៍នេះ និងធ្វើដំណើរទៅកាន់ក្នុងថ្ងៃខាងមុខ រដ្ឋមន្ត្រីក្រសួងការពារប្រទេសចក្រភពអង់គ្លេស Ben Wallace ក៏ត្រូវបានរំពឹងផងដែរថានឹងជួបជាមួយសមភាគីសម្ព័ន្ធមិត្ត NATO នៅក្នុងHungary SloveniaនិងCroatia ក្នុងសប្តាហ៍នេះដែរ។
“កញ្ចប់នេះនឹងបញ្ជូនសញ្ញាយ៉ាងច្បាស់ទៅកាន់វិមានក្រឹមឡាំង”យើងនឹងមិនអនុគ្រោះចំពោះសកម្មភាពអស្ថិរភាព ហើយយើងនឹងឈរនៅជានិច្ចចំពោះសម្ព័ន្ធមិត្ត NATO របស់យើងចំពោះមុខភពប្រទូស្តរ៉ាយជាមួយរុស្សី” នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ។” បើសិនជាលោកប្រធានាធិបតីជ្រើសយកផ្លូវបំផ្លាញនិងបង្ហូរឈាម វាជាវិនាសកម្មសំរាប់អឺរ៉ុប អ៊ុយក្រែនត្រូវតែមានសិទ្ធសេរីភាពក្នុងការជ្រើសរើសអនាគតរបស់គេ៉ លោកបន្ថែម។
អង់គ្លេសបច្ចុប្បន្នមានកងទ័ពប្រហែលជាង ៩០០នាក់ឈរនៅEstonia ច្រលនជាង១០០នាក់នៅក្នុងអ៊ុយក្រែននិងប្រហែលជា១៥០នាក់នៅប៉ូឡូញ។ នាវាផ្ទុកយន្តហោះ HMS បច្ចុប្បន្នកំពុងត្រៀមខ្លួនដើម្បីធ្វើសកម្មភាពគ្រប់ម៉ងបើសិនជាស្ថានការណ៍តានតឹងឡើង។កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពចំនួន៨,៥០០នាក់ឲ្យស្ថិតនៅក្នុងស្ថានភាពត្រៀមប្រយុទ្ធ ដែលជាកងកម្លាំងសំរាប់ឆ្លើយតប ក្នុងចំណោមកងទ័ពNATOដែលមានចំនួន៤០,០០០នាក់៕