BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

NATO នឹងធ្វើសមយុទ្ធជើងទឹកនៅក្នុងសមុទ្ធមេឌីទែរ៉ាណេ

ថ្ងៃសៅរ៍, 22 ខែមករា 2022 14:45  គុន ច័ន្ទរដ្ឋា

photo_2022-01-22_14-43-36 (1)

DW-

សហរដ្ឋអាមេរិកនិយាយថាសមយុទ្ធ ដែលមិនបានចុះក្នុងបញ្ជីរក្នងពេលថ្មីនេះគឺជា ផ្នែក១នៃកាលវិភាគសមយុទ្ធដែលគ្មានអ្វីពាក់ព័ន្ធទៅ នឹងការភ័យខ្លាចដែលថា រុស្សីអាចនឹងធ្វើការឈ្លានពានទៅលើអ៊ុយក្រែននោះទេ។ រុស្សីក៏នឹងធ្វើសមយុទ្ធក្នុងពេលជាមួយគ្នាផងដែរ។ សហរដ្ឋអាមេរិកនិងដៃគូ NATO នឹងធ្វើសមយុទ្ទសមុទ្ទចំនួន១២ថ្ងៃក្នុងសមុទ្ទ មេឌីទែរ៉ាណេ ដែលនឹងចាប់ផ្តើមពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក John Kirby បាននិយាយកាលពីថ្ងៃសុក្រ។

សមយុទ្ធក្នុងសមុទ្ទនេះនឹងដាក់ឈ្មោះថា “Neptune Strike’22 នឹងធ្វើរហូតដល់ថ្ងៃទី៤ ខែកុម្ភះ ដើម្បីសាកល្បងសមត្ថភាពផ្នែកប្រយុទ្ធនៅក្នុងសមុទ្ទរបស់ NATO បើយោលទៅតម Kirby ។ សហរដ្ឋអាមេរិកប្រកាសនូវសេចក្តីសម្រេច ដើម្បីធ្វើសមយុទ្ធនាវីក្នុងសមុទ្ទ ដែលនឹងមានការចូលរួមរបស់នាវាផ្ទុកយន្តហោះ Harry Truman មួយថ្ងៃបន្ទាប់ពីរុស្សីបាននិយាយថា នឹងធ្វើសមយុទ្ធដើម្បីបង្ហាញសមត្ថភាពនៃកងនាវារបស់ខ្លួនក្នុងរយៈពេល២ខែ គឺខែមករានិងកុម្ភះ ពីមហាសមុទ្ទ អាត្លងទិរហូតដល់ប៉ាស៊ីហ្វីក។

នាវាផ្ទុកយន្តហោះ Harry Truman និងក្រុមអ្នកប្រយុទ្ធរបស់គេបានស្ថិតនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ តាំងពីពាក់កណ្តាលខែធ្នូ នៅពេលដែលសហរដ្ឋអាមេរិកបានបញ្ជាឲ្យនាវផ្ទុកយន្តហោះមួយនេះឲ្យបោះទីតាំងនៅក្នុងសមុទ្ទនេះ ជំនួសឲ្យធ្វើដំណើរទៅកាន់មជ្ឍឹមបូព៌ា។ រដ្ឋមន្ត្រីក្រសួងការពារប្រទេស Austin Lloyd បាននិយាយថាសេចក្តីសម្រេចនេះដើម្បីធានាឡើងវិញនូវសន្តិសុខក្នុងអឺរ៉ុប ចំពេលដែលភាពតានតឹងជាមួយរុស្សី។ ការប្រកាសនេះបានលេចឡើងតែប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីមានការជជែករវាងរដ្ឋមន្ត្រី Antony Blinken ជាមួយ Sergei Lavrov ។

Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា ភាពតានតឹងជាមួយទីក្រុងមូស្គូ បានដើរតួមួយផ្នែកក្នុងការជជែកគ្នាអំពីការធ្វើសមយុទ្ធនាវា ប៉ុន្តែ NATO ក្នុងការដែលធ្វើសមយុទ្ធគឺ មិនមានការពាក់ព័ន្ធប្រឆាំងទៅនឹងសេណារីយ៉ូដែលអាចទាក់ទងជាមួយអ៊ុយក្រែននោះទេ។ Kirby ក៏បានបញ្ជាក់ផងដែរថា សមយុទ្ធ Neptune Strike’22 វាគ្រាន់តែជាលំហាត់សមយុទ្ធរបស់ NATO ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ទនៅក្នុងសមុទ្ទដែលយើងចង់បញ្ជាក់ឲ្យច្បាស់ថា យើងបន្តនូវការរីកលូតលាស់តែប៉ុណ្ណោះ៕


ថ្ងៃសៅរ៍, 22 ខែមករា 2022 14:45  គុន ច័ន្ទរដ្ឋា