BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីទាមទារឲ្យសហរដ្ឋអាមេរិកនិង NATO ឆ្លើយនៅសប្តាហ៍ក្រោយលើរឿងអ៊ុយក្រែន

ថ្ងៃសៅរ៍, 15 ខែមករា 2022 08:38  គុន ច័ន្ទរដ្ឋា

photo_2022-01-15_08-37-40

AP-

កាលពីថ្ងៃសុក្ររុស្សីបានទទូចយ៉ាងខ្លាំងក្នុងការទាមទាររបស់ខ្លួនថា NATO នឹងមិនពង្រីកឆ្ពោះទៅកាន់ទិសខាងកើត ទោះបីជាមានការបដិសេធលើរឿងនេះដោយកងទ័ពសម្ព័ន្ធមិត្តក្នុងពេលដែលរុស្សីបានប្រមូលផ្តុំកងទ័ពរបស់ខ្លួននៅជិតព្រំប្រទល់អ៊ុយក្រែន។ រុស្សីបានបន្ថែមទៀតថា ខ្លួនមិនអាចរង់ចាំដោយគ្មានពេលកំណត់ចំពោះចម្លើយនោះទេ។ រដ្ឋមន្ត្រីក្រសួងការបរទេស Sergei Lavrov កាលពីថ្ងៃសុក្របានពិពណ៌នាថា ការទាមទាររបស់ទីក្រុងមូស្គូដែលថា NATO នឹងមិនពង្រីកឬពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន និងអតីតប្រជាជាតិសហភាពសូវៀតថា ជារឿងសំខាន់ក្នុងការជឿនលឿនលើការខិតខំប្រឹងប្រែងលើវិស័យការទូត ដើម្បីបន្ថយភាពតានតឹងនិងការឡើងកំដៅលើរឿងអ៊ុយក្រែន។

លោកបានបញ្ចេញនូវទឡ្ហីករណ៍ថា ការដាក់ពង្រាយកងកំលាំង NATO និងសព្វាវុធនៅជិតព្រំប្រទល់រុស្សីវាជា ការគំរាមកំហែងនិងប្រឈមទៅនឹងសន្តិសុខដែលត្រូវតែបញ្ជាក់ភ្លាមៗ។ “យើងលែងមានមានភាពអត់ធ្មត់ទៀតហើយ” Lavrov និយាយនៅក្នុងសន្និសិទកាសែត “បស្ចឺមប្រទេសបាននាំមុខដោយភាពព្រហើនកោងកាច និងបានធ្វើឲ្យមានភាពតានតឹងកាន់តែអាក្រក់ក្នុងការរំលោភទៅលើកាតព្វកិច្ចរបស់ខ្លួនក្នុងការវិនិច្ឆ័យជារួម” Lavrov និយាយថា រុស្សីរំពឹងថា ទីក្រុងវ៉ាស៊ិនតោននិង NATO នឹងផ្តល់នូវចម្លើយជាលាយលក្ខ័អក្សរចំពោះការទាមទាររបស់ខ្លួនក្នុងសប្តាហ៍ក្រោយ។

នៅចំពេលដែលមានភាពតានតឹង អ៊ុយក្រែនបានទទួលរងនូវការវាយប្រហារយ៉ាងធំលើប្រព័ន្ធគេហទំព័រកាលពីថ្ងៃសុក្រ ដែលមានការប៉ះពាល់ដលគេហទំព័ររដ្ឋាភិបាលនិងអង្គការជាច្រើន។ ការចរចាគ្នាក្នុងទីក្រុងហ្សឺណែវនិងការប្រជុំរវាង NATO និងរុស្សីក្នុងទីក្រុង Brusels ត្រូវបានធ្វើឡើងចំពេលដែលរុស្សីបានប្រមូលផ្តុំកងទ័ពនៅជិតព្រំប្រទល់អ៊ុយក្រែន ដែលធ្វើឲ្យពួកបស្ចឹមប្រទេសមានការភ័យខ្លាចថា អាចនឹងមានការប្រុងប្រៀបដើម្បីធ្វើការឈ្លាពានលើអ៊ុយក្រែន។

ទីក្រុងវ៉ាស៊ិនតោននិងសម្ព័ន្ធមិត្តបានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការទាមទាររបស់ទីក្រុងមូស្គូសំរាប់ការធានាសន្តិសុខរួមទាំងការមិនពង្រីកខ្លួនរបស់ NATO ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្សីបាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពដែលឈរជើងនៅទិសខាងកើត Siberia និងតំបន់ចុងបូព៌ាបានប្រញ៉ាប់ប្រញ៉ាល់ធ្វើចលនានៅក្នុងប្រទេសដែលជាផ្នែកមួយនៃការធ្វើសមយុទ្ធ ដើម្បីពនិត្យមើលការប្រុងប្រៀបរបស់ពួកគេសម្តែងនូវកាតព្វកិច្ចរបស់ពួកគេ បន្ទាប់ពីដាក់ពង្រាយឡើងវិញនៅក្នុងចម្ងាយដ៏ឆ្ងាយ៕


ថ្ងៃសៅរ៍, 15 ខែមករា 2022 08:38  គុន ច័ន្ទរដ្ឋា