BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រឿងដែលរុស្សីចង់បានក្នុងពេលនេះ ធ្វើឲ្យអាមេរិកនិង NATO មិនអាចឲ្យបាន

ថ្ងៃព្រហស្បតិ៍, 13 ខែមករា 2022 08:21  គុន ច័ន្ទរដ្ឋា

photo_2022-01-13_08-18-26

NRP-Moscow

ដំបូងសហរដ្ឋអាមេរិកជួបជាមួយអ្នកការទូតរុស្សីនៅទីក្រុងហ្សឺណែវ បន្ទាប់មក NATO បានទទួលជួបជាមួយគណប្រតិភូរុស្សីនៅ Brusels ជាចុងក្រោយ អង្គការសំរាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការណ៍អឺរ៉ុប នឹងមានការជជែកជាមួយនៅទីក្រុងវីយ៉េន។ រុស្សីបានចាត់វិធានការណ៍លើរឿងនេះដោយបានប្រមូលផ្តុំទ័ពជាង១សែននាក់ នៅជិតព្រំប្រទល់អ៊ុយក្រែន ដែលបណ្តាលឲ្យមានការភ័យខ្លាចនៃការឈ្លានពានរបស់រុស្សី។ អ្នកវិភាគបានមើលឃើញថា ការប្រមូលផ្តុំកងទ័ព គឺជាការប៉ុនប៉ង ដើម្បីដាក់សម្ពាធទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបឲ្យធ្វើសម្បទានដោយមានការធានាសន្តិសុខសំរាប់រុស្សី។

តើអ្វីទៅដែលរុស្សីចង់បាន? ហើយហេតុដូចម្តេចបានជាអាមេរិកមានការពិបាកក្នុងការជួបជាមួយរុស្សីក្នុងពេលខ្លះ?

ទី១ រុស្សីចង់ឲ្យមានការធានាមិនឲ្យអ៊ុយក្រែនចូល NATO វាជាការទាមទារដ៏ចាំបាច់ ដើម្បីបញ្ចប់សម្ព័ន្ធមិត្តលោកខាងលិចមិនឲ្យពង្រីកខ្លួនបន្ថែមទៀត មកក្នុងអតីតសហភាពសូវៀត ជាពិសេសអ៊ុយក្រែន។ អ្នកសង្កេតការជាច្រើនមើលឃើញថាផ្លូវនៅវែងឆ្ងាយណាស់ ក្នុងការដែលអ៊ុយក្រែនអាចចូលជាសមាជិក NATO ដោយសារមិនទាន់មានលក្ខណៈសម្បត្តិពេញលេញតាមតម្រូវការរបស់ NATO ។ ប៉ុន្តែសហរដ្ឋអាមេរិកបានជំទាស់ថា ប្រទេសទាំងឡាយមានសិទ្ធនឹងជ្រើសរើសសម្ព័ន្ធមិត្ត ហើយ NATO មាននយោបាយបើកចំហរទ្វារសំរាប់លទ្ធភាពជាសមាជិកភាព ហើយសហរដ្ឋអាមេរិកក៏មិនដែលបង្ខំឬក៏រុករានទន្រ្ទាននោះដែរ។

photo_2022-01-13_08-18-18

ទី២ រុស្សីចង់ឲ្យហាមឃាត់ NATO មិនឲ្យពង្រាយសព្វាវុធ និងកងកម្លាំងនៅអឺរ៉ុបកណ្តាល និងខាងកើត ដែលចូលរួមជាមួយសម្ព័ន្ធមិត្ត បន្ទាប់ពី១៩៩៧។ នៅក្នុងទស្សនៈរបស់ Putin លោកយល់ថា ឆ្លៀតឱកាសដែលរុស្សីចុះខ្សោយ អាមេរិកបានកេងចំណេញក្នុងការពង្រីកនូវសម្ព័ន្ធមិត្តឆ្ពោះទៅកាន់សំយ៉ាបផ្ទះរបស់រុស្សី។

ចំពោះជំហរបស់ NATO លើបញ្ហានេះ អាមេរិកបានបញ្ជាក់ច្បាស់ថា សូម្បីតែរុស្សីខ្លួនឯងក៏យល់ថាការទាមទារនេះវាគ្មានភាពប្រាកដនិយម និងហេតុផលដែលត្រូវទាមទារនោះទេ ហើយក៏មិនអាចសម្រេចបានដែរ។ មន្ត្រីលោកខាងលិចបានប្រឆាំងទៅនឹងគំនិតមិនឲ្យសម្ព័ន្ធមិត្តពង្រីកខ្លួន ដោយនិយាយថា គឺជាទង្វើររបស់រុស្សីទេ ដែលនាំឲ្យ NATO ពង្រឹងកម្លាំង និងដាក់ពង្រាយកងទ័ពព្រមទាំងសព្វាវុធនៅក្នុងរដ្ឋជាសមាជិកថ្មីរបស់ខ្លួន “NATO មិនត្រូវការដាក់ទ័ពទៅជិតរុស្សីទេ រហូតដល់ពេលដែលរុស្សីបានចាប់យក Crimea និងឈ្លានពានភាគខាងកើតអ៊ុយក្រែនក្នុងឆ្នាំ២០១៤។ Victoria Nuland ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសផ្នែកកិច្ចការនយោបាយបាននិយាយកាលពីថ្ងៃអង្គារ៍៕

photo_2022-01-13_08-18-11

 


ថ្ងៃព្រហស្បតិ៍, 13 ខែមករា 2022 08:21  គុន ច័ន្ទរដ្ឋា