BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីនិងបែលឡារុស្ស ប្រកាសសមយុទ្ធជាផ្លូវការ ,NATO ព្រួយបារម្ភ

ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 12:04  Sun Flower

រុស្សីនិងបែលឡារូស្ស បានធ្វើសមយុទ្ធជាផ្លូវការដែលមានទ្រង់ទ្រាយធំកាលពីថ្ងៃសុក្រ ដែលជាសមយុទ្ធរយៈពេលវែងរហូតដល់មួយសប្តាហ៍ ឆ្លងកាត់តាមព្រំប្រទល់និងទឹកដីនៃប្រទេសទាំង២ និងសមុទ្ទបាល់ទិក ដែលធ្វើឲ្យសមាជិក ណាតូខ្លះមានការព្រួយបារម្ភ។

photo_2021-09-10_21-04-38


 

សមយុទ្ធនេះមានកងទ័ពចូលរួមប្រមាណ ២០០,០០០នាក់ ដែលឲ្យឈ្មោះថា Zapad (លោកខាងលិច)២០២១ ដែលជាកិច្ចព្រមព្រៀងរវាងរុស្សីនិងបែលឡារូស្ស ក្នុងការខិតខំប្រឹងប្រែងទប់ទល់ជាមួយក្រុមបស្ចឹមប្រទេស បង្កើតនូវអ្វីដែលគេហៅថា « លំហការពារតែមួយ»ដែលជាការពង្រឹងកងទ័ពនៅក្បែរព្រំប្រទល់ភាគខាងកើត អ៊ុយក្រែនផងដែរ។

imrs


 

សមយុទ្ធនេះ បានធ្វើឡើងជាប្រកក្រតីរវាងប្រទេសទាំង២ តែពេលនេះ វាហាក់ដូចជាជួនពេលដែលរុស្សីកំពុងតែមានភាពតានតឹងជាមួយណាតូ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់លោកខាងលិច មកលើប្រទេសបែលឡារូស្ស​​ ដែលដឹកនាំដោយ លោកប្រធានាធិបតី Alexander Lukashenko ក្នុងការដែលលោកបានបង្រ្កាបយ៉ាងចាស់ដៃទៅលើការតវ៉ាពីលទ្ធផលឆ្នោតកាលពីដើមឆ្នាំ។

លោក Putin បានហៅប្រទេសរុស្សីនិង បែលឡារូស្ស ថាជារដ្ឋសហភាព ដោយយោងទៅលើមហិច្ឆិតាដ៏យូរអង្វែងរវាងមេដឹកនាំនៃប្រទេសទាំង២។


ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 12:04  Sun Flower