BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

NASA បានប្រកាសថាអវកាសយានិក Artemis នឹងមិនចុះចតលើឋានព្រះច័ន្ទនោះទេរហូតដល់ឆ្នាំ2025

ថ្ងៃព្រហស្បតិ៍, 11 ខែវិច្ឆិកា 2021 17:12  BeeTube News

photo_2021-11-11_17-02-41 (2)m

NASA មិនបានប្រកាន់ខ្ជាប់នឹងការកំណត់ពេលវេលា  ដែលបានដាក់ចេញក្នុងអំឡុងពេល Trump កាន់តំណែងនោះទេ សម្រាប់កម្មវិធី Artemis របស់ខ្លួន ដែលដំបូងឡើយមានគោលបំណងបញ្ជូនអវកាសយានិកត្រឡប់ទៅផ្ទៃឋានព្រះច័ន្ទនៅឆ្នាំ 2024។

អ្នកគ្រប់គ្រង NASA លោក Bill Nelson បាននិយាយនៅក្នុងការហៅទូរស័ព្ទជាមួយអ្នកយកព័ត៌មានថា បេសកកម្ម Artemis II នឹងដឹកអ្នកអវកាសយានិកទៅជុំវិញឋានព្រះច័ន្ទដោយមិនមានការប៉ុនប៉ងចុះចត ត្រូវបានកំណត់គោលដៅថា នឹងបើកដំណើរការបង្ហោះមិនយូរជាងខែឧសភា ឆ្នាំ 2024 ឡើយ។ ហើយ Artemis III នឹងក្លាយជានាវិកដំបូងចុះចតលើផ្ទៃឋានព្រះច័ន្ទ ទំនងជានឹងកើតឡើងមិនលឿនជាងឆ្នាំ 2025 ទេ។

ប្រធានទីភ្នាក់ងារអវកាសបានកត់សម្គាល់ថា NASA "បានបាត់បង់រយៈពេលប្រាំពីរខែនៅក្នុងវិវាទ" ដោយសំដៅលើការប្រឆាំង និងពាក្យបណ្តឹងដែលបានប្តឹងដោយ Blue Origin និង Dynetics បន្ទាប់ពីយានអវកាស Starship របស់ SpaceX ត្រូវបានជ្រើសរើសឱ្យជាអ្នកចុះចតនៅលើឋានព្រះច័ន្ទសម្រាប់កម្មវិធី Artemis ។ លោក Nelson ក៏បានលើកឡើងផងដែរ នូវពេលវេលាដែលបានរាំងស្ទះដោយសារជំងឺរាតត្បាត COVID-19 និងរដ្ឋបាលចាស់របស់ Trump ដោយបន្ថែមគោលដៅនៃការបោះជំហាននៅលើឋានព្រះច័ន្ទម្តងទៀតនៅឆ្នាំ 2024 គឺ "មិនមានមូលដ្ឋានច្បាស់លាស់លើលទ្ធភាពបច្ចេកទេសនោះទេ" ។

ទោះបីជា NASA បានផ្អាកការងារជាមួយ SpaceX លើយានអវកាស Starship និងពាក្យបណ្ដឹងរបស់ Blue Origin កំពុងរង់ចាំការសម្រេចរបស់តុលាការក៏ដោយ ក៏ក្រុមហ៊ុនរបស់ Elon Musk បានបន្តការអភិវឌ្ឍន៍យានអវកាសជំនាន់ចុងក្រោយនៅឯរោងចក្ររបស់ខ្លួនក្នុងរដ្ឋ Texas ។ 

បណ្តឹងនេះត្រូវបានច្រានចោលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយ NASA បានប្រកាសថា ខ្លួននឹងបន្តការងារជាមួយ SpaceX ។ វាមានរយៈពេលជិតកន្លះសតវត្សមកហើយ ចាប់តាំងពីមានមនុស្សបានឈានជើងនៅលើឋានព្រះច័ន្ទចុងក្រោយគេក្នុងឆ្នាំ 1972 ។ NASA  បានប្តេជ្ញាចិត្តបញ្ជូនអវកាសយានិកស្ត្រីដំបូង ទៅកាន់ផ្ទៃឋានព្រះច័ន្ទតាមរយៈ Artemis  និងការផ្តួចផ្តើមគំនិតដើម្បីបង្កើតវត្តមាននៅលើឋានព្រះច័ន្ទ។ NASA ក៏កំពុងធ្វើការឆ្ពោះទៅរកការចុះចតដំបូងរបស់មនុស្សនៅលើភពព្រះអង្គារផងដែរ។
Starship បច្ចុប្បន្នកំពុងរង់ចាំការបោសសំអាតបរិស្ថាន និងអាជ្ញាប័ណ្ណការដំណើរការបង្ហោះអវកាសរបស់ខ្លួនពី Federal Aviation Administration  សម្រាប់ការហោះហើរឆ្លងគន្លងអាកាសចរដំបូងរបស់ខ្លួន ដែលគ្រោងនឹងបង្ហោះពីរដ្ឋ Texas និងធ្វើការចុះចតនៅឆ្នេរសមុទ្រហាវ៉ៃ៕

អត្តបទដកស្រង់ពី Eric Mack
បកប្រែនិងកែសម្រួលដោយ Mr. Blue

photo_2021-11-11_17-02-41m

 

photo_2021-11-11_17-02-40m


 


ថ្ងៃព្រហស្បតិ៍, 11 ខែវិច្ឆិកា 2021 17:12  BeeTube News