BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ណារិនដ្រា ម៉ូឌី​ (Narendra Modi) ពីក្មេងលក់តែ ក្លាយជានាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលបំផុតរបស់ឥណ្ឌា

ថ្ងៃអង្គារ, 19 ខែកក្កដា 2022 08:54  BeeTube News

“ប្រទេសឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យ វាស្ថិតនៅក្នុង DNA របស់យើង”។ “វាគឺជាទំនួលខុសត្រូវរបស់ខ្ញុំដែលខ្ញុំត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបម្រើប្រជាពលរដ្ធឲ្យបានគ្រប់គ្នាទាំងអស់នៅក្នុងប្រទេស”។ ម្តាយរបស់ខ្ញុំគាត់មិនបានរៀនសូត្រទេ ប៉ុន្តែគាត់អាចភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកបានតាមរយៈការមើលពត៏មាននៅលើកញ្ចក់ទូរទស្សន៍”។ ទាំងអស់នេះគឹជាពាក្យសម្តីដ៏មានអត្ថន័យរបស់លោកណារិនដ្រា ម៉ូឌី ដែលជានាយករដ្ធមន្រ្តីឥណ្ឌានាពេលបច្ចុប្បន្ន។ លោកជាអ្នកនយោបាយឥណ្ឌាឈានមុខគេ​ ហើយក៏ជាបុគ្គលខ្លាំងម្នាក់ដែលបានដឹកនាំ គណបក្សប្រជាជនឥណ្ឌាឲ្យឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតជាតិនាឆ្នាំ ២០១៤។គាត់គឺជានាយករដ្ធមន្ត្រីឥណ្ឌាដំបូងគេដែលកើតក្រោយសម័យកាលបន្ទាប់ពីឥណ្ឌាទទួលបានឯករាជ្យ។​គាត់ជានាយករដ្ធមន្រ្តីដែលកាន់អំណាចយូរជាងគេបំផុតនៅរដ្ធ ហ្គូចារាត់ គឺអស់រយៈពេល១២ឆ្នាំ។ លោកជានាយករដ្ធមន្ត្រីដែលគេងតែប្រាំម៉ោង ឬតិចជាងនេះនៅក្នុងមួយថ្ងៃ។ លោកមានតំណមបីនៅក្នុងជីវិតគឹ លោកមិនបរិភោគសាច់ មិនពិសារស្រា និងមិនជក់បារី។ ដូច្នេះនៅក្នុងទំព័រ “ជីវិតជោគជ័យ” ថ្ងៃនេះ យើងនឹងនិយាយអំពីនាយករដ្ធមន្រ្តីឥណ្ឌាដ៏ចាស់វស្សារូបនេះ។ 

ប្រវត្តិកាលពីកុមារភាព និងការសិក្សា 

លោក ណារិនដ្រាម៉ូឌី កើតនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​ ១៩៥០ នៅក្នុងទីក្រុងតូច វាដណាហ្គា ខ័ណ្ឌ មេហ៍សាណារដ្ធហ្គូចារាត់ហើយលោកជាកូនទីបីក្នុងចំណោមកូនប្រាំនាក់នៅក្នុងគ្រួសារជាអ្នកលក់ឥវ៉ាន់ចាប់ហួយមួយ។ កាលពីក្មេង លោកជាអ្នកលក់តែនៅស្ថានីយ៍រថភ្លើង វាដណាហ្គា ហើយបន្ទាប់មកគាត់បានបង្កើតតូបតែនៅជិតចំណតឡានក្រុងមួយជាមួយបងប្រុសរបស់គាត់។ នៅក្នុងឆ្នាំ១៩៦៧ នៅពេលមានអាយុ ១៧ឆ្នាំ គាត់បានរត់ចេញពីផ្ទះដោយសារតែមិនចង់រៀបការហើយបានធ្វើដំណើរកំសាន្ត និងស្វែងយល់់ពីវប្បធម៏ចម្រុះនៅតាមតំបន់ជាច្រើននៅក្នុងប្រទេសឥណ្ឌា។ ក្រោយពីចំណាយពេលអស់ពីរឆ្នាំនៅក្នុងការធ្វើដំណើរកំសាន្តនេះ គាត់បានវិលត្រឡប់មកផ្ទះវិញ ហើយបន្ទាប់មកបានទៅទីក្រុង អាមេដាបាដ ដើម្បីចូលរួមជាមួយ អង្គការ អាអេសអេស ដែលជាអង្គការស្ម័គ្រចិត្តជាតិ ក្នុងនាមជា ប្រាចារាក់ ដែលជាអ្នកធ្វើយុទ្ធនាការពេញម៉ោងក្នុងឆ្នាំ១៩៧១។ នៅក្នុងឆ្នាំ១៩៧៨ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រខាង វិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យ ដេលី  ហើយនៅឆ្នាំ១៩៨៣គាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ ហ្គូចារាត់។ នៅអាយុ១៨ឆ្នាំ លោកបានរៀបការ​ជាមួយនឹង នាង ចាសហូដាបែន ជីម៉ានឡាល់ តាមប្រពៃណីសហគមន៍ ហ្គាន់ជិ តែក្រោយមកត្រូវបានបែកគ្នាវិញ។

PTI10_22_2021_000010B

អាជីពជាអ្នកនយោបាយ

នៅឆ្នាំ1987គាត់បានចូលរួមជាមួយគណបក្សប្រជាជនឥណ្ឌាហើយមួយឆ្នាំក្រោយមកគាត់ត្រូវបានតែងតាំងជាអគ្គលេខាធិការនៃសាខាគណបក្សនៅទីក្រុងហ្គូចារាត់។នៅឆ្នាំ១៩៩៥គាត់ត្រូវបានគេទទួលស្គាល់ថាជាអ្នកយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ជាឧបករណ៍ក្នុងការធ្វើយុទ្ធនាការឱ្យទទួលបានជោគជ័យសម្រាប់គណបក្ស។នៅឆ្នាំ១៩៩៥គាត់ត្រូវបានតែងតាំងជាលេខាធិការនៃអង្គភាពជាតិរបស់គណបក្សប្រជាជនឥណ្ឌា។នៅឆ្នាំ១៩៨៨នៅក្នុងការបោះឆ្នោតសភាហ្គូចារាត់គណបក្សប្រជាជនឥណ្ឌា បានក្លាយជាគណបក្សកាន់អំណាចនៅទីក្រុងនេះ។នៅឆ្នាំ១៩៨៨លោកបានក្លាយជាអគ្គលេខាធិការនៃគណបក្សនិងកាន់តំណែងរហូតដល់ឆ្នាំ២០០១។ នៅខែតុលា ឆ្នាំ ២០០១ គាត់បានក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋ ហ្គូចារាត់ នៅពេលដែលអ្នកកាន់តំណែងមុនរបស់គាត់ គឺលោកកេសហុបហៃ ប៉ាតែល បានលាលែងពីមុខតំណែងដោយសារតែហេតុផលសុខភាព ហើយបានស្បថចូលកាន់តំណែងនៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០០១។បន្ទាប់មកគាត់បានឈ្នះតំណែងនេះចំនួនបីដងទៀតគឺនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០០២ សម្រាប់អាណត្តិទីពីរ នៅថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០០៧ ដល់ថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១២ សម្រាប់អាណត្តិទីបី ហើយបន្ទាប់មកគាត់បានឈ្នះម្តងទៀតនៅអាណត្តិទីបួន តែគាត់បានលាលែងវិញនៅឆ្នាំ២០១៤។ ក្រោយពីការលាលែងនេះមក គាត់បានចូលរួមប្រកួតការបោះឆ្នោតសភាជាលើកដំបូងហើយបានឈ្នះការបោះឆ្នោតនេះដោយចំនួនយ៉ាងច្រើន និងបានស្បថចូលកាន់តំណែងជានាយករដ្ធមន្រ្តីឥណ្ឌាជាផ្លូវការនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៤។ ក្រោយពីការដឹកនាំប្រទេស​អស់រយៈពេលប្រាំឆ្នាំមក នៅទីបំផុត លោកត្រូវបានប្រជាពលរដ្ធបោះឆ្នោតឲ្យជាប់ជានាយករដ្ធមន្ត្រីម្តងទៀត ហើយបានស្បថចូលកាន់តំណែងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩។ 

ការងារសំខាន់ៗ 

នៅក្នុងឆ្នាំ ២០០២ នៅក្នុងកំឡុងពេលកាន់អំណាចជានាយករដ្ធមន្រ្តីរដ្ធហ្គូចារាត់អាណត្តិទីពីរ លោកបានធ្វើកំណែទម្រង់និងបានកែប្រែរដ្្ឋនេះឲ្យក្លាយទៅជាទិសដៅវិនិយោគដ៏ទាក់ទាញសម្រាប់ពាណិជ្ជករ និងអ្នកឧស្សាហកម្ម។ បន្ទាប់មកនៅក្នុងអាណត្តិទីបី លោកបានធ្វើឲ្យមានកំណើនកសិកម្ម បានផ្តល់អគ្គិសនីដល់គ្រប់ភូមិទាំងអស់ និងបានធ្វើឲ្យរដ្ធនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ លោកបានបង្កើតគម្រោងអភិរក្សទឹកក្រោមដី និងបានធ្វើឲ្យរដ្ធ ហ្គូចារាត់ ក្លាយជារដ្ធផលិត សំឡីកប្បាស ប៊ីធី ធំជាងគេបំផុត។សម្រាប់ទំនាក់ទំនងអន្តរជាតិ លោកបានខិតខំព្យាយាមពង្រឹង​ ទំនាក់ទំនងទាំងជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតនៅក្នុងពិភពលោកឲ្យកាន់តែប្រសើរឡើង។ 

45607810_101

ពានរង្វាន់ និងស្នាដៃ​

ក្នុងឆ្នាំ ២០០៧ គាត់ត្រូវបានជាប់ឈ្មោះថា ជានាយករដ្ធមន្ត្រីដ៏ល្អបំផុតនៅក្នុងប្រទេសឥណ្ឌា នៅក្នុងការស្ទង់មតិមួយដែលបានធ្វើឡើងដោយទស្សនាវដ្តី India Today។ នៅក្នុងឆ្នាំ ២០០៩ គាត់ត្រូវបានផ្តល់កិត្តិយសឲ្យដោយ ទស្សនាវដ្តី អែហ្វឌីអាយ ថាជាអ្នកឈ្នះពានរង្វាន់ “បុគ្គលិកលក្ខណៈអែហ្វឌីអាយ ប្រចាំឆ្នាំ” នៃទ្វីបអាស៊ី។ នាខែមីនា ឆ្នាំ ២០១២ រូបភាពរបស់គាត់ត្រូវបានដាក់តាំងនៅលើគម្របទំព័រ នៃការបោះពុម្ភផ្សាយប្រចាំអាស៊ីរបស់ទស្សនាវដ្តី Time។ នៅក្នុងឆ្នាំ ២០១៤ គាត់បានជាប់ចំណាត់ថ្នាក់លេខ១៥ នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី ហ្វប់ស៍ ស្តីអំពី “មនុស្សដែលមានឥទ្ធិពលបំផុតរបស់ពិភពលោក”។ នៅក្នុងឆ្នាំ២០១៤ គាត់ត្រូវបានចុះក្នុងបញ្ជី មនុស្សទាំង១០០​ដែលមានឥទ្ធិពលបំផុតរបស់ពិភពលោក នៃទស្សនាវដ្តី Time។ នៅក្នុងឆ្នាំ ២០១៥ គាត់ត្រូវបានជាប់ឈ្មោះថា ជាអ្នកនយោបាយដែលមានអ្នកតាមដានច្រើនបំផុតទីពីរនៅលើ Twitter និង Facebook ក្នុងបញ្ជី  "អ្នកមានឥទ្ធិពលបំផុតទាំង 30 នៅលើអ៊ីនធឺណិត" ដែលចេញផ្សាយដោយទស្សនាវដ្តី Time។

Untitled-design-1110

បកប្រែដោយ៖ ម៉ៅ គុយដង់


ថ្ងៃអង្គារ, 19 ខែកក្កដា 2022 08:54  BeeTube News