BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Nancy Pelosi បានមកដល់តៃវ៉ាន់ ទោះបីជាមានការព្រមានពីចិន 

ថ្ងៃពុធ, 03 ខែសីហា 2022 18:22  គុន ច័ន្ទរដ្ឋា

photo_2022-08-03_18-10-43

DW-

ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi បានចុះសំចតនៅក្នុងតៃវ៉ាន់ ដែលជាទស្សនកិច្ចមិនប្រកាសមុន ទោះបីជាមានការព្រមានយ៉ាងខ្លាំងក្លាថា នឹងមានការឆ្លើយតបយ៉ាងខ្លាំងពីចិន។ យន្តហោះយោធាសហរដ្ឋអាមេរិកដែលលោកស្រីបានធ្វើដំណើរ បានចាកចេញពីទីក្រុង កូឡាឡាពួរ នៅវេលាម៉ោង៣និង៤៥នាទីម៉ោងនៅក្នុងស្រុក និងបានធ្វើដំណើរតាមផ្លូវដែលបានរៀបចំគ្រោងទុក ដើម្បីទៅដល់ទីក្រុងតៃប៉ិដោយវាងសមុទ្ទចិនខាងត្បូង។ រូបភាពផ្សាយផ្ទាល់ពីទូរទស្សន៍ បានបង្ហាញថា Pelosi ត្រូវបានទទួលនូវការស្វាគមន៍នៅឯព្រលានយន្តហោះ Songshan ដោយរដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ Joseph Wu ។ ក្នុងរយៈពេលដ៏ខ្លីមុនពេលដែលលោកស្រីមកដល់ ប្រព័ន្ធផ្ស័ព្វផ្សាយទូរទស្សន៍រដ្ឋរបស់ចិនបានរាយការណ៍ថា យន្តហោះប្រយុទ្ធចិនបានឆ្លងកាត់ច្រកតៃវ៉ាន់ ដែលជាខ្សែរបន្ទាត់កណ្តាលបែងចែកដែនទឹកតៃវ៉ាន់។

Pelosi គឺជាមន្ត្រីសហរដ្ឋអាមេរិកក្នុងចំណោមមន្ត្រីដែលមានលំដាប់ខ្ពស់ជាងគេ ដែលបានទៅទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេល២៥ឆ្នាំនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានរដ្ឋសភាដែលមានអាយុ៨២ឆ្នាំ បាននិយាយថា ទស្សនកិច្ចនៃប្រតិភូសហរដ្ឋអាមេរិកមកកាន់ប្រជាជាតិកោះ ដែលគ្រប់គ្រងដោយខ្លួនឯងនេះ “វាជាការផ្តល់កិត្តិយសនូវការតាំងចិត្តដោយឥតងាករេដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតៃវ៉ាន់”។Pelosi បាននិយាយថា ការពិភាក្សាជាមួយមេដឹកនាំតៃវ៉ាន់នឹងផ្តោតទៅលើការជំរុញលើកទឹកចិត្តនៃផលប្រយោជន៍រួម និងឈានទៅរកតំបន់ប៉ាស៊ីហ្វីកមួយដែលសេរីនិងបើកចំហរ។ "សាមគ្គីភាពរបស់អាមេរិកជាមួយនឹងប្រជាជាតិតៃវ៉ាន់២៣លាននាក់ វាមានសារៈសំខាន់ណាស់សំរាប់ថ្ងៃនេះជាងពេលណាទាំងអស់ ខណៈដែលពិភពលោកកំពុងប្រឈមទៅនឹងការជ្រើសរើសរវាងអំណាចផ្តាច់ការ និងប្រជាធិបតេយ្យ"។

រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា ទស្សនកិច្ចនឹងពង្រឹងនូវចំណងទាក់ទងដោយមិត្តភាពដ៏ជិតស្និទ្ធរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិក នីងចាក់ឬសឲ្យកាន់តែជ្រៅនូវកិច្ចសហប្រតិបត្តិការណ៍រវាងភាគីទាំង២លើគ្រប់វិស័យ។ Pelosi កំពុងតែស្ថិតនៅក្នុងដំណើរទស្សនកិច្ចក្នុងទ្វីបអាស៊ី ដែលមានរួមបញ្ចូលទស្សនកិច្ចទៅកាន់សឹង្ហបុរី ម៉ាលេស៊ី កូរ៉េខាងត្បូង និងជប៉ុន។ លោកស្រីត្រូវគេរំពេឹងថា នឹងធ្វើទស្សនកិច្ចនៅក្នុងសភាតៃវ៉ាន់នៅថ្ងៃពុធ និងជួបជាមួយមេដឹកនាំនិតិបញ្ញត្តិ Yu shyi-Kun មុននឹងជួបជជែកជាមួយនឹងលោកស្រីប្រធានាធិបតី Thai In- Wen ។ ការមកដល់របស់លោកប្រធានាធិបតី បានជះនូវការរិះគន់ភ្លាមៗពីទីក្រុងប៉េកាំង ដែលលោករដ្ឋមន្ត្រីក្រសួងការបរទេសចិនបាននិយាយថា ចិននឹង "ចាត់វិធានការណ៍ជាចាំបាច់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួន”។

រដ្ឋមន្ត្រីក្រសួងការបរទេស Wan Yi បាននិយាយថាអ្នកនយោបាយអាមេរិក ដែលបានលេងភ្លើងនៅលើរឿងតៃវ៉ាន់នឹងបានទៅដល់ទីបញ្ចប់មួយដែលមិនល្អទេ “ទីក្រុងប៉េកាំងបានពិចារណាថា តៃវ៉ាន់គឺជាខេត្តដែលបំបែករដ្ឋចេញពីចិន"។ ចិនបាននិយាយថា កងទ័ពរបស់ខ្លួនបានដាក់នៅក្នុងការប្រកាសអាសន្ន ហើយនឹងរៀបចំប្រតិបត្តិការណ៍យោធាដែលមានមុខព្រួញច្បាស់លាស់។ កងទ័ពប្រជាជនចិនបានប្រកាសផងដែរថាគេនឹងធ្វើនូវសមយុទ្ធបាញ់គ្រាប់ពិតក្នុងសមុទ្ទ និងដែនអាកាសចាប់តាំងពីយប់ថ្ងៃអង្គារ៍នេះទៅ។ នៅដើមអាទិត្យនេះ ក្រុងប៉េកាំងបានព្រមានថា “វាជាការវិវត្តិន៍មួយដ៍ធ្ងន់ធ្ងរ និងមានផលវិបាក បើសិនជា Pelosi នឹងធ្វើទស្សនកិច្ចនៅតៃវ៉ាន់"៕


ថ្ងៃពុធ, 03 ខែសីហា 2022 18:22  គុន ច័ន្ទរដ្ឋា