BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អតីតនិពន្ធនាយកប្រព័ន្ធផ្ស័ព្វផ្សាយចិនផ្តល់យោបល់ឲ្យ Nancy Pelosi គួរតែអត់ធ្មត់ក្នុងការចង់ធ្វើទស្សនកិច្ចនៅតៃវ៉ាន់

ថ្ងៃសុក្រ, 22 ខែកក្កដា 2022 08:30  គុន ច័ន្ទរដ្ឋា

2022-07-22 08.27.45 (1) (1)

Fox News-

អតីតនិពន្ធនាយកនៃកាសែតរដ្ឋបក្សកុម្មុយនីស្តចិន The GlobalTimes បានផ្តល់យោបល់ថាប្រទេសនឹងដាក់ទណ្ឌកម្មទៅលើ Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកក្នុងការដែលធ្វើទស្សនកិច្ចនៅតៃវ៉ាន់។ រដ្ឋាភិបាលចិនបានព្រមានកាលពីថ្ងៃអង្គារ៍ថា ខ្លួននឹងចាត់វិធានការណ៍យ៉ាងខ្លាំងក្លា បើសិនជា Pelosi ធ្វើទស្សនកិច្ចនៅតៃវ៉ាន់បន្ទាប់ពីកាសែត The Financial Times បានរាយការណ៍ថា លោកស្រីនឹងធ្វើដំណើរទៅកាន់ប្រជាជាតិដែនកោះដែលចិនអះអាងថាជារបស់ខ្លួននៅខែក្រោយ។

Pelosi និងគណប្រតិភូនឹងធ្វើទស្សនកិច្ចផងដែរនៅឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី និងសឹង្ហបុរី និងចំណាយពេលខ្លះនៅកោះហាវ៉ៃ ដែលជាទីបញ្ជាការនៃសហរដ្ឋអាមេរិកក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីក កាសែតនៅទីក្រុងឡុងដ៍បានបន្ថែម ដោយអ្នកដែលបានដឹងពីកិច្ចការនេះផ្ទាល់។ Hu Xilinx បានផ្តល់ជាយោបល់ថាការឆ្លើយតបដោយការឈ្លានពាននិងយោធាចំពោះផែនការនៃទស្សនកិច្ចនៅលើប្រទេសកោះមួយនេះ ដោយនិយាយថាយន្តហោះសង្រ្គាមគួរតែហោះចូលទៅក្នុងតៃវ៉ាន់ដើម្បីជាការឆ្លើយតប។

“ជាការផ្តល់យោបល់របស់ខ្ញុំចំពោះរដ្ឋាភិបាលនិងកងទ័ពចិន បើសិនជា Pelosi ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ យន្តហោះចំបាំងនៃកងទ័ពប្រជាជនចិននឹងអមដំណើរយន្តហោះPelosi ដើម្បីចូលទៅក្នុងដែនកោះនោះ ដែលជាការឆ្លងកាត់ជាប្រវត្តិសាស្ត្រនៅលើដែនកោះដែលមានយន្តហោះចំបាំងចូលទៅក្នុងទឹកដីតៃវ៉ាន់ជាលើកទី១” លោកបានសរសេរក្នុងTwitter “វាមានសារះសំខាន់ណាស់ ដើម្បីធ្វើឲ្យទស្សនកិច្ចរបស់ Pelosi កាន់តែល្បីខ្ទរខ្ទារ។ Hu មិនបាននិយាយអំពីសេចក្តីថ្លែងការណ៍របស់រដ្ឋការលោក Biden ដោយបញ្ជាក់ថាពុំមានផែនការលំអិតអំពីព័ត៌មាននៃផែនការធ្វើដំណើរនេះទេ។

“Biden មានសមត្ថភាពក្នុងការការពារនូវទស្សនកិច្ចដែលឥតបើគិតរបស់ Pelosi វាប្រសើរជាង” ខ្ញុំក៏មិនដឹងដែរថាតើធ្វើនេះដើម្បីអ្វី ? "បើសិនជាសហរដ្ឋអាមេរិកមិនអាចធ្វើឲ្យលោកស្រីអត់ធ្មត់បានទេ ទុកឲ្យចិនធ្វើឲ្យគាត់អត់ធ្មត់បាននិងដាក់ទណ្ឌកម្មគាត់" កងទ័ពអាកាសចិននឹងធ្វើឲ្យទស្សនកិច្ចរបស់លោកស្រីប្រកបទៅដោយក្តីអាម៉ាសចំពោះខ្លួនឯងនិងសហរដ្ឋអាមេរិក។ តៃវ៉ាន់ដែលគេស្គាល់ឈ្មោះជាផ្លូវការថាជាសាធារណរដ្ឋចិន គឺជាប្រជាជាតិនៃដែនកោះមួយនៅក្បែរដែនគោកនៃទ្វីបអាស៊ី តៃវ៉ាន់បានប្រកាសខ្លួនឯងផ្តាច់ចេញពីសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានអះអាងថាត្រួតត្រាដែនកោះនេះដោយខ្លួនឯង។


ថ្ងៃសុក្រ, 22 ខែកក្កដា 2022 08:30  គុន ច័ន្ទរដ្ឋា