BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយកដ្ឋានពន្ធនាគារម៉ាលេស៊ី៖ Namibian នឹងមិនត្រូវបានដោះលែងនៅក្នុងពេលយុទ្ធនាការបោះឆ្នោតនោះទេ

ថ្ងៃព្រហស្បតិ៍, 13 ខែតុលា 2022 09:18  គុន ច័ន្ទរដ្ឋា

Screen Shot 2022-10-13 at 9.15.29 AM (1)

Kuala Lumpur-

អតីតនាយករដ្ឋមន្ត្រីម៉ាលេស៊ី Najib Razak នឹងមិនត្រូវបានអនុញ្ញាតិឲ្យចេញក្រៅឃុំដើម្បីធ្វើការឃោសនាក្នុងអម្លុងពេលការបោះឆ្នោតជាទូទៅខណៈដែលលោកនៅជាប់ពន្ធនាគារយ៉ាងយូរនាយកនៃនាយកដ្ឋានពន្ធនាគារ Nardin Muhammad បាននិយាយកាលពីថ្ងៃអង្គារ៍។ "ស្ថានភាពនិងបទបញ្ញត្តិវានៅដដែល ខណៈដែលលោកត្រូវបំពេញទោសរបស់លោករយៈពេលដ៏យូរនៅក្នុងពន្ធនាគារលោកត្រូវតែអនុវត្តិតាមច្បាប់និងបទបញ្ជារ" លោក Nardin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងពិធីនៃព្រឹត្តិការណ៍រៀបចំទីបញ្ជាការពន្ធនាគាររបស់ម៉ាលេស៊ីនៅ  Katanga ។

លោកបានធ្វើអត្ថាធិប្បាយអំពីជំហររបស់នាយកដ្ឋានពន្ធនាគារបើសិនជាមានការដាក់ពាក្យស្នើសុំពីអ្នកគាំទ្ររបស់ Najib ដើម្បីបានទទួលនូវការអនុញ្ញាតិជាពិសេសសំរាប់សមាជិកសភាតំណាងរាស្ត្រ Peking ដើម្បីធ្វើការឃោសនានៅក្នុងមណ្ឌល GE15។ ទោះជាយ៉ាងណាលោក Nardin បាននិយាយថា ក្រៅពីពាក្យសុំសំរាប់ Najib ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់សភាដែលបានបដិសេធ នាយកដ្ឋានពន្ធនាគារមិនបានទទួលនូវពាក្យស្នើរសុំពីអតីតនាយករដ្ឋមន្ត្រីទេ។ កាលពីសប្តាហ៍មុនមេធាវីរបស់ Najib បានដាក់ពាក្យប្រឆាំងជំទាស់ទៅនឹងករណីប្រឆាំងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអគ្គស្នងការនៃអគ្គនាយកដ្ឋានពន្ធនាគារក្នុងការបដិសេធទៅនឹងសំណូមពរដើម្បីចូលរួមក្នុងការប្រជុំសភាសម័យចុងក្រោយមុនពេលដែលត្រូវរំលាយកាលពីថ្ងៃច័ន្ទ។

លោក Nardin បាននិយាយថា Najib មិនបានទទួលនូវការយកចិត្តទុកដាក់ជាពិសេសចាប់តាំងពីលោកត្រូវបានធ្វើសោវនាការកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីចុងខែសីហា ក្រោយពីទួលបាននូវការចោទប្រកាន់។ លោកនិយាយថា Najib ក៏ដូចជាអ្នកទោសដ៏ទៃដែរត្រូវតែអនុវត្តិន៍តាមច្បាប់និងបទបញ្ជារដាច់ដោយឡែកមួយដែលដាក់នាយកដ្ឋានពន្ធនាគារបានចែងអំពីការប្រតិបត្តិការតាមស្តង់ដានៃនិតិវិធី។ "យើងផ្តល់ឲ្យនូវការយកចិត្តទុកដាក់ដូូចៗគ្នាចំពោះអ្នកទោសដែលនៅទីនេះ ហើយមិនមានការពេញចិត្តលើអ្នកណាម្នាក់ជាងអ្នកណាម្នាក់នៅទីនេះនោះទេក្នុងចំណោមអ្នកទោសទាំងអស់" លោក Nardinនិយាយ។

បច្ចប្បន្ននេះ Najib ត្រូវជាប់ពន្ធនាគារចំនួន១២ឆ្នាំនៅពេលដែលតុលាការសហព័ន្ធបានធ្វើសវានាការកាលពីថ្ងៃទី២៣ខែសីហា ដែលត្រូូវផ្តន្ទាទោសបន្ទាប់ពីលោកត្រូវបានរកឃើញកំហុសដែលជាប់ពាក់ព័ន្ធទៅនឹងអង្គភាពធនាគារអភិវឌ្ឍន៍ម៉ាលេស៊ី (1MDB ) នៃ SRC អន្តរជាតិ។ កាលពីខែមុននាយកដ្ឋានពន្ធាគារបានបដិសេធចំពោះពាក្យចចាមអារ៉ាមដែលថាលោក Najib ត្រូវបានផ្តល់នូវការយកចិត្តទុកដាក់ជាពិសេសខណៈដែលលោកជាប់នៅក្នុងពន្ធនាគារ បន្ទាប់ពីមានរូបភាពដែលគេថតបានហើយផ្ញើរជាសារនៅលើប្រព័ន្ធផ្ស័ព្វផ្សាយសង្គម ថាមិនលោកមិនបានស្ថិតនៅក្នុងបន្ទប់ពន្ធនាគារនោះទេ។


ថ្ងៃព្រហស្បតិ៍, 13 ខែតុលា 2022 09:18  គុន ច័ន្ទរដ្ឋា