CNA,Kuala Lumpur-
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Namibian Rajak ដែលបានកាត់ទោសដោយប្រព្រឹត្តិអំពើពុករលួយ ត្រូវបានបញ្ជាក់ដោយតុលាការ កាលពី២សប្តាហ៍មុនថា លោកនៅតែជាសមាជិកសភា ក្នុងខណៈដែលលោកបានសរសេរញត្តិសុំព្រះរាជទានទោសពីព្រះចៅស៊ុលតង់។ ប្រធានរដ្ឋសភា Azhar Azizan Harun បាននិយាយថា Namibian បានដាក់ញត្តិសុំព្រះរាជទានទោសកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងអម្លុងពេល១៤ថ្ងៃនៃសេចក្តីសំរេចរបស់តុលាការសហព័ន្ធ។ លោក Azhar បាននិយាយថា ការអនុវត្តិនូវការមិនមានលក្ខណៈសម្បត្តិជាសមាជិកសភាលុះត្រាណាតែញត្តិរបស់លោកត្រូវបានព្រះមហាក្សត្យបដិសេធ។
“នេះមានន៏យថាឋានៈរបស់ NajibRajak ក្នុងនាមជាសមាជិកសភារបស់គណបក្ស Pekanbaru នៅតែមិនមានការផ្លាស់ប្តូរ ហើយនឹងត្រូវបានបញ្ចប់ បន្ទាប់ពីញត្តិត្រូវបានរាប់បញ្ចូល” លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ។ នៅក្រោមច្បាប់របស់ម៉ាឡេស៊ី សមាជិកសភាណាមួយដែលនឹងត្រូវបាត់បង់នូវលក្ខណៈសម្បត្តិពីតំណែងរបស់ខ្លួន ប្រសិនបើជាលោក/លោកស្រីត្រូវបានកាត់ទោស និងដាក់ពន្ធនាគារច្រើនជាង១ឆ្នាំនៅក្នុងពន្ធនាគារឬក៏បានទទួលនូវការពិន័យដែលមិនតិចជាង២,០០០ រីងហ្គេត (៤៤៥ដុល្លារ) លុះត្រាណាតែបានទទួលបាននូវព្រះរាជទានទោស។
កាលពីថ្ងៃទ៏ី២៣ ខែសីហា តុលាការសហព័ន្ធបានច្រានចោលនូវបណ្តឹងឧទ្ធរណ៍របស់ Najib ដើម្បីឲ្យបង្វែរការដាក់ពន្ធនាគារ១២ឆ្នាំ និងប្រាក់ពិន័យ ២១០លាន រីងហ្គេត ទៅលើបទចោទទាំង៧នៅក្នុងករណីពាក់ព័ន្ធទៅនឹងមូលនិធីពីអតីតអង្គភាពនៃ 1 Malaysia Development Bhd (1MDB)។ ការចោទប្រកាន់ប្រឆាំងនឹង Najib ដែលបានបំរើការជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០៩ រហូតដល់២០១៨ ដែលពាក់ព័ន្ធទៅនឹងការផ្ទេរលុយ៤២លានរីងហ្គេតពី SRC អន្តរជាតិ ដែលជាអតីតជំនួយទឹកប្រាក់នៃ 1MDB ចូលទៅក្នុងគណនេយ្យផ្ទាល់ក្នុងធនាគាររបស់លោកក្នុងឆ្នាំ២០១៤ និង២០១៥។
លោកត្រូវបានគេរកឃើញកំហុសក្នុង៣ករណីនៃបទឧក្រឹដ្ឋក្នុងការក្បត់នឹងទំនុកចិត្ត ៣ករណីក្នុងលាងលុយកខ្វក់ និង១ករណីក្នុងការរំលោភលើអំណាចដោយតុលាការជាន់ខ្ពស់ក្នុងខែកក្កដា ឆ្នាំ២០២០ និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១២ឆ្នាំ និងពិន័យជាប្រាក់ចំនួន២១០លានរីហ្គេត។ សវនាការនៃការកាត់ទោសត្រូវបានធ្វើឡើងដោយតុលាការឧទ្ធរណ៍នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១១ ដែលក្រោយមក Najib បានដាក់ញត្តិប្តឹងឧទ្ធរណ៍ទៅកាន់តុលាការសហព័ន្ធជាន់ខ្ពស់កាលពីខែមេសា ថ្ងៃទី២៥ ឆ្នាំនេះ។ លោកបានចាប់ផ្តើមជាប់ពន្ធនាគារនៅឯ Kajang ក្នុងពន្ធនាគារ Selangar ភ្លាមៗ បន្ទាប់ពីសេចក្តីសំរេចរបស់តុលាការសហព័ន្ធ៕