BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទសុវត្ថិមុនីវណ្ណ “My Angel” Go Viral នៅលើ Tik Tok

ថ្ងៃសុក្រ, 22 ខែធ្នូ 2023 12:09  BeeTube News

maxresdefault (22)-1

កាលពីពេលថ្មីៗនេះ ខណៈដែលបទដ៏លន្លង់លន្លោចរបស់លោកព្រាបសុវត្ថិកាលពីទសវត្សរ៍មុន «ចាំទឹកភ្នែកបងស្ងួតសិន» ត្រូវបាន Remake ឡើងវិញ អ្នកបន្តវេនពីបទ​​​បែបលន្លង់លន្លោចរបស់ឪពុក លោកសុវត្ថិមុនីវណ្ណក៏បានបញ្ចេញបទមនោសញ្ចេតនារបស់ខ្លួនឯងមួយបទដូចគ្នា ដែលមានចំណងជើងថា«My Angel»។ 

LLLL

មួយបទនេះបានធ្វើអោយទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង និងត្រូវបាន Go Viral នៅលើបណ្តាញសង្គម Tik Tok កាលពីពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា បទ«My Angel» នេះទើបតែបានចេញផ្សាយឡើងកាលពីថ្ងៃទី០៩ ខែធ្នូកន្លងទៅនេះទេនៅឆាណែលយូធូបផ្លូវការទាំងពីររបស់ផលិតកម្ម Galaxy Navatra និងរបស់លោកសុវត្ថិមុនីវណ្ណផ្ទាល់។ 

410275070_906996810781878_5178779666099325330_n

តើតាមរយៈបទចម្រៀងនេះ នឹងអាចធ្វើអោយទស្សនិកជនចងចាំពីលោកសុវត្ថិមុនីវណ្ណក្នុងរយៈពេល១០ឆ្នាំខាងមុខដែររឺទេ? តើបទ«My Angel» នឹងអាចស្នងតំណែង និងមានវាសនាដូចបទ«ចាំទឹកភ្នែកបងស្ងួតសិន» ក្នុងរយៈពេល១០ឆ្នាំខាងមុខដែររឺទេ? យ៉ាងណាមិញមហាជនមួយចំនួនបានបង្ហាញការចាប់អារម្មណ៍គួរអោយកត់សម្គាល់ផងដែរថា នៅពេលដែលលោកសុវត្ថិមុនីវណ្ណធ្វើជាខ្លួនឯង នោះលោកពិតជាបានធ្វើអោយបទចម្រៀងមួយទទួលបានភាពជោគជ័យពិតមែន។ 

410274032_909267277221498_8526328286193458470_n

ខណៈដែលមានមតិមួយចំនួនទៀតបានលើកឡើងថា បទចម្រៀងនេះសក្តិសមសម្រាប់នារីៗស្តាប់ ព្រោះពួកគេពិតជាសក្តិសមទទួលបានក្តីស្រលាញ់ដ៏ស្រស់ស្អាតបែបនេះខ្លាំងណាស់។ តើទស្សនិកជនយល់ឃើញយ៉ាងណាចំពោះបទ«My Angel» នេះ?


ថ្ងៃសុក្រ, 22 ខែធ្នូ 2023 12:09  BeeTube News