BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

MV បទ SK “Be Myself” ត្រូវបានមហាជនលាន់មាត់សរសើរដូចបទកូរ៉េ 

ថ្ងៃអង្គារ, 28 ខែឧសភា 2024 11:53  BeeTube News

photo_4_2024-05-28_11-49-27

អ្នកចម្រៀងស្រីស្រស់វ័យក្មេង SK ដែលធ្លាប់បានទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជនជាច្រើនអន្លើករួចមកហើយ តែទស្សនិកជនបានដឹងរួចរឺនៅពីជ្រុងមួយទៀតនៃជីវិតឯកជនរបស់នាង? តោះ! មកស្វែងយល់ពីតារាស្រី SK ទាំងអស់គ្នា ដែលកំពុងធ្វើអោយផ្ទុះការចាប់អារម្មណ៍លើ MV បទថ្មីរបស់នាងដែលមានចំណងជើងថា «Be Myself»។ គួររំលឹកផងដែរថា បទ«Be Myself» នេះត្រូវបានចេញផ្សាយឡើងកាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅនេះ ហើយ MV បទចម្រៀងមួយនេះផងដែរ ក៏ធ្វើអោយមហាជនលាន់មាត់សរសើរថាដូចជាបទកូរ៉េជាហូរហែ។ ម្យ៉ាងវិញទៀត ក្រៅពីគុណភាពនៃ MV ដ៏ទាក់ទាញមួួយនេះហើយ បទចម្រៀងមួយនេះទៀតសោតក៏រំលេចឡើងនូវអត្ថន័យដ៏វិសេសវិសាលមួយផងដែរពីតំលៃនៃសេរីភាពរបស់មនុស្សម្នាក់ៗ។ នៅក្នុង MV មួយនេះ គេបានប្រៀបធៀបតួអង្គស្រីទៅនឹងសត្វមេអំបៅ។ 

photo_3_2024-05-28_11-49-27

នៅខណៈពេលដែលនាងកំពុងស្ថិតនៅក្នុងទំនាក់់ទំនងស្នេហាមួយដែលមិនច្បាស់លាស់ នាងប្រៀបដូចជាចងខ្លួនឯងឃុំឃាំងជាប់ក្នុងសំបុកដង្កូវនាង ដែលមិនអាចហោះហើរមានសេរីភាពដូចជាសត្វមេអំបៅបាន។  តួយ៉ាង MV បានរំលេចឈុតឆាកសោកសៅជាច្រើនដូចជា ការប៉ះរបស់តួប្រុសចេញជាភ្លើងដែលបន្សល់ស្លាកស្នាមលើតួស្រី ក៏ដូចជាឈុតឆាកត្រាំទឹក និងឈុតឆាកសំបុកដង្កូវនាងជាដើម។ ឈុតឆាក​​​ប្លង់ថតធំៗទាំងនេះហើយ ដែលធ្វើអោយ MV ដែលទទួលបានភាពជោគជ័យលើគំរោងមួយចំន​​​ួនលើការសម្តែងរឿង និងថត MV ដូចជារឿង«ទ្រឹស្តីស្នេហ៍» «អ្នកកំដរឈ្លោះ «គឺអ្នក» «ស្នេហ៍ឆ្លងភាសា» ប៉ុន្តែតារាស្រីនៃផលិតកម្ម GenMusix នេះផងដែរ ក៏ជាសិស្សផ្នែក Fashion Design ផងដែរ ហើយរាល់ពេលចូលរួមកម្មវិធីផ្សេងៗ នាងគឺជាអ្នកចេញម៉ូតសំលៀកបំពាក់របស់ខ្លួនឯងផ្ទាល់។ 

photo_1_2024-05-28_11-49-27

photo_2_2024-05-28_11-49-27


 


ថ្ងៃអង្គារ, 28 ខែឧសភា 2024 11:53  BeeTube News