BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នីគីនីគី លាតត្រដាងអំពីចំនុចសំខាន់ៗពីក្រោមបទចម្រៀង MV ថ្មី មនុស្សជំនិតរបស់ខ្លួន

ថ្ងៃចន្ទ, 18 ខែកក្កដា 2022 14:29  BeeTube News

បទមនុស្សជំនិតដែលទើបនឹងចេញផ្សាយនៅលើយូធូបរបស់កញ្ញានីគីនីគីកំពុងតែឆក់ទាញយកចំណាប់អារម្មណ៍ទស្សនិកជនជាច្រើនព្រេាះថាសាច់រឿងក្នុងបទចំរៀងទាំងមូលហាក់បីដូចជាសបញ្ជាក់រឿងស្នេហាពេញនិយមសំរាប់មនុស្សនាសម័យថ្មី។ ទំនាក់ទំនងចាក់ស្រេះរវាងមិត្តភក្តិ និងមិត្តភក្តិ ក៏ដូចជាមិត្តភក្តិនិងគូស្នេហ៍ ថាតើមានអ្នកណាធ្លាប់ឆ្លងកាត់ខ្លះថាវាអាចចងជាសមីការការស្នេហាដ៏ឈឺផ្សារដូចដែលមានបកស្រាយរៀបរាប់ទំនុកឈឺចាប់ក្នុងMVរបស់កញ្ញានីគីនីគីដូច្នេាះឯង។  ជ្រើសរើសមនុស្សម្នាក់មកស្រឡាញ់គ្មានច្បាប់ណាហាមប្រាមហាមឃាត់បេះដូងឡើយ តែបើមនុស្សពីរនាក់ដែលអ្នកស្រលាញ់ជាមនុស្សក្បែរគ្នា រឺជាមិត្តល្អនឹងគ្នា ទំនាក់ទំនងរបស់ពួកគេនឹងអាចល្អក់កករនឹងគ្នា បង្កើតជាភ្លើងកំហឹងរៀងខ្លួន។ 

_លាតត្រដាងអំពីចំនុចសំខាន់ៗពីបទចម្រៀង_MV_ថ្មី

យ៉ាងណាមិញបទចំរៀងមួយនេះចូលរួមសហការដោយក្រុមផលិតជាច្រើនរូបមានដូចជាបង្កើតដោយកញ្ញានីគីនីគី និងអ្នកគ្រប់គ្រងធីតាដឹកនាំដោយ SinoraRoath និពន្ធទំនុកច្រៀងដោយកញ្ញានីគីនីគី ចូលរួមសម្តែងដោយលោក Farzam ថតសំលេងដោយលោក EuanGray ធ្វើបទចំរៀងដោយលោក Rob Mcmullan ដឹកនាំថតដោយលោក Sonasereirith Katam។ ពេាះទីតាំងថតនៃបទចំរៀងបានទៅផ្តិតយកសំរស់ធម្មជាតិដ៏ត្រកាលដល់ខេត្តមណ្ឌលគិរីឯណេាះ។ កញ្ញានីគីនីគីក៏បានឆ្លៀតប្រាប់ពីខ្លឹមសារនៃបទចំរៀងទាំងមូលដែលចង់រំលេចប្រាប់ពីការបោកប្រាស់នៃទំនាក់ទំនង មិនថាជារឿងស្នេហា ជារឿងមិត្តភាព ដែលមនុស្សជាច្រើនធ្លាប់ឆ្លងកាត់ និងបាក់ទឹកចិត្ត ប៉ុន្តែកញ្ញាចង់ជំរុញអោយយល់ថាបញ្ហានេះជាផ្នែកមួយនៃជីវិតមនុស្សរាល់គ្នានេាះទេ អ្វីដែលយើងអាចរៀនសូត្រពីវាបានគឺការមិនបេាះបង់ខ្លួនឯង មិនបេាះបង់ការជឿជាក់លើអ្នកដទៃ និងការហ៊ានចាប់ផ្តើមជាថ្មីម្តងទៀត។

អត្ថបទដោយ Vatey


ថ្ងៃចន្ទ, 18 ខែកក្កដា 2022 14:29  BeeTube News