ប្លែកទៀតហើយ! សមាជិកក្រុម La CimaCartel បានវិលត្រលប់មកជាមួយនឹងបទថ្មីដែលប្លែកទៀតហើយ បន្ទាប់ពីបទ«កំរ» តើអាចជាបទ«តម» របស់លោកមុតភារិន និងលោក Meezy24kដែររឺទេ? លឺមកថាបទចម្រៀងនេះក៏ជាប្រភេទបទដែល Sweet ហើយផ្អែមល្ហែមផងដែរ។
អ្វីដែលគួរអោយចាប់អារម្មណ៍ផងនោះមិនថាឡើយទាំងនៅលើខេបសិន រឺការបង្ហោះទាក់ទងពីបទនេះនៅលើផេកផ្លូវការរបស់ក្រុមចម្រៀង La CimaCartel គឺសុទ្ធតែមានទំនាក់ទំនងទៅនឹងរូបភាពមេសោភ្ជាប់ជាមួយនឹងកូនសោ ដែលប្រហែលជាអាចមានអត្ថន័យបង្កប់អ្វីម្យ៉ាងទៅនឹងបទចម្រៀងដែលមានចំណងជើងថា«តម» នេះ។
តើរូបភាពសោនេះមានទំនាក់ទំនងអ្វីទៅនឹងអត្ថន័យនៃពាក្យថា«តម» ដូច្នេះយើងមានតែត្រូវរង់ចាំទស្សនាទាំងអស់គ្នាហើយ! យ៉ាងណាមិញក្រុម La CimaCartel បានបង្ហើបនៅលើការបង្ហោះដំបូងទាក់ទងនឹងចម្រៀងនេះជាសារកូដ Morse នូវថ្ងៃកាលបរិច្ឆេទចេញផ្សាយម្តងរួចមកហើយ ពិតជាអាថ៌កំបាំងនិងគួរអោយចាប់អារម្មណ៍ខ្លាំងណាស់! ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយមក ពួកគេក៏បានធ្វើការបញ្ជាក់នូវថ្ងៃកាលបរិច្ឆេទចេញផ្សាយជាផ្លូវការ ដែលនោះគឺជាថ្ងៃទី០១ ខែធ្នូខាងមុខនេះ។
គួររំលឹកខ្លះៗថា អមជាមួយនឹងការបង្ហោះទាំងនោះ មានភ្ជាប់ឡើងជាមួយនឹងខេបសិនអោយតំរុយមួយចំនួនដូចជា«បងអាចតមគ្រប់យ៉ាង តែបងមិន ….»។ ក្រៅពីនេះទៀតលោកមុតភារិនក៏បានចែករំលែកបន្តការបង្ហោះនោះ និងបន្ថែមតំរុយឡើងថា«អោយបងតមអូនរបៀបណា??» ខណៈលោក Meezy24k មិនបានបញ្ជាក់អ្វីច្រើនក្រៅពីនិយាយឡើងថា«មកហើយ» ជាមួយនឹង Emoji Blow Kiss។ តើអ្នកទាំងអស់គ្នាយល់ឃើញថាការចាប់ដៃគូរវាងពួកគេទាំងពីរនឹងសង់តង់គ្នាខ្លាំងកម្រិតណានៅក្នុងបទចម្រៀងមួយនេះ? តោះកុំភ្លេចធ្វើការខមមែនប្រាប់អេដមីនម្នាក់មួយផងណា!