BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Mut Phearin ft All3rgy ត្រៀមចេញបទស្វីតថ្មីបន្ទាប់ពី “កំរ”?

ថ្ងៃអង្គារ, 15 ខែសីហា 2023 11:50  BeeTube News

Untitled design - 2023-08-15T114500.803 (1)

កាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅនេះ សមាជិកសំលេងផ្អែមមុតពីររូបនៃក្រុមចំរៀងប្រុស La Cima Cartel លោកAll3rgy និងលោកមុតភារិនបាននាំគ្នាធ្វើការបង្ហោះឡើងនូវវិដេអូ Featuring អ្នកទាំងពីររួមគ្នាច្រៀងចម្រៀង Original Audio មួយបទនៅលើកម្មវិធីបណ្តាញសង្គម។

Screen Shot 2023-08-15 at 11.40.00 AM

ដោយនៅក្នុងនោះលោក All3rgy បានធ្វើការបង្ហោះឡើងដោយភ្ជាប់ជាមួយនឹងខេបសិនថា«ជួយដាក់ចំណងជើងអោយបានអត់@Mut_Phearin» នៅលើទំព័រហ្វេសប៊ុក និងគណនី Instagram របស់លោក។ ខណៈនោះផងដែរ ក៏បានធ្វើអោយបណ្តាអ្នកគាំទ្ររបស់លោក ជាពិសេសអ្នកគាំទ្រស្រីៗតែម្តង បាននាំគ្នាជួយដាក់ចំណងជើងបទចម្រៀងអ្នកទាំងពីរយ៉ាងច្រើនហូរហែ។

358595936_981420012832705_3227122239038222339_n

ទន្ទឹមនឹងនេះផងដែរ លោកមុតភារិនវិញ ក៏បានធ្វើការចែករំលែកបន្តការបង្ហោះរបស់លោក All3rgy រួមជាមួយនឹងសារឡើងថា«មិនងាយនឹងរក មនុស្សស្រីដែលកម្រល្អដូចជាអូននោះទេ» នៅលើគណនីហ្វេសប៊ុករបស់លោក។ គួរបញ្ជាក់ផងដែរ នេះគឺជាប៉ារ៉ូលមួយឃ្លាប្រកបដោយខ្លឹមសារទាក់ចិត្តពីក្នុងបទចម្រៀងរបស់លោកផ្ទាល់។ 

366255438_1830204264062148_1736468816763128038_n

ចំណែកនៅលើគណនី Instagram របស់លោកវិញ លោកក៏បានធ្វើការ Add Story ឡើងនូវវិដេអូមួយនោះផងដែរដោយភ្ជាប់ជាមួយនឹង Tag ឈ្មោះលោក All3rgy។ នេះកត់សម្គាល់អោយឃើញថាបទចម្រៀងមួយនេះនឹងក្លាយទៅជាបទដ៏ផ្អែមល្ហែមទី២ ដែលនឹងត្រូវចេញផ្សាយក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបទ «កំរ» ដ៏ជោគជ័យ និងល្បីល្បាញរបស់លោកមុតភារិន និងលោក Tomie Garcia ផងដែរ។

350958275_1214213419292127_3642940936151206357_n

គួរអោយចាប់អារម្មណ៍ផងដែរ នេះក៏ជាការសហការលើកដំបូងរវាងអ្នកទាំងពីរនៅក្នុង Featuring Song រួមគ្នាផងដែរ។ ចុះតើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះបទថ្មីរបស់អ្នកទាំងពីរមួយបទនេះ?

 


ថ្ងៃអង្គារ, 15 ខែសីហា 2023 11:50  BeeTube News