លោក Chen ដែលជាម្ចាស់បទចម្រៀង អាក្របី និងជាអតីតសមាជិកក្រុម Mustache Band បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនារីម្នាក់ កាលពីថ្ងៃទី០៧ ខែមករានេះ។ មិនតែប៉ុណ្ណោះលោកក៏បានធ្វើការបង្ហោះសារបូករួមជាមួយរូបអនាគតភរិយារបស់លោកថា "ស្នាមញញឹមពិតប្រាកដដែលនាងផ្តល់អោយខ្ញុំ បូករួមជាមួយ emoji និងចិញ្ចៀន ផងដែរ។ ការភ្ជាប់ពាក្យ គឺជារឿងដែលលោក ចេន និង គូដណ្តឹងរបស់លោក បានប៉ុនប៉ងជាយូរ និងចង់សម្រេចអោយបានលឿនបំផុតតាមដែលអាចធ្វើបាន ដល់ចាស់ទុំទាំងសងខាង។
ប៉ុន្តែព្រឹត្តការណ៏នេះបានធ្វើអោយនារីៗជាច្រើនក្នុងបណ្តាញហ្វេកប៊ុកនិង instagram បានសម្តែងនូវការខកចិត្ត និង comment លេងនៅក្នុងការផុសរបស់លោកដោយ comment ជាច្រើនថា មិនគួរណា idol របស់ពួកគេធ្វើបែបនេះសោះ សុខៗក៏ភ្ជាប់ពាក្យបាត់ បន្សល់តែពាក្យថា មនុស្សម្នាក់នេះសំខាន់នៅពេលណា និងសម្បថនិស្ស័យដែលមិនអាចទៅរួច ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានតារាជុំវិញសិល្បៈ និងហ្វេនៗជាច្រើនដែលតែងតែគាំទ្រកន្លងមក បានធ្វើការចែករំលែកការផុសរបស់លោកជាមួយសារជូនពរអោយមានសុភមង្គលនិងស្រឡាញ់គ្នាដល់ចាស់កោងខ្នង៕