Mummyគឺជាមនុស្ស រឺសត្វដែលត្រូវបានរក្សាទុកជាលិកាទន់។ មូលហេតុដែលប្រជាជនអេហ្ស៊ីបបាននាំគ្នារក្សាទុក Mummy នេះឡើងព្រោះពួកគេជឿថាគ្មានអ្វីដែលប្រសើរជាងពេលបច្ចុប្បន្ននោះទេ ម្ល៉ោះហើយការរក្សាទុកជាលិកាទន់អោយនៅស្ថិតស្ថេរជារៀងរហូតនឹងអាចឃុំគ្រងព្រលឹងអ្នកដែលបានស្លាប់ទៅអោយនៅតែអាចបន្តជីវិតនៅលោកខាងមុខបាន។
ជាទូទៅអ្នកដែលត្រូវបានរក្សាជា Mummy គឺមិនត្រឹមតែជាខ្សែក្សត្រដូចជាស្តេចផារ៉ាអុងប៉ុណ្ណោះទេ រាស្រ្តសាមញ្ញធម្មតាក៏អាចរក្សាជា Mummy បានដែរ ដោយមិនឆ្លងកាត់ដំណាក់កាលសាំញ៉ាំច្រើននោះទេ។ ចំំណែកវិធីនៅក្នុងការរក្សាជា Mummy នេះ មានដំណាក់កាលដូចតទៅ៖
ទី1 ជនជាតិអេហ្ស៊ីបបានលាងខ្លួនសំអាតខ្លួនពួកគេជាមួយទឹកពីទន្លេនីល
ទី2 ចាប់ផ្តើមយកចេញខួរក្បាល បេះដូង និងសរីរាង្គខាងក្នុងរបស់ពួកគេ រួមមានថ្លើម សួត ក្រពះ ពោះវៀន ដែលនឹងត្រូវដាក់រក្សាទុកនៅក្នុងក្រឡទាំង៤ដើម្បីថែរក្សាការពារដោយកូនប្រុសទាំង៤នៃអាទិទេព Horus។
ទី3 ចាក់អំបិល Natron លើខ្លួនរបស់ពួកគេ ដែលជាអំបិលបានមកពីខ្សាច់អេហ្ស៊ីបមានសមត្ថភាពស្រូបសំណើម និងខ្លាញ់។
ទី4 ចាប់ផ្តើមរុំខ្លួនពួកគេជា Mummy។
ទី4 តុបតែងរាងកាយ។ អាចពាក់បន្តោងខ្សែកអោយពួកគេដើម្បីជួយថែរក្សា និងពាក់ក្បាំងមុខក្រែងលោពួកគេមិនស្គាល់ខ្លួនឯងពេលត្រូវរុំជាបែបនេះ
ទី5 ធ្វើពិធី«បើកមាត់» ដើម្បីអោយពួកគេទទួលដឹងនូវញាណទាំង5វិញ រួចដាក់ចូលក្នុងមឈូស
យ៉ាងណាមិញអ្នកវិទ្យាសាស្រ្តស្រាវជ្រាវរកឃើញថា ការរក្សាទុកនៅក្នុងជាលិកា Mummy នេះមានផ្ទុកជំងឺជាច្រើន ដែលអាចអោយសិក្សាពី Virus និងបាក់តេរីបាន ជួយដល់ការរុករកនៃវ៉ាក់សាំង និងវិធីព្យាបាលផ្សេងៗ។