តាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា មកទល់នឹងពេលនេះគេរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Mu បានរីករាលដាលដល់ប្រទេសចំនួន ៣៩ ហើយ ដែលក្នុងនោះសហរដ្ឋអាមេរិកមានករណីឆ្លងច្រើនជាងគេ គឺត្រូវបានកត់ត្រាចំនួន ២០៦៥ ករណី។
WHOបានបញ្ចាក់ថាវីរុសកូវីដ១៩បំប្លែងថ្មីb.1.621 ត្រូវគេអោយឈ្មោះ Mu នេះប្រហែលជាអាចធន់នឹងវ៉ាក់សាំង បច្ចុប្បន្នត្រូវការពេលតាមដានពីភាពសកកម្មវាជាបន្តទៀត។
គួរបញ្ចាក់ថា វីរុសកូវីដ១៩បំប្លែងថ្មី Mu ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសកូឡុំប៊ីកាលពីខែមករា ឆ្នាំ២០២១ហើយបន្ទាប់មករកឃើញប្រទេសចំនួន ៣៨ ផ្សេងទៀត ភាគច្រើនមាននៅទ្វិបអាមេរិកនិងអឺរ៉ុប ។
ប្រភពព័ត៌មានបានអោយដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លង វីរុសកូវីដ១៩បំលែងថ្មីMu ចំនួន ២០៦៥ ករណី ដែលខ្ពស់ជាងប្រទេសដទៃទៀត បន្ទាប់មកគឺកូឡុំប៊ីដែលមាន ៨៥២ ករណី និងអេស្ប៉ាញមានចំនួន ៤៧៣ ករណី៕