BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សិល្បករឆ្នើមដែលទទួលបានពានរង្វាន់ត្រឡប់ទៅផ្ទះនៅក្នុងកម្មវិធី​​​ MTV VMAs 2022 នេះ

ថ្ងៃចន្ទ, 29 ខែសីហា 2022 16:37  BeeTube News

កម្មវិធីប្រគល់ពានរង្វាន់កំរិតថ្នាក់ពិភពលោក MTV VMAs 2022 បានត្រលប់មកជាថ្មីហើយនៅក្នុងយប់ថ្ងៃអាទិត្យ ទី២៨​​​ ខែសីហានេះ។សិល្បករនៅទូទាំងសកលលោកត្រូវបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធី ព្រមទាំងខ្លះទៀតបានសម្តែងនូវទស្សនីយភាពយ៉ាងអស្ចារ្យសំរាប់ដល់បណ្តាអ្នកចូលរួមទស្សនា។ ដោយក្នុងនោះដែរមានការសម្តែងធំៗពី Lizzo, BLACKPINK, Harlow និង Måneskin ​​​ហើយក៏មានការសម្តែងពីសិល្បករមួយចំនួនទៀតដូចជា Anitta, Marshmello x Khalid, J Balvin, Minaj និង Panic! at the Discoជាដើម។ 

Khalid-2022-vma-red-carpet-billboard-124033

វត្តមានរបស់សិល្បករចូលរួមទាំងអស់បានមកបង្ហាញខ្លួននៅលើកំរាលព្រំពណ៌ខ្មៅដ៏ស្រស់ស្អាតជាមួយនឹងការផ្តិតយករូបភាពកំរិតស្តង់ដាពីលំដាប់កាមេរ៉ាមេនរបស់កម្មវិធីផ្ទាល់។ សិល្បករដែលទទួលបានពានរង្វាន់មានដូចជាកញ្ញា Taylor Swift សំរាប់ពានរង្វាន់ Video of the year សំរាប់បទចំរៀងភាពយន្តខ្លីរបស់នាងផ្ទាល់នូវបទ All too Well។ សំរាប់បានរង្វាន់ Artist of the year បានទៅលើលោក Bad Bunny។

86afffde8989479df5d46bfdce7ef36d

ចំនែកពានរង្វាន់ Song of the year បានទៅលើកញ្ញា​​​ Billie Eilish សំរាប់បទ Happier than ever។ ពានរង្វាន់ Best New Artist​​​ផងដែរបានទៅលើកញ្ញា Dove Cameron។ រីឯពានរង្វាន់ Push Performance of the year បានទៅលើក្រុមចំរៀងកូរ៉េ Seventeenនូវបទចំរៀង Rock with you។ ម្យ៉ាងវិញទៀតផងដែរ ពានរង្វាន់Best Collaboration បានទៅលើក្រុមរបស់លោក Lil Nas X និង​​​Jack Harlow នូវបទចំរៀង Industry Baby។ បន្តចូលមកកាន់ពានរង្វាន់ Best pop វិញគឺបានទៅលើលោក Harry Style សមាជិកក្រុមចំរៀង One direction ហើយបទរបស់លោកដែលទទួលបានពានរង្វាន់ផងនេះគឺបទ As it was។ មិនទាន់អស់នោះទេ ម្ចាស់ពានរង្វាន់ Best Hip-hop គឺបានទៅលើកញ្ញា Nicki Minaj ft. Lil Baby នូវបទ Do we have a problem?។

download (3)

ក្រៅពីនេះផងដែរ​​​នៅមានពានរង្វាន់ Best Rock ទៀតដែលបានទៅលើក្រុមតន្រ្តីប្រភេទរ៉ុក Red Hot Chili peppersនូវបទ Black Summer។ សំរាប់ពានរង្វាន់ Best Alternative វិញគឺបានទៅក្រុម Maneskin នូវបទចំរៀង I wanna be your slave។ 

rs_1024x759-220828153908-Maneskin---22

អ្នកឈ្នះបន្តគឺកញ្ញា Anitta ទទួលបានពានរង្វាន់ Best Latin ទៅលើបទចំរៀង Envolver។ ចំនែកពានរង្វាន់ Best R&B វិញគឺបានទៅលើលោក The weeknd នូវបទ Out of time។ ចំនែកចូលមកដល់ពានរង្វាន់ Best K-popគឺបានទៅលើកញ្ញា Lisa សមាជិកក្រុមចំរៀង​​​BlackPink ជាប់នៅលើបទ Lalisa។

attachment-lisa-vmas

ពានរង្វាន់ Video for good វិញបានទៅលើកញ្ញា Lizzo តាមរយៈបទចំរៀង About Damn Time។ សំរាប់ពានរង្វាន់ Best Metaverse performance ក្រុមចំរៀង Blackpinkទាំងមូលធ្វើបានសំរេចដោយទទួលបានការបោះឆ្នោតជាប់នូវបទចំរៀង Blackpink The Virtual PUBG Mobile។ 

29f436e8c2

ជាថ្មីម្តងទៀតកញ្ញា Taylor Swift ក៏រក្សាបានពានរង្វាន់មួយទៀតសំរាប់បទ All too well ដែលជាពានរង្វាន់ Best longform video។

4000new

ពានរង្វាន់ Group of the yearក៏មិនអាចផ្តួលផ្តាច់ក្រុមចំរៀង BTS បានដែរ ដែលធ្វើអោយមហាជនទទួលបាន Team Spirit ខ្លាំងណាស់ពីពួកគេ។ ចូលមកដល់ពានរង្វាន់ចំរៀងប្រចាំរដូវកាលវិញសំរាប់ Song of Summer គឺបានទៅលើ Jack Harlow នូវបទ First Class។ ក៏មិនអាចភ្លេចដែរចំពោះពានរង្វាន់ Album of the year ដែលបានទៅលើលោក Harry Styles ជាថ្មីម្តងទៀតនូវបទ Harry’s House។ 

harry-styles

មួយវិញទៀតផងដែរក៏នៅមានពានរង្វាន់ជាច្រើនធ្វើឡើងដោយការដាក់ពិន្ទុផ្ទាល់ មិនមានសំរាប់អោយបោះឆ្នោតនោះទេជូនសំរាប់សិល្បករឆ្នើម ហើយក្នុងនោះដែរអ្នកឈ្នះមានលោក Harry Styles, កញ្ញា Taylor Swift, ក្រុមលោក Lil NasX និង jackharlow ទទួលបានពានរង្វាន់២, កញ្ញា Doja Cat, និងកញ្ញា Rosalia។


ថ្ងៃចន្ទ, 29 ខែសីហា 2022 16:37  BeeTube News