BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាចម្រៀងល្បីៗរបស់អាមេរិកប្រកាសបេក្ខភាពដណ្តើមពានប្រចាំឆ្នាំនៅកម្មវិធី MTV VMA 2022 

ថ្ងៃចន្ទ, 01 ខែសីហា 2022 11:52  BeeTube News

កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ Republic Recordsបានបញ្ចេញឈ្មេាះបេក្ខភាពតារាចំរៀងដែលត្រូវជ្រើសរើសសំរាប់ការបេាះឆ្នោតរើសក្នុងរដូវការថ្មី។ គួរបញ្ជាក់ផងដែរ Republic Records គឺផ្នែកមួយរបស់ក្រុមហ៊ុនតន្រ្តីឈានមុខគេ Universal Music Group ដែលវាជាសមាគមន៍គាំទ្រតារាមកពីគ្រប់មជ្ឈដ្ឋានដូចជាតាមរយៈការបណ្តុះបណ្តាល រឺធ្វើកម្មវិធីចែកពានរង្វាន់តារា។ ក្រៅពីនេះក៏ជាសមាគមន៍មានគោលដៅជំរុញអោយមានការធ្វើសកម្មភាពផ្សេងៗដោយការប្រើប្រាស់សំលេងផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។

MTV-Video-Music-Award-4

នៅឆ្នាំ២០២២នេះដែរ Republic Records ក៏ធ្វើកម្មវិធីបេាះឆ្នោតជ្រើសរើសប្រគល់ពានរង្វាន់ទៅកាន់បណ្តាសិល្បករនានានៅលើសកលលោក។ ស្នូលរបស់តន្រ្តីតែងតែមានអ្នកចំរៀងជាអ្នកនាំសារ ជាអ្នកបញ្ចេញសំលេងតំណាងអោយមនុស្សរាប់លាននាក់នៅលើផែនដី។ ដូចនេះគុណសម្បត្តិរបស់អ្នកសិល្បៈគឺមានតំលៃដ៏អស្ចារ្យមួយ។ យ៉ាងណាមិញចំនួនបេក្ខភាពដែលត្រូវបានជ្រើសរើសចូលទៅបេាះឆ្នោតប្រកួតនៅក្នុងកម្មវិធី MTV VMAឆ្នាំ2022នេះឃើញថារួមមាន Ariana Frande, Daddy Yankee, Drake, Itzy, NickiMinaj, StrayKids, PostMalone, TaylorSwift, The Weekend និង Twice។ 

music-iheartradio-nominations-1_169

គួរអោយចាប់អារម្មណ៍ផងដែរតារាអាស៊ីអាចឆ្លងកាត់ទ្វីបទំលុះភពជាប់ទៅក្នុងតារាងបានមានតែក្រុមចំរៀងតារា K-Pop Twice និង Itzy ប៉ុណ្ណេាះ។​​​ ចំនែកតារាស្រី Ariana Frandeនៅតែជាបេក្ខភាពក្មេងវ័យទាក់ទាញដ៏ស្រស់ស្អាតឆក់ទាញយកបេះដូងអ្នកគាំទ្របានជានិច្ចជាមួយនឹងបទពេញនិយម fortnite ដែលបង្ហាញ Concept Metaverse មានការច្នៃប្រឌិតខ្ពស់។ និងមាននៅជើងចាស់ជាច្រើនរូបទៀតដូចជាលោក TheWeekend,កញ្ញា TaylorSwift​ និង NickiMinaj គ្រងដណ្តែងជានិមិត្តរូបដែលមនុស្សជាច្រើននាក់ចូលចិត្ត និងគាំទ្របទចំរៀងរបស់ពួកគេ។សំរាប់ការបេាះឆ្នោតគាំទ្រវិញទស្សនិកជនអាចចូលទៅកាន់កម្មវិធី Ballotpedia​​​ និងធ្វើការស្វែងរកបេក្ខជនលោកអ្នកពេញចិត្តរួចធ្វើការបេាះឆ្នោតជាការស្រេច។

 

GettyImages-1389440036

អត្ថបទដោយ វត្តី


ថ្ងៃចន្ទ, 01 ខែសីហា 2022 11:52  BeeTube News