BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា-ជប៉ុន ចុះ MoU ជាមួយគ្នាលើគម្រោងចំនួន៧ ដើម្បីផលប្រយោជន៍រវាងប្រទេស​ទាំងពីរ​

ថ្ងៃចន្ទ, 18 ខែធ្នូ 2023 16:00  មានជ័យ

photo_2023-12-18_13-38-56 (2) - choek sopon (1)

ពិធីចុះហត្ថលេខានេះ ​បាន​ធ្វើឡើងក្រោយពីជំនួប​រវាង​​​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​ជាមួយ​​ឯកឧត្តម គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន នារសៀល​ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ​ក្នុង​ឱកាសដែល​សម្តេច​ធិបតី អញ្ជើញ​ចូលរួម​​​​កិច្ចប្រជុំ​កំពូលរំឭក​ខួបអនុស្សាវ​រីយ៍​អាស៊ាន-ជប៉ុន ​លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅ​ទីក្រុងតូក្យូ ប្រទេសជប៉ុន ។

photo_2023-12-18_13-38-56 - choek sopon

នៅក្នុងជំនួបពិភាក្សា ​ឯកឧត្តម គីស៊ីដា ហ្វឹមីអូ បាន​អរគុណចំពោះប្រទេស​កម្ពុជា ដែល​បាន​ផ្តល់​នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យ ហើយ​​ចុងក្រោយនេះ គឺកិច្ច​សហ​ការរួមក្នុងការជួយបណ្ដុះបណ្ដាលដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែន​។​

ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត ​បាន​អបអរសាទរចំពោះ ការធ្វើជា​ម្ចាស់ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​របស់ប្រទេសជប៉ុន​​ និងបានបង្ហាញនូវការគាំទ្រ​ចំពោះគំនិតផ្តួច​ផ្តើមរបស់ប្រទេស​ជប៉ុនពាក់ព័ន្ធនឹង AZEC ក៏ដូចជាគំនិតផ្តួចផ្តើមចំនួន​៣​ផ្សេងទៀត​។

photo_2023-12-18_13-39-01 - choek sopon

ដើម្បីចូលរួម​អបអរសាទរ​ខួប ៧០ ឆ្នាំ នៃចំណងការទូតកម្ពុជា-ជប៉ុន​ និងជាឆ្នាំនៃការដំ​ឡើង​កម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួន សំដៅ​ពង្រឹង​បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជ​កម្ម, វិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការបើកឡើងវិញ​នូវជើងហោះហើរ​ត្រង់​រវាងកម្ពុជា និងជប៉ុន ជាដើម ។​​

photo_2023-12-18_15-25-37 - choek sopon

នៅក្នុងឱកាសនៃជំនួបនេះផងដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានចូលរួមជាអធិបតី ក្នុងពិធី​ផ្លាស់​ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន​៧ រួមមាន៖

១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើ​កកម្ពស់រដ្ឋាភិបាល​អេឡិច​ត្រូនិក។

២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន។

៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាច​រណ៍​អេឡិច​ត្រូនិក។

៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម​ឌីជីថលក្នុងប្រទេសកម្ពុជា។

៥-អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code។

៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា)។

និង៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយនឹង ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោង​ថាមពលជីវមាស​៕

 


ថ្ងៃចន្ទ, 18 ខែធ្នូ 2023 16:00  មានជ័យ