ចាប់តាំងពីបានឈានជើងចូលក្នុងវិស័យសិល្បៈនៅក្នុងឆ្នាំ២០១៦មក វណ្ណដា បានតែងនិពន្ធបទចម្រៀងជាច្រើន ហើយបទទាំងនោះគឹសុទ្ធតែជាបទល្បីៗ ដែលមានអ្នកចូលទៅស្តាប់សុទ្ធតែខ្ពង់លានដូច្នេះជាហេតុធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកមានភាពល្បីខ្លាំងជាងគេនៅក្នុងចំណោមតារាចម្រៀងដែលទើបនឹងរះថ្មីៗនៅពេលបច្ចុប្បន្ន។ បទចម្រៀងខ្លះស្ថិតនៅក្នុងអាល់ប៊ុម Skull របស់លោក និងខ្លះទៀតជាបទចាស់ៗរបស់លោក ប៉ុន្តែនៅថ្ងៃនេះ Admin សូមលើកយកតែបទកំពូលទាំង១០របស់លោកដែលល្បីៗខ្លាំង ហើយត្រូវបានគេStreamed ច្រើននៅលើ YouTube តែប៉ុណ្ណោះ។
10. J+O
J+O គឺជាបទមួយទៀតដែលច្រៀងឡើងដោយលោកវណ្ណដា ម្នាក់ឯង ហើយត្រូវបានចេញផ្សាយជាផ្លូវការកាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៩។ ឥឡូវក្នុងឆ្នាំ ២០២២នេះ វាមាន View ចំនួន ២៤.៨ M។
9. ចាប់ផ្តើមនិងបញ្ចប់ (Start and Stop)
បទចម្រៀងនេះធ្វើអោយមហាជនស្គាល់លោកជាច្រើនពិសេសអ្នកដែលចូលចិត្តស្តាប់ Guitar Acoustic ច្បាស់ជាស្គាល់នៅបទចម្រៀងមនោសញ្ចេតនា របស់លោកមួយនេះ។ ហើយបទនេះផងដែរត្រូវបានចេញផ្សាយកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨ ហើយឥឡូវនេះមានចំនួនអ្នកទស្សនា ២៥ M។
8. Catch Me If You Can
វាជាបទដែលនិយាយរៀបរាប់ពីភាពជោគជ័យ និង ភាពក្រមិចក្រមើមរបស់លោក ព្រមទាំងការបង្ហាញអំពីសមត្ថភាពរបស់មនុស្សយើងម្នាក់ៗផ្សេងៗពីគ្នា។ វាត្រូវបានគេចេញផ្សាយកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ ហើយសព្វថ្ងៃ វាមានអ្នកចូលទៅស្តាប់ចំនួន ២៥.៤ M។
7. Hit the Road
Hit The Road បានចេញផ្សាយជាផ្លូវការកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០។ វាជាប្រភេទបទសង់ទីម៉ង់ បែបខូចចិត្ត។ វាត្រូវបាននិពន្ធឡើងដោយ លោក វណ្ណដា និងសហការផលិតដោយ លោកសង្ហា។ សម្រាប់ឆ្នាំ២០២២ ចំនួន View របស់វាបានកើនឡើងដល់២៥.៧ M ហើយ។
6. Sorrow
បទនេះនិពន្ធឡើងដោយលោកវណ្ណដាហើយវាជាបទនិយាយរៀបរាប់ពីជីវិតស្នេហាដែលបាត់បង់ទៅ ជីវិតគ្រួសារពីអតីតកាល និងវប្បធម៏ដូនតាដែលបានបន្សល់ទុកឲ្យ។ ស្រណោះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០។ នៅក្នុងឆ្នាំ២០២២ វាមាន View ចំនួន ២៥.៩ M។
5. Move On
Move on ជាបទដែលរៀបរាប់ពីការឈឺចាប់របស់បុរសម្នាក់ដែលខូចចិត្តដោយសារស្នេហា តែបានប្រឹងព្យាយាមកាត់ចិត្ត ហើយបន្តដំណើរទៅមុខទៀតដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។
វាត្រូវបានគេចេញផ្សាយជាផ្លូវការនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ ហើយចំនួន View របស់បទនេះបានកើនឡើងដល់ ២៨ M ហើយនៅក្នុងឆ្នាំ២០២២ នេះ។
4. J+O Remix ជាមួយ Khmer1Jivit & Reezy
J+O Remix ជាបទមួយដែលកាចជាងគេបំផុត ខណៈពេលមានការផ្ទុះសង្រ្គាមរ៉េបជាមួយកាលពីប៉ុន្មានឆ្នាំមុន ។ បទនេះគឺត្រូវបានច្រៀងរួមគ្នា រវាង លោក វណ្ណដា លោក ខ្មែរ១ជីវិត (Khmer 1Jivit) និង លោក រីហ្សុី (Reezy) ហើយត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩។ សព្វថ្ងៃបទនេះមានអ្នកចូលស្តាប់ចំនួន ៣១ M។
3. Born This Way
Born This Way ត្រូវបានសហការផលិតដោយ វណ្ណដា និងសង្ហា ហើយនិងនិពន្ធឡើងដោយលោកវណ្ណដាខ្លួនឯងផ្ទាល់។ វាត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០ ហើយសព្វថ្ងៃវាមានចំនួន View កើនឡើងដល់ ៣៥ M ហើយ។ បទនេះនិយាយរៀបរាប់អំពីជីវិតផ្ទាល់ខ្លួនរបស់លោកវណ្ណដាខ្លួនឯង ពីក្មេងម្នាក់ដែលគ្មានគោលដៅ រហូតដល់ក្លាយជាកំពូលតារារ៉េប។
2. ម្តាយ (Mama)
បទទីពីរគឺ បទ ម្តាយ (Mama) ដែលជាបទ top មួយទៀតនៅក្នុងបញ្ជីទាំង ១០។ Mama ជាបទដែលបានបកស្រាយរួមគ្នា រវាង លោកវណ្ណដា និង ក្រុមក្មេងខែ្មរ គឺពន្លឺ និង សុជាតិ ហើយវាត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០។ បទនេះត្រូវបានសហការផលិតដោយ លោកវណ្ណដា លោក មុត ភារិន និង លោក សង្ហា ហើយនិងសហការនិពន្ធដោយ លោក វណ្ណដា និង ក្រុមក្មេងខ្មែរ។ មកទល់នឹងឆ្នាំ ២០២២នេះ Mama មានអ្នកចូលទៅស្តាប់បាន ៦៨ លានដងហើយ។
1. Time to Rise
បទ “Time to Rise” ត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ នៅក្នុងChannel YouTube ផ្លូវការរបស់លោក វណ្ណដា។ បទនេះត្រូវបានផលិត និងនិពន្ធដោយ លោក វណ្ណដា និងសហការផលិតជាមួយ លោក សង្ហា ហើយឋិតនៅក្រោម Licence របស់ផលិតកម្មបារមី (Baramey Production)។ បទនេះលោកវណ្ណដាច្រៀងរួមគ្នាជាមួយលោកតាព្រឹទ្ធាចារ្យគង់ណៃហើយវាបានក្លាយជាបទកំពូលរបស់លោកដែលធ្វើអោយអន្តរជាតិស្គាល់ប្រភេទបទចម្រៀងរ៉េបរបស់ខ្មែរ ឥឡូវវាមានអ្នកចូលទៅស្តាប់ដល់ទៅ ជាង៩១ លានដង។
អត្ថបទដោយ Mao KuyDorng