BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម៉ូតូដែលមានតម្លៃថ្លៃជាងគេបំផុត នៅលើពិភពលោកទាំង៥ ក្នុងឆ្នាំ២០២២

ថ្ងៃចន្ទ, 09 ខែឧសភា 2022 15:39  BeeTube News

1. Neiman Marcus Limited Edition Fighter ($11 million)

នីមែន ម៉ាកូស លីមីធីត អុីឌីសឹន ហ្វាយធឺ ជាម៉ូតូ អ្នកប្រយុទ្ធនៅលើផ្លូវដែលមានតម្លៃថ្លៃជាងគេបំផុត គឺ១១លានដុល្លារ។ វាត្រូវបានផលិតដោយ ហាងទំនិញប្រណិតដ៏ធំរបស់អាមេរិក។ វាត្រូវបានដាក់លក់ដេញថ្លៃដំបូងត្រឹមតែ ១១០,០០០ម៉ឺនដុល្លារ ប៉ុន្តែក្រោយមកគេដំឡើងទៅដល់ ១១លានដុល្លារ។ 

dcsdfsfsd

2. 1949 E90 AJS Porcupine ($7 million) 

សម្រាប់ចំណាត់លេខពីរខាងតម្លៃគឺ ម៉ូតូ ១៩៤៩ អុី៩០ អេចេអេស ផកខ្យូ៉ផីន វាមានតម្លៃត្រឹមតែ ៧លានដុល្លារប៉ុណ្ណោះ​ ហើយវាត្រូវបានគេផលិតតែ ៤គ្រឿងប៉ុណ្ណោះ។ វាធ្លាប់ត្រូវបាន លេស៍ ហ្គា្រហាំ (Les Graham) យកទៅជិះក្នុងកម្មវិធីប្រណាំងម៉ូតូ ហើយគាត់បានឈ្នះជើងឯកពិភពលោកក្នុងឆ្នាំ១៩៤៩។ ដូច្នេះវាសាកសមនិងតម្លៃដែលគេដាក់ឲ្យ។

download-3

3. Ecosse ES1 Spirit ($3.6 million) 

ម៉ូតូទីបីគឺ​ អេកូសសេ អុីអេស១ ស្ពីរីត មានតម្លៃ ៣.៦លានដុល្លារ។ វាជាប្រភេទធំដែលអាចផ្ទុកថាមពលបានគ្រប់គ្រាន់ ហើយអាចជិះឈានដល់ល្បឿន ៣៧០ គីឡូម៉ែត្រ។ តែទោះជាយ៉ាងណាក៏ដោយបើអ្នកសម្រេចចិត្តទិញវាមែន អ្នកត្រូវតែចូលរៀនជិះរយៈពេលពីរសប្តាហ៍នៅទីស្នាក់ការកណ្តាលរបស់ អេកូសសេសិន (Ecosse Headquarters) មុននឹងត្រូវបានគេអនុញ្ញាតឲ្យយកវាទៅជិះនៅខាងក្រៅ។ 

FANPAS5V3XTPPMMXYJ3TBO3TJ4

4. The Yamaha BMS Chopper ($3 million) 

ឥឡូវយើងងាកមកមើលស្នាដៃមេកានិកដ៏អស្ចារ្យនេះវិញ។ បើទោះបីជាវាជាប់ចំណាត់ថ្នាក់ទី៤​ ក៏ដោយតែរូបរាងរបស់វាគឺប្លែកពិសេសជាងគេតែម្តង។ គួរឲ្យស្តាយវាមិនមែនជាប្រភេទម៉ូតូសម្រាប់ជិះទេ​ តែវាគ្រាន់របស់សម្រាប់តាំងបង្ហាញមើលតែប៉ុណ្ណោះ។ វាមានម៉ាស៊ីន ១៧០០ សេសេ (1700 cc) ហើយត្រូវបានស្រោបដោយមាស ២៤ ការ៉ាត់ស្ទើរតែទាំងស្រុង និងស្រោបដោយក្រណាត់ពណ៏ក្រហមដ៏ស្រស់ស្អាត។ 

4-Yamaha-Roadstar-BMS-Chopper

5. Harley Davidson Cosmic Starship ($1.5 million) 

ម៉ូតូដែលមានតម្លៃខ្ទង់លានទីប្រាំរបស់យើងគឺ ហាលេ ដាវីដសុន កូស្មីក ស្តាស៊ីប។ ​វាត្រូវបានគូរដោយដៃដោយវិចិត្រករដ៏ល្បីល្បាញលើពិភពលោកម្នាក់គឺ លោក ជែក អាមស្ត្រង (Jack Armstrong) ហើយនេះជាមូលហេតុដែលធ្វើឲ្យវាមានតម្លៃដល់ទៅ ១.៥លានដុល្លារ ពីព្រោះសូម្បីតែគំនូររបស់ ជែក ខ្លះក៏លក់បានតម្លៃលើសពី ៣​លានដុល្លារដែរ៕ 

4db5800de6b2cea3d16d82c3b004b365

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃចន្ទ, 09 ខែឧសភា 2022 15:39  BeeTube News