BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាល្លឺម៉ង់ចេញ"សេណារីយ៉ូ"សម្រាប់ជម្លោះរវាងណាតូនិងរុស្ស៊ី,រុស្ស៊ីថាការទស្សន៍ទាយរបស់អាល្លឺម៉ង់ត្រឹមជាហោរាសាស្រ្ត,អ៊ីរ៉ង់វាយប្រហារទីស្នាក់ការ Mossad

ថ្ងៃពុធ, 17 ខែមករា 2024 10:49  BeeTube News

Untitled design - 2024-01-17T104648.748 (1)

ផែនការសម្ងាត់របស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការទប់ទល់ជាមួយនឹងការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអង្គការណាតូត្រូវបានបែកធ្លាយឡើងដោយបង្ហាញថាក្រសួងការពារជាតិនៃប្រទេសនេះកំពុងត្រៀមខ្លួនសំរាប់គ្រប់រូបភាពនៃសង្គ្រាមដែលអាចផ្ទុះឡើងនៅក្នុងអឺរ៉ុបនាពេលខាងមុខ។ ទីក្រុងមូស្គូបានចំអកអត្ថបទមួយនៅក្នុងកាសែតអាល្លឺម៉ង់ដែលនិយាយថាទីក្រុងប៊ែរឡាំងកំពុងរៀបចំផែនការទប់ទល់នឹងជម្លោះប្រដាប់អាវុធដែលអាចកើតឡើងរវាងណាតូនិងរុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីយប់ថ្ងៃចន្ទថាកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថាពួកគេបានវាយប្រហារទីស្នាក់ការចារកម្មរបស់អ៊ីស្រាអែលនៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan របស់ប្រទេសអ៊ីរ៉ាក់។

  1. អាល្លឺម៉ង់រៀបចំផែនការទប់ទល់នឹងការវាយលុករបស់រុស្ស៊ី?

យោងតាមសារព័ត៌មាន Euronews ចុះផ្សាយថ្ងៃទី16 ខែមករាបានអោយដឹងថា កាសែត Bild របស់អាល្លឺម៉ង់បានរាយការណ៍ថា ផែនការសម្ងាត់របស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការទប់ទល់ជាមួយនឹងការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអង្គការណាតូត្រូវបានបែកធ្លាយឡើង ដោយបង្ហាញថាក្រសួងការពារជាតិនៃប្រទេសនេះកំពុងត្រៀមខ្លួនសំរាប់គ្រប់រូបភាពនៃសង្គ្រាមដែលអាចផ្ទុះឡើងនៅក្នុងអឺរ៉ុបនាពេលខាងមុខ។

រដ្ឋាភិបាលអាល្លឺម៉ង់មើលឃើញថានឹងមានការកើនឡើងនៃកងទ័ពរុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស និងតំបន់ Kaliningrad ដែលជាទឹកដីខាងលិចបំផុតរបស់រុស្ស៊ី ដើម្បីដាក់សម្ពាធលើព្រំដែនប៉ូឡូញ។

ជាការឆ្លើយតបទៅនឹងការគំរាមកំហែងកើនឡើងនេះ ផែនការរបស់អាល្លឺម៉ង់នេះព្យាករណ៍ថា NATO នឹងដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់អឺរ៉ុបខាងកើត បង្កអោយមានភាពតានតឹងនៅក្នុងតំបន់។

បន្ទាប់មកអាល្លឺម៉ង់បានលើកសេណារីយ៉ូជាច្រើនដែលអាចកើតឡើងនៅក្នុងពេលបន្ទាប់ថា វិមានក្រឹមឡាំងអាចនឹងកេណ្ឌទ័ពថ្មីៗចំនួន​​​២០០ ០០០នាក់វាយលុកអ៊ុយក្រែនដើម្បីអោយខ្លួនអាចរីកចំរើនឈានទៅមុខរហូតដល់ខែមិថុនា។ នៅខែកក្កដា រុស្ស៊ីអាចនឹងចាប់ផ្តើមយុទ្ធនាការនៃសង្គ្រាមប្រឆាំងនឹងរដ្ឋបាល់ទិក។ ការវាយប្រហារតាមអ៊ីនធឺណិតទាំងនេះនៅក្នុងប្រទេសអេស្តូនី លីទុយអានី និងឡាតវី នឹងអាចអោយរុស្សីបានលេសថាប្រជាជនរុស្ស៊ីភាគតិចដែលរស់នៅក្នុងប្រទេសទាំងនេះកំពុងរងការវាយប្រហារលើ ហើយបន្ទាប់មកអោយនឹងចល័តកងទ័ពរុស្ស៊ីទៅកាន់ប្រទេសបេឡារុស្ស៊ី និងភាគខាងលិចប្រទេសរុស្ស៊ីនៅខែកញ្ញា។

a22727c596ac4adc2c897fc80b238417

 

  1. រុស្ស៊ីឆ្លើយតបនឹងរបាយការណ៍អំពីសង្គ្រាមជាមួយណាតូ

យោងតាមសារព័ត៌មាន Newsweek ចុះផ្សាយថ្ងៃទី១៥​​​ ខែមករាបានអោយដឹងថា ទីក្រុងមូស្គូបានចំអកអត្ថបទមួយនៅក្នុងកាសែតអាល្លឺម៉ង់ដែលនិយាយថាទីក្រុងប៊ែរឡាំងកំពុងរៀបចំផែនការទប់ទល់នឹងជម្លោះប្រដាប់អាវុធដែលអាចកើតឡើងរវាងណាតូនិងរុស្ស៊ី។

អ្នក​នាំពាក្យ​កិច្ចការ​បរទេស​រុស្ស៊ីអ្នកស្រី Maria Zakharova បាន​ច្រានចោល​ការ​ទស្សន៍ទាយ​ពីសង្គ្រាមរបស់ទីក្រុង​​​ប៊ែរឡាំង ដោយថានេះ​ត្រឹមជា​អ្វីដែលអាចរកឃើញក្នុង"ហោរាសាស្ត្រ" ប៉ុណ្ណោះ។

អ្នកស្រី Zakharova បានចំអកសេណារីយ៉ូដែលបានរាយការណ៍ឡើងនោះនៅក្នុងការបង្ហោះលើTelegram។អ្នកស្រីបាននិយាយថា "ខ្ញុំបានអាន'ផែនការសម្ងាត់' របស់អាឡឺម៉ង់ដែលបានបែកធ្លាយនៅក្នុងសារព័ត៌មានBildនោះហើយ។ វាដូចត្រឹមជាហោរាសាស្ត្រពីឆ្នាំមុនរបស់តារានិករ Pisces នៅក្នុងតារានិករ Cancer យ៉ាងដូច្នោះឯង" ។

អ្នកស្រីបន្តថា “ខ្ញុំរំពឹងថា​ការវិភាគនេះត្រូវបាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ការ​បរទេស​អាល្លឺម៉ង់​ដែល​ដឹក​នាំ​ដោយអ្នកស្រី Annalena Baerb ទៅចុះ។

skynews-artillery-zaporizhzhia_6422108

 

  1. អ៊ីរ៉ង់​អះអាង​វាយ​ប្រហារ​លើ​ទីស្នាក់ការ​ចារកម្ម Mossad នៅ​អ៊ីរ៉ាក់

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៦ ខែមករាបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីយប់ថ្ងៃចន្ទថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ពួកគេបានវាយប្រហារទីស្នាក់ការចារកម្មរបស់អ៊ីស្រាអែលនៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan របស់ប្រទេសអ៊ីរ៉ាក់។ ខណៈដែលកងកម្លាំងវរជនបាននិយាយថាពួកគេក៏បានវាយប្រហារនៅក្នុងប្រទេសស៊ីរីប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមផងដែរ។

ការវាយប្រហារនេះកើតឡើងនៅខណៈពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះរីករាលដាលពាសពេញមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីន Hamas បានចាប់ផ្តើមកាលពីថ្ងៃទី 7 ខែតុលា ដោយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក៏បានចូលរួមនៅក្នុងជម្លោះនេះដែរពីប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន។

iran-iraq-1-6727404-1705372839472-1


 

 


ថ្ងៃពុធ, 17 ខែមករា 2024 10:49  BeeTube News