Theguardian-
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានធ្វើសេចក្តីរាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថានាវាចម្បាំង Moskva របស់រុស្សី ត្រូវបានបំផ្លាញដោយមីស៊ីលរបស់អ៊ុយក្រែន។ នាវា Moskva ត្រូវបានបំផ្លាញនៅក្នុងសមុទ្ទខ្មៅកាលពីដើមសប្តាហ៍នេះ។ អ៊ុយក្រែនបាននិយាយថាគេបានបាញ់ចំនាវាដោយមីស៊ីល ប្រឆាំងនាវា Neptune ចំនួន២គ្រាប់ និងកំពុងតែប្រុងប្រៀបទប់ទល់នឹងការវាយបកសងសឹករបស់រុស្សី។ ក្រសួងការពារប្រទេសរុស្សីបាននិយាយថា ភ្លើងឆេះនៅលើនាវាហើយនិងស្ថានភាពព្យុះក្នុងសមុទ្ ទគឺជាមូលហេតុដែលបណ្តាលឲ្យនាវានេះលិចចូលទៅក្នុងសមុទ្ទខណៈដែលនាវាត្រូវបានគេសណ្តោងទៅកាន់កំពង់ផែ។
នៅក្នុងកិច្ចសម្ភាសន៍តាម CNN ,Zelensky ត្រូវបានគេសាកសួរអំពីនាវា Moskva ប៉ុន្តែលោកហាក់ដូចជាមានការប្រយ័ត្នប្រយ៉ែងក្នុងការឆ្លើយទៅនឹងសំណួរនេះ។ "យើងដឹងថាវានឹងមិនកើតមានឡើងទៀតទេ សំរាប់យើង វាជាអាវុធដ៏ខ្លាំងក្លាក្នុងការប្រឆាំងនឹងប្រទេសរបស់យើង ហើយឥឡូវនេះវាបានលិច ដូច្នេះវាមិនមែនជាសោកនាដកម្មសំរាប់យើងទេ" Zelensky បាននិយាយ។ លោកនិយាយទៀតថា ប្រវត្តិសាស្រ្តនឹងប្រាប់យើងថា តើមានអ្វីកើតឡើងចំពោះនាវានេះ។ វាមានព័ត៌មានតិចតួចណាស់អំពីជោគវាស្នានៃនាវិក ៥១០នាក់នៅលើនាវា Moskva ទីក្រុងមូស្គូមិនបានបញ្ចេញនូវសេចក្តីលំអិតនិងរូបថតរបស់វានោះទេ។
Zelensky បាននិយាយទៅកាន់ CNN ដោយនិយាយថាពិភពលោកគួរតែត្រៀមខ្លួនសំរាប់ការសំរេចចិត្តរបស់រុស្សីក្នុងការប្រើអាវុធនុយគ្លេអ៊ែរនិងជីវសាស្ត្រប្រឆាំងនឹងអ៊ុយក្រែន។ លោកនិយាយថារុស្សីអាចនឹងប្រើវា ពីព្រោះ Putin មិនឲ្យតម្លៃនៃជីវិតមនុស្សទេ។ "យើងគួរគិតតែមិនត្រូវខ្លាចទេ ,មិនត្រូវខ្លាចទេ តែត្រូវប្រុងខ្លួន។ ប៉ុន្តែមិនមែនសំរាប់តែអ៊ុយក្រែនទេ ប៉ុន្តែសំរាប់ពិភពលោក ខ្ញុំគិត" លោកនិយាយ។ មន្ត្រីអាមេរិកបាននិយាយពីសក្តានុពលសំរាប់ Putin ក្នុងការប្រើប្រាស់អាវុធនុយគ្លេអ៊ែរនៅក្នុងទំនាស់នេះ។
“នៅក្នុងការផ្តល់នូវភាពអស់សង្ឃឹមនៃលោកប្រធានាធិបតី Putin និងអ្នកដឹកនាំរុស្សី និងការជះត្រឡប់មកវិញនូវការដែលពួកគេបានទទួលត្រឡប់មកវិញផ្នែកយោធារហូតមកដល់ពេលនេះ គ្មាននរណាម្នាក់នៃពួកយើងបានគិតខ្លីអំពីការប្រែប្រួលនៃការគំរាមកំហែងនៃអាវុធនុយគ្លេអ៊ែរនោះទេ” នាយក CIA Bill Burns បាននិយាយកាលពីថ្ងៃព្រហស្បត៍។ Zelensky ក៏បាននិយាយផងដែរ អំពីព័ត៌មានដែលថាទាហ៊ានមានទាហ៊ានអ៊ុយក្រែនប្រហែលពី ២៥០០ ទៅ ៣០០០នាក់ ត្រូវបានបាត់បង់ជីវិត និងទាហ៊ានរុស្សីបានស្លាប់ព្រហែលពី ១៩,០០០ ទៅ ២០,០០០នាក់។ លោកនិយាយទៀតថាទាហ៊ានអ៊ុយក្រែនប្រហែលជា ១០,០០០នាក់ បានរងរបួស៕