BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បន្ទុះ ‘ដ្រូន’ នៅជិតទីក្រុង Moscow សង្ស័យត្រូវបញ្ជូនមកបំផ្លាញរោងចក្រមីស៊ីលរុស្ស៊ី

ថ្ងៃសុក្រ, 03 ខែមីនា 2023 17:16  BeeTube News

0_PAY-Drone-attack-in-Crimea-3_east2west-news

ការផ្ទុះដ៏ធំមួយនៅភាគអាគ្នេយ៍នៃទីក្រុងម៉ូស្កូត្រូវបានសង្ស័យថាអាចបណ្តាលមកពីដ្រូនរបស់អ៊ុយក្រែនដែលមានបំណងវាយប្រហារមកលើរោងចក្រផលិតមីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី។

"ការបំផ្ទុះពីលើអាកាស" នៅទីក្រុង Kolomna ប្រសិនបើត្រូវបានបញ្ជាក់ នឹងបណ្តាលអោយមានការផ្សាយដំណឹងពីបរាជ័យក្នុងការការពាររបស់លោក Vladimir Putin ។

យោងតាមប្រភពអនុវត្តច្បាប់នៅក្នុងទីក្រុងដែលមានចម្ងាយត្រឹមតែ 70 ម៉ាយពីទីក្រុងមូស្គូបាននិយាយថា"បន្ទុះនេះបានកើតឡើងនៅលើអាកាសជាមួយនឹងកម្រិតកម្ពស់នៃប្រូបាប៊ីលីតេ វាគឺជាដ្រូន" ។

“ទោះជាយ៉ាងនេះក្តី មិនអាចប្រាកដបានទេព្រោះមិនទាន់រកឃើញបំណែកណាមួយនៅឡើយ”។

Kolomna គឺជាទីកន្លែងប្រភពនៃការិយាល័យរចនាវិស្វកម្មមេកានិករបស់រុស្ស៊ី ដែលជារោងចក្រការពារដែលបានអភិវឌ្ឍទាំងមីស៊ីលល្បឿនលឿន Kinshal និងមីស៊ីលយុទ្ធសាស្ត្រប្រតិបត្តិការ Iskander-M ដូចដែលបានសង្កត់ធ្ងន់ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនក្នុងការរាយការណ៍អំពីហេតុការណ៍នេះ។

ប្រភេទ​កាំជ្រួច​មីស៊ីលទាំង​ពីរ​នេះត្រូវ​បាន​ដាក់​ពង្រាយ​ជាមួយ​នឹង​ឥទ្ធិពល​ដ៏​សាហាវ​នៅ​អ៊ុយក្រែន​ដោយ​កងកម្លាំង​របស់​លោក​ពូទីន។

រោងចក្រនេះក៏ផលិតប្រព័ន្ធការពារប្រឆាំងយន្តហោះ និងកាំជ្រួចប្រឆាំងរថក្រោះផងដែរ។

ទាហានឆ័ត្រយោងរុស្ស៊ីក៏ឈរជើងនៅទីនោះដែរ។

1_PAY-Drone-attack-in-Crimea-5_east2west-news

តំបន់នេះត្រូវបានគេកំណត់គោលដៅជាក់ស្តែងកាលពីដើមសប្តាហ៍នេះនៅពេលដែលកំទេចកំទីនៃ"ដ្រូនមិនធ្លាប់ស្គាល់មួយផ្ទុកដោយសារធាតុផ្ទុះ" ត្រូវបានរកឃើញនៅក្នុងវាលព្រិលនៅជិតភូមិ Gubastovo ចម្ងាយប្រហែល 60 ម៉ាយពីទីក្រុងម៉ូស្គូ និង 7 ម៉ាយពី Kolomna ។

នៅក្នុងហេតុការណ៍ចុងក្រោយនេះ សាក្សីបាននិយាយថាមាន "សំឡេងដ៏ខ្លាំង" ត្រូវបានឮមុនពេលមានបន្ទុះនេះ ដែលបន្ទាប់មកក៏មានផ្សែង និងពន្លឺជះមក។

សាក្សី​ម្នាក់​បាន​និយាយ​ថា​៖ «​សំឡេង​ហួច​មួយ​​ត្រូវ​បាន​ឮ​មុនរយៈពេលប្រហែល ១០ នាទី​ បន្ទាប់​មកក៏​មាន​បន្ទុះ…»។

មាន "ផ្សែង" ហើយបន្ទាប់មកមាន "ពន្លឺ" ។

អ្នក​នាំ​ពាក្យ​អនុវត្ត​ច្បាប់​បាន​និយាយ​ថា​៖ «​មន្ត្រី​អនុវត្ត​ច្បាប់ បុគ្គលិក​របស់​ក្រសួង​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ដើម្បី​ពិនិត្យ​មើល​របាយការណ៍​ទាំង​នេះ»។

ការស្វែងរកបំណែកកំពុងដំណើរការ។

បន្ទាប់ពីមានការទម្លាក់ដ្រូនកាលពីថ្ងៃអង្គារ អ្នកផ្សព្វផ្សាយចលនារបស់លោក ពូទីន លោកAnton Krasovsky ដែលខឹងសម្បារបានផ្ទុះឡើងនៅក្នុងទូរទស្សន៍រដ្ឋមួយអំពីភាពបរាជ័យនៃការបញ្ឈប់ដ្រូនដែលចូលមកវាយប្រហារទាំងនេះ ដែលវាបង្ហាញថារុស្ស៊ីកំពុងតែ "ចាញ់" សង្រ្គាមនេះហើយ។


ថ្ងៃសុក្រ, 03 ខែមីនា 2023 17:16  BeeTube News