BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Morrison៖ មិនមានការប្រញ៉ាប់ប្រញ៉ាល់ក្នុងការសម្រាចចិត្តលើរឿងរុស្សីចូលប្រជុំក្នុង​ G-20 ទេ

ថ្ងៃអាទិត្យ, 01 ខែឧសភា 2022 10:35  គុន ច័ន្ទរដ្ឋា

photo_2022-04-30_20-15-23

7news-

លោកនាយករដ្ឋមន្ត្រី Scott Morrison និយាយថាមិនមានការប្រញ៉ាប់ប្រញ៉ាល់ក្នុងការធ្វើទំនាក់ទំនងទៅនឹងរឿងប្រធានាធិបតី Vladimir Putin ក្នុងការចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំ G-20។ លោក Putin និងលោក Zelensky បានយល់ព្រមនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តិទៅនៅកោះបាលី នៅខែវិច្ឆិការ។ រុស្សីគឺជាសមាជិកដែលលោក Zelensky នឹងចូលរួមក្នុងឋានៈជាអ្នកសង្កេតការណ៍។ មេដឹកនាំ G-20 និងជាប្រធានាធិបតីឥណ្ឌូណេស៊ី លោក JoKo Widodo បានជជែកជាមួយនឹងលោក Zelensky និងលោក Putin បានជំរុញឲ្យពួកគេបញ្ចប់នូវសង្រ្គាមនិងបានសុំខ្លួនដើរតួរនាទីក្នុងការចរចារស្វែងរកសន្តិភាព។

ឥណ្ឌូណេស៊ីបានបដិសេធនូវសំណូមពររបស់មេដឹកនាំអ៊ុយក្រែនសម្រាប់អាវុធដោយផ្អែកទៅលើហេតុផលរដ្ឋធម្មនុញ្ញ​ និងនយោបាយការបរទេស ប៉ុន្តែនឹងជំនួសដោយជំនួយមនុស្សធម៌។ លោក Morrison បាននិយាយប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុង Sidney កាលពីថ្ងៃអាទិត្យថា រឿងដែលលោក Putin ត្រូវចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G-20 "វានៅមានរយៈពេលយូរណាស់"។ លោកបាននិយាថា អូស្ត្រាលីនឹងជជែកជាមួយអ្នកដ៏ទៃទៀតដែលមានចិត្តគំនិតដូចគ្នា ប៉ុន្តែគន្លឹះគឺ ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលប្រព្រឹត្តិទៅដោយជោគជ័យ។

"យើងនៅមិនទាន់ដឹងថាស្ថានភាពនៅក្នុងអ៊ុយក្រែនវានឹងទៅជាយ៉ាងណានៅក្នុងខែវិច្ឆការឆ្នាំនេះ" លោក Morrison បាននិយាយ។ លោកបាននិយាយថាលោកបានធ្វើការជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលើការធានាថាកិច្ចប្រជុំកំពូលនឹងមានការជជែកគ្នាដោយទូលំទូលាយតាមប្រព័ន្ធអនឡាញដែលប្រកបដោយសុវត្តិភាព។ "យើងចង់បាននូវការធានាថាឥណ្ឌូណេស៊ីនឹងបានទទួលនូវជោគជ័យក្នុងការប្រជុំG-20"។ យើងច្បាស់ណាស់ថា ទាំងសហរដ្ឋអាមេរិក កាណាដានិង ប្រទេសដ៏ទៃផ្សេងទៀត មានការព្រួយបារម្ភក្នុងការដែលអង្គុយទល់មុខគ្នាជាមួយនឹងមនុស្សដែលត្រូវបានគេចោទប្រកាន់ថាជាឧក្រឹដ្ឋជនសង្រ្គាម។

ប្រធានគណបក្សពលករ លោក Jim Chalmer បាននិយាយថាលោកសូមចែករំលែកនូវកង្វល់អំពីការចូលរួមរបស់លោក Putin ក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូល។ "សមាជិកភាពរបស់G-20 វាជារឿងរបស់G-20 ប៉ុន្តែយើងចង់បញ្ជាក់នូទស្សនៈរបស់យើងចំពោះលោក Putin ឲ្យបានច្បាស់លាស់" លោក Chalmer បាននិយាយ។ សេចក្តីសម្រាប់ចិត្តមួយថាតើលោក Albanese នឹងចូលរួមប្រជុំឬអត់ បើសិនជាត្រូវបានជ្រើសរើសចូលក្នុងរដ្ឋាភិបាល វាជារឿងរបស់លោកជាអ្នកសម្រាប់ចិត្ត បណ្ឌិត Chalmer បាននិយាយ។


ថ្ងៃអាទិត្យ, 01 ខែឧសភា 2022 10:35  គុន ច័ន្ទរដ្ឋា