Reuters-
អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បាននិយាយកាលពីថ្ងៃពុធថា លោកបានសម្រេចស្បថចូលកាន់តំណែងក្នុងក្រសួងចំនួន៥សំខាន់ៗ ក្នុងអម្លុងពេលនៃកូរ៉ូណាវីរុស ពីព្រោះលោកមានអារម្មណ៍ថា ការទទួលខុសត្រូវចំពោះប្រជាជាតិគឺមានតែលោកម្នាក់ឯង។ Morrison ដែលបានលាលែងចេញពីប្រធានគណបក្សសេី បន្ទាប់ពីចាញ់ឆ្នោតទូទាំងប្រទេសកាលពីខែឧសភា បានលើកឡើងនៅក្នុងសន្និសិទ្ធកាសែត និងបានឆ្លើយទៅនឹងសំណួរជាច្រើន ដែលមានការរិះគន់ពីគណបក្សការងារនៅក្នុងរដ្ឋាភិបាល និងគណបក្សផ្ទាល់ខ្លួនរបស់លោក នៅលើការកាន់អំណាចដែលពុំធ្លាប់មានពីមុនមក។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា Morrison បានរិះគន់ប្រព័ន្ធ Westminster នៃរដ្ឋាភិបាល ដោយបានតែងតាំងខ្លួនឯងជាសម្ងាត់កាន់អំណាចក្រសួងចំនូន៥ ដែលមានក្រសួងមហាផ្ទៃ រតនាគារ សុខាភិបាល ហិរញ្ញវត្ថុនិងធនធាន រវាងឆ្នាំ២០២០-២០២១។ រដ្ឋមន្ត្រី៣រូបមិនបានដឹង Morrison បានបែងចែកអំណាចនៅក្នុងក្រសួងរបស់គេ រហូតដល់ត្រូវបានបញ្ចេញឲ្យដឹងនៅក្នុងសប្តាហ៍នេះ ពួកគេបាននិយាយ។ "ខ្ញុំបានកាច់ចង្កូតនាវានេះនៅក្នុងកណ្តាលនៃព្យុះសង្ឃរា" Morrison បានប្រាប់អ្នកយកព័ត៌មាន ដោយបានរំលឹកឡើងវិញថា តើគ្រោះថ្នាក់ដោយសារជម្ងឺរាតត្បាតពិភពលោកនោះ វាបានបក់បោកមកយ៉ាងណាកាលពី២០២០។
“ក្នុងនាមជានាយករដ្ឋមន្ត្រី វាទាល់តែខ្ញុំច្បាស់អំពីទម្ងន់នៃការទទួលខុសត្រូវ ដែលវាស្ថិតនៅលើស្មារបស់ខ្ញុំមិនមែននៅលើអ្នកណាម្នាក់នោះទេ” លោកនិយាយ។ Morrison និយាយថា លោកមិនបានគ្រប់គ្រងក្រសួងទាំងនោះទេ បន្ទាប់ពីបានស្បថចូលកាន់តំណែងដោយអគ្គអភិបាល ហើយក៏គ្មានរដ្ឋមន្ត្រីណាត្រូវបានជ្រៀតជ្រែកការងារលើកលែង តែក្នុងឱកាសមួយ ដែលលោកបដិសេធនូវគំរោងធនធាន។ លោកនិយាយថា លោកមិនបានផ្តល់ព័ត៌មានជូនរដ្ឋមន្ត្រីទាំងនោះទេ ពីព្រោះលោកត្រូវប្រើអំណាចនៅក្នុងករណីជាបន្ទាន់មួយ។
"ជាការពិតរដ្ឋមន្ត្រីទាំងនោះមិនបានដឹងនូវរឿងទាំងអស់នោះទេ ដោយសារតែខ្ញុំមិនបានជ្រៀតជ្រែកឬក៏ធ្វើអន្តរាគមន៍នៅក្នុងសកម្មភាពការងារណាមួយ" លោកនិយាយ។ George Williams អ្នកជំនាញការនៃច្បាប់រដ្ឋធម្មនុញ្ញ នៃសកលមហាវិទ្យាល័យនៃ New South Wales បាននិយាយថា អូស្ត្រាលីមានប្រព័ន្ធមូលដ្ឋាននៃគណរដ្ឋមន្ត្រី ដែលពឹងផ្អែកទៅលើក្រុមនៃមនុស្សដែលត្រូវគ្រប់គ្រង ហើយវាមិនមែនជាប្រព័ន្ធប្រធានាធិបតីនោះទេ។ “អាថ៌កំបាំងរបស់វាផ្ទាល់គឺអ្វីដែលវាមានទៅលើចំណុចកណ្តាល ថាតើហេតុអ្វីនេះជាបញ្ហា” លោកនិយាយ “លោកអគ្គអភិបាលមិនមានហេតុផល ដើម្បីឲ្យជឿថាការតែងតាំងនេះ វានឹងមិនមានទំនាក់ទំនងនោះទេ”៕