AP-Canberra
នាយករដ្ឋមន្ត្រីអូស្រ្តាលី Scott Morrison បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកបានធ្វើតាមដំបូន្មានរបស់មន្ត្រីសន្តិសុខជាតិ ក្នុងការរៀបចំចាត់ចែងធ្វើទំនាក់ទំនងទ្វេរភាគីជាមួយកោះសូឡូម៉ុងបន្ទាប់ពីមេដឹកនាំប្រទេសជិតខាងនៃសមុទ្ទប៉ាស៊ីហ្វីកខាងត្បូងបានចោទប្រកាន់ថាលោកបានធ្វើការគំរាមកំហែងថានឹងធ្វើការឈ្លានពាន។ នាយករដ្ឋមន្ត្រីនៃកោះសូឡូម៉ុង Manasseh Sogavare បានប្រាប់សភាកាលពីថ្ងៃពុធថា គូរប្រជែងនៃកិច្ចព្រមព្រៀងសន្តិសុខថ្មីជាមួយចិន បានគំរាមនិងបានឆ្កឹះឆ្កៀលប្រទេសលោក។
Sogavare មិនបានបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកឬអូស្ត្រាលីនោះទេ។ ប្រទេសទាំង២បានប្រាប់កោះសូឡូម៉ុងថា វត្តមានរបស់កងទ័ពចិននៅក្នុងកោះសូឡូម៉ុងដែលមានចម្ងាយតិចជាង២,០០០គ.ម. ភាគខាងជើងឈាងខាងកើតនៃប្រទេសអូស្រ្តាលីនឹងមិនអាចអនុគ្រោះបានទេ។ ”វាជារឿងដែលពិបាកមួយទៀតសំរាប់អូស្ត្រាលីក្នុងការគណនាឡើងវិញពីអនាគតរបស់ខ្លួន ក្នុងការដែលចិនគ្របដណ្តប់មកលើតំបន់” Harrison បាននិយាយ “អូស្រ្តាលីធ្វើការវិនិច្ឆ័យខុសអំពីការពាក់ព័ន្ធរបស់ចិនកាលពីឆ្នាំ២០១០ ដូច្នេះការគណនាឡើងវិញវាមានការយឺតយួរហើយវានឹងបន្តទៅវែងឆ្ងាយទៀត។
កោះសូឡូម៉ុងដែលមានប្រជាពលរដ្ឋ ប្រហែលជា ៧០០,០០០នាក់គឺជាខ្សែរកោះដែលលាតសន្ធឹងទៅកើតរហូតទៅដល់កោះ Papuan New Guinea នៅក្នុងសមុទ្ទប៉ាស៊ីហ្វីកខាងត្បូង។ រដ្ឋធានី Honiara ស្ថិតនៅលើកោះ Guadalcanal ដែលជាកន្លែងដ៏កំណាចនិងសំខាន់ជាទីបំផុត ដែលជាសមរភូមិរវាងជប៉ុននិងសហរដ្ឋអាមេរិកក្នុងអម្លុងសង្រ្គាមលោកលើកទី២។ មានពេលមួយដែលស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេសមានការតស៊ូជាមួយនឹងការបះបោរនៅចុងឆ្នាំ១៩៩០ នៅពេលដែលភាពតានតឹងបានផ្ទុះឡើងទៅជាអំពើហឹង្សារនិងបានក្លាយទជារដ្ឋប្រហារដែលនាំឲ្យលោក Sogavare បានឡើងកាន់អំណាចជាលើកដំបូងក្នុងឆ្នាំ២,០០០។
នៅក្នុងឆ្នាំ២០០៣ បន្ទាប់ពីរដ្ឋាភិបាលបានសំណូមពរជំនួយពីវេទិការកោះនៅក្នុងប៉ាស៊ីហ្វីកក្រុមអ្នកការទូតនៅក្នុងតំបន់នេះត្រូវបានរៀបចំឡើងដោយមានអូស្ត្រាលីជាអ្នកដឹកនាំក្នុងការដាក់ពង្រាយទ័ព។ ក្រុមប្រឹក្សារដែលគេឲ្យឈ្មោះថា បេសកកម្មជំនួយក្នុងតំបន់សំរាប់កោះសូឡូម៉ុង (RAMSI) បានស្ថិតនៅក្នុងតំបន់អស់រយៈពេល១៤ឆ្នាំ ទោះបីជាមានការប៉ុនប៉ងដោយលោក Sogavare នៅពេលដែលលោកបានឡើងកាន់អំណាច។ Sogavare ត្រូវបានគេជ្រើសរើសជានាយករដ្ឋមន្រ្តីម្តងទៀតនៅក្នុងឆ្នាំ២០១៩ ដែលប៉ុន្មានខែក្រោយមក បានកាត់ផ្តាច់ចំណងការទូតជាមួយកោះតៃវ៉ាន់ហើយវិលត្រឡប់ទៅទាក់ទងជាមួយទីក្រុងប៉េកាំងវិញ។