កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅនេះ តារាចម្រៀងសំលេងផ្អែមលោកម៉មពេជ្ជរិទ្ធបានមានកិត្តិយសឡើងសម្តែងនៅក្នុងកម្មវិធី Pleng Music Award និង បានធ្វើអោយផ្ទុះចំណាប់អារម្មណ៍ទស្សនិកយ៉ាងកក្រើកឆាកតាមរយៈបទចម្រៀងពីរបទរបស់លោក «មិនអាចឃាត់ទេ» និង«កន្រ្ទឹមខកស្នេហ៍»។ ដូចការរំពឹងទុកបទដ៏ល្បីរបស់អតីតអ្នកចម្រៀងក្រុម Smallworld Smallband រូបនេះ«មិនអាចឃាត់ទេ» បានធ្វើអោយទាក់ទាញសំលេងគាំទ្រពីទស្សនិកជនច្រើនខ្លាំងក្លា ដោយរំលឹកទៅរយៈកាលដែលបទចម្រៀងមួយនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីឆ្នាំទៅ។ នៅលើការសម្តែងបទទី២របស់លោក«កន្រ្ទឹមខកស្នេហ៍» គឺជាការសម្តែងបទចម្រៀងថ្មីស្រឡាងមួយតែម្តង ដែលមានការ Mix ឧបករណ៍តន្រ្តីបុរាណ និងសម័យនៅលើឆាកតែម្តងដែលធ្វើអោយទស្សនិកជនហាក់ទទួលបានអារម្មណ៍ស្តាប់បទចម្រៀងកន្រ្ទឹមខ្មែរលាយឡំនឹងតន្រ្តីហ៊ីបហប់ ដោយមានកែច្នៃទំនុកច្រៀងភាសាអង់គ្លេសផងនិងខ្មែរផងលាយបញ្ចូលគ្នាយ៉ាងប្លែកត្រចៀកតែម្តង។ គួរបញ្ជាក់ផងដែរបទចម្រៀងមួយនេះត្រូវបានចេញផ្សាយនៅក្នុងថ្ងៃជាមួយគ្នានេះ នៅវេលាពេលថ្ងៃនៅមុនពេលនៃការចាប់ផ្តើមកម្មវិធីពីពេលរសៀលទៅ។ គួរអោយចាប់អារម្មណ៍ផងដែរបន្ទាប់ពីការសម្តែងរបស់លោកម៉មពេជ្ជរិទ្ធបានបញ្ចប់រួចមក លោកបានរៀបរាប់ចំណាប់អារម្មណ៍នៅលើរូបភាពចូលរួមកម្មវិធីនោះឡើងថា«រវល់តែកន្រ្ទឹមខកស្នេហ៍ ដើរកម្រាលព្រំក្រហមម្នាក់ឯង ម៉េចក៏មានដែរខ្ញុំ»។ យ៉ាងណាមិញផងដែរបទចម្រៀងមួយនេះរបស់លោកត្រូវបានទទួលចំណាត់ Trending ទី១ ផងដែរនៅលើតារាងយូធូបកម្ពុជាត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ ដោយមានចំនួនទស្សនាជាង៤សែននាក់ឯណោះ។ តើទស្សនិកជនពេញចិត្តលោកម៉មពេជ្ជរិទ្ធត្រង់កន្លែងណាខ្លះ? តោះ Comment ប្រាប់អេដមីនម្នាក់មួយមក!