BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាសម្តែងក្នុងខ្សែភាពយន្ត Moon Knight បានទទួលមរណភាពក្នុងអាយុ ៣៧ឆ្នាំ បន្ទាប់ពីមានគ្រោះថ្នាក់ជិះស្គី

ថ្ងៃសុក្រ, 21 ខែមករា 2022 09:48  BeeTube News

photo_2022-01-21_09-38-03C (1)

តារាសម្តែងជនជាតិបារាំង Gaspard Ulliel ដែលគ្រោងនឹងបង្ហាញមុខក្នុងរឿងភាគ Marvel នាពេលខាងមុខនេះ “Moon Knight” បានទទួលមរណភាពនៅអាយុ ៣៧ ឆ្នាំ។ គ្រួសាររបស់គាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាគាត់បានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីមានឧប្បត្តិហេតុជិះស្គីនៅលើភ្នំ Alps។
Ulliel ដែលជាតារាសម្តែងល្បីឈ្មោះម្នាក់របស់ប្រទេសបារាំងបានបង្ហាញខ្លួននៅក្នុងរឿង It's Only the End of the World និង Saint Laurent។

តារាសម្តែងរូបនេះកំពុងជិះស្គីនៅតំបន់ Savoie កាលពីថ្ងៃអង្គារ នៅពេលដែលគាត់បានបុកជាមួយមនុស្សម្នាក់ទៀត។ គាត់បានរងរបួសខួរក្បាលយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Grenoble ជាកន្លែងដែលគាត់បានស្លាប់នៅថ្ងៃបន្ទាប់។ អ្នកជិះស្គីម្នាក់ទៀតមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទេ ហើយការស៊ើបអង្កេតកំពុងដំណើរការ។ ដំណឹងនៃការស្លាប់របស់គាត់បានកើតឡើងមួយថ្ងៃ បន្ទាប់ពីឈុតខ្លីៗសម្រាប់រឿង Moon Knight ដែលគាត់សម្តែងជា Midnight Man ត្រូវបានចេញផ្សាយតាមអ៊ីនធឺណិត។

photo_2022-01-21_09-38-10M

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃសុក្រ, 21 ខែមករា 2022 09:48  BeeTube News