BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក​ ម៉ូន ជែ អុីន (Moon Jae-In) ប្រធានាធិបតីទី១២ របស់កូរ៉េខាងត្បូង 

ថ្ងៃសុក្រ, 20 ខែឧសភា 2022 10:09  វេទិកាជោគជ័យ

លោក ម៉ូន ជែអុីន គឺជាប្រធានាធិបតីបច្ចុប្បន្នទី១២ របស់ប្រទេសកូរ៉េខាងត្បូង ដែលចូលកាន់តំណែងចាប់តាំងពីថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០១៧។ លោកកើតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៥៣ នៅមជ្ឈមណ្ឌលជនភៀសខ្លួន (Refugee Relocation Center) នៅកោះ គចេ (Geoje Island) ខេត្ត គ្យងសាងណាំ (Gyeongsangnam Province) ប្រទេសកូរ៉េខាងត្បូង។ លោកគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់។ ឪពុកម្តាយរបស់លោក ជាជនភៀសខ្លួនមកពីប្រទេសកូរ៉េខាងជើង នៅក្នុងកំឡុងពេលនៃសង្គ្រាមកូរ៉េ ក្នុងឆ្នាំ១៩៥០ ហើយឪពុករបស់លោកបានចូលធ្វើការនៅជំរុំអ្នកទោសសង្រ្គាម និងម្តាយរបស់លោកលក់ពងទានៅក្នុងទីក្រុងកំពុងផែប៊ូសាន។ លោកបានរៀបការជាមួយអ្នកស្រី គីម ជុង ស៊ូក (Kim Jung-Sook) ហើយមានកូនប្រុសម្នាក់ និងស្រីម្នាក់ ព្រមទាំងមានចៅប្រុសពីរនាក់។ 

40129765_303

ការសិក្សា 

ក្នុងឆ្នាំ១៩៧១ លោកបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅសាលា គ្យុងណាំ (Kyungnam) ហើយបានបន្តថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យ គ្យុងហុី (Kyunghee ) ក្នុងទីក្រុង សេអ៊ូល ក្នុងឆ្នាំ១៩៧២ តែមិនបានបញ្ចប់វានោះទេ ព្រោះលោកត្រូវបានបណ្តេញចេញពីសាកលវិទ្យាល័យ ហើយត្រូវបានគេចាប់ខ្លួននិងដាក់ពន្ធនាគារ នៅពេលលោកបានចូលរួមដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងបែបផ្តាច់ការរបស់លោក ប៉ាក ជុង ហុី (Park Chung-Hee) ដែលត្រូវជាឪពុករបស់លោកស្រី ប៉ាក គឺន ហេ (Park Geun-Hye)។ នៅឆ្នាំ១៩៧៥ លោកត្រូវបានគេបង្ខំឲ្យចូលបម្រើកងទ័ពកូរ៉េខាងត្បូង ហើយគាត់បានបម្រើជាកងកម្មង់ដូពិសេស។ ក្រោយពីបញ្ចប់កាតព្វកិច្ចយោធាក្នុងឆ្នាំ១៩៧៨ លោក ម៉ូន ជែ អុីន បានវិលត្រឡប់ទៅសិក្សារបស់លោកវិញ ហើយបានទទួលសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ គ្យុងហុី ក្នុងឆ្នាំ១៩៨០។ 

ការងារ និងការប្រឡូកចូលក្នុងវិស័យនយោបាយ 

ក្នុងឆ្នាំ១៩៨២ លោកបានបង្កើតការិយាល័យច្បាប់ដែលមានឯកទេសខាង សិទ្ធិមនុស្ស និងសង្គមសុីវិល ជាមួយលោក រ៉ ម៉ូ​ ហ៊ុន (Roh Moo-Hyun) ដែលនៅពេលក្រោយមកបានក្លាយជាប្រធានាធិបតីទី៩ របស់ប្រទេសកូរ៉េខាងត្បូង។ ទាំងលោក ម៉ូន ជែ អុីន និងលោក រ៉ ម៉ូ​ ហ៊ុន គឺជាមេធាវីដែលមានឯកទេសខាង បញ្ហាសិទ្ធិពលរដ្ធ និងសិទ្ធិមនុស្ស ហើយពួកគេធ្វើការដើម្បីការពារសហជីព និងសកម្មជននិស្សិត ដែលប្រឈមនឹងការធ្វើទុក្ខបុកម្នេញពីការដឹកនាំរបស់លោក ប្រធានាធិបតី ជុន ឌូ វា៉ន់ (Chun Doo-Hwan)។ នៅក្នុងកំឡុងពេលពីឆ្នាំ២០០៣​ ដល់ ២០០៥ លោកបានបម្រើការងារជាលេខាធិការជាន់ខ្ពស់របស់ប្រធានាធិបតី ដែលទទួលបន្ទុកខាងកិច្ចការស៊ីវិល និងរបៀបវារៈពលរដ្ធ និងសង្គម។ ក្នុងឆ្នាំ២០១០ លោកធ្វើជាប្រធានមូលនិធិ រ៉ ម៉ូ ហ៊ុន (Roh Moo-Hyun) ហើយឆ្នាំ២០១១ លោកធ្វើជាសហតំណាងអចិន្រ្តៃយ៍សម្រាប់នវានុវត្តន៍ និងសមាហរណកម្ម។ ក្នុងឆ្នាំ២០១២ លោកត្រូវបានជ្រើសរើសឲ្យធ្វើជាបេក្ខជននៃគណបក្សរួបរួមលទ្ធិប្រជាធិបតេយ្យ (Democratic United Party) សម្រាប់ការបោះឆ្នោតប្រធានាធិបតីទី១៨ ហើយនិងជាសមាជិកសភានីតិកាលទី១៩ ហើយក្នុងឆ្នាំ២០១៣ លោកបម្រើការជាទីប្រឹក្សាអចិន្រ្តៃយ៍នៃគណបក្សប្រជាធិបតេយ្យរួបរួម។ ក្នុងឆ្នាំ២០១៤ លោកធ្វើជាសមាជិកគណៈកម្មាធិការបណ្តោះអាសន្ននៃសម្ព័ន្ធនយោបាយ​ថ្មីដើម្បីប្រជាធិបតេយ្យ និងជាប្រធាននៃគណៈកម្មាធិការវិធានការពិសេសរោងចក្រនុយក្លេអ៊ែរ។​ក្នុងឆ្នាំ២០១៥ លោកធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យកូរ៉េ ហើយនៅក្នុងឆ្នាំ២០១៧ លោកបានក្លាយជា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យកូរ៉េសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី១៩។ នៅថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០១៧ លោក ម៉ូន ជែ អុីន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការរបស់កូរ៉េខាងត្បូង។ 

2020-05-10T033117Z_7328063_RC2FLG9HJMUO_RTRMADP_3_SOUTHKOREA-POLITICS-MOON-400x299

គោលនយោបាយរបស់លោក ម៉ូន ជែ អុីន 

  1. គោលនយោបាយក្នុងស្រុក (Domestic Policy) 

សម្រាប់គោលនយោបាយក្នុងប្រទេស លោក ម៉ូន​​ ជែ អុីន បានធ្វើកំណែទម្រង់សេដ្ធកិច្ច វិស័យអប់រំ ថាមពល និងដោះស្រាយបញ្ហារឿងអាស្រូវនយោបាយរបស់ប្រទេស​ ជាពិសេសបញ្ហាទាក់ទង​នឹង ជែប៊ុល (Chaebols) ដែលមានន័យថា​ក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមគ្រួសារ ដោយរួមមានក្រុមហ៊ុនធំៗដូចជា សាំសុង​ (Samsung) និង ហុីយុនដាយ (Hyundai) ដែលឃុបឃិតប្រមូលផ្តុំគ្នាជាមួយរដ្ធាភិបាល និងរឿងអាស្រូវអំពើរពុករលួយរបស់ អ្នកស្រី ឆ សូន សុីល (Choi Soon-Sil) ដែលត្រូវជាមិត្តភ័ក្តិ និងជាទីប្រឹក្សារបស់អតីតប្រធានាធិបតី ប៉ាក គឺន ហេ (ParkGeun-Hye)។ ​លោកផងដែរក៏បានដាក់ផែនការសង្កត់ធ្ងន់លើការដោះស្រាយវិសមភាពប្រាក់ចំណូល និងការធ្វើវិមជ្ឈការនៃអាជ្ញាធររដ្ធាភិបាល។ 

  1. គោលនយោបាយការបរទេស (Foreign Policy)

ចំណែកឯគោលនយោបាយការបរទេសលោកបានព្យាយាមពង្រឹងទំនាក់ទំនងជាមួយសហរដ្ធអាមេរិក ដោយលោកបានធ្វើទស្សនៈកិច្ចទៅសហរដ្ធអាមេរិក ដើម្បីជួបជាមួយលោកប្រធានាធិបតី ដូណាល់ត្រាំ ក្នុងខែមិថុនា ឆ្នាំ២០១៧​ ដើម្បីពិភាក្សាគ្នាអំពីទំនាក់ទំនងពាណិជ្ជកម្ម ព្រមទាំងកម្មវិធីកាំជ្រួចមីសុីលរបស់កូរ៉េខាងជើង។ បន្ទាប់មកក្នុងខែមេសា ឆ្នាំ២០១៨ លោកបានរៀបចំ កិច្ចប្រជុំកំពូលអន្តរកូរេ៉ ហើយលោក និងលោកគីម ជុង អ៊ុន បានចាប់ដៃគ្នានៅត្រង់បន្ទាត់ព្រំដែនកូរ៉េទាំងពីរ។ លោក ម៉ូន ជែអុីន មានគោលបំណងចង់រួបរួមប្រទេសកូរ៉េទាំងពីរ តែលោកនិយាយថាវាត្រូវការពេលវេលាយូរទៀតនិងត្រូវតែមានផែនការលម្អិតច្បាស់លាស់ហើយលោកបាននិយាយអំពីយុទ្ធសាស្ត្រកូរ៉េខាងជើងរបស់លោកនេះនៅក្នុងកំឡុងពេលនៃការធ្វើសុន្ទរកថាក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ 

ស្នាដៃសំខាន់ៗរបស់លោក

ក្រៅពីស្នាដៃខាងការពារសិទ្ធិមនុស្ស ការដឹកនាំប្រទេស​ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំដោយមិនប្រព្រឹត្តិអំពើរពុករលួយ លោកក៏មានស្នាដៃខាងសរសេរតែងនិពន្ធនូវសៀវភៅជាច្រើនក្បាលផងដែរ ហើយខាងក្រោមនេះគឺជាសមិទ្ធិផលនៃការនិពន្ធរបស់លោក៖ 

  1. ជោគវាសនារបស់ ម៉ូន ជែ អុីន ក្នុងឆ្នាំ២០១១​ (Moon Jae-In’s Destiny in 2011)

  2. ប្រជាជនមុនគេ ក្នុងឆ្នាំ២០១២ (People Come First in 2012)

  3. ផ្តល់ឲ្យអ្នកដោយ​ម៉ូន ជែ អុីន ក្នុងឆ្នាំ២០១២ (Presented to You by Moon Jae-In 2012)

  4. ការបញ្ចប់គឺជាការចាប់ផ្តើម ក្នុងឆ្នាំ២០១៣ (The End is The Beginning 2013)

  5. ការចោទសួរពីសាធារណៈរដ្ធកូរ៉េ ក្នុងឆ្នាំ២០១៧ (Questions from the Republic of Korea 2017)

  6. ពីជោគវាសនាទៅជាក្តីសង្ឃឹម ក្នុងឆ្នាំ២០១៧ (From Destiny to Hope 2017) 

KOREA-Moon_and_wife

Quotes សំខាន់ៗរបស់លោក ម៉ូន ជែ អុីន 

  1. ខ្ញុំសង្ឃឹមថាសន្តិភាពនឹងជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ (I hope peace is a part of everyday life)

  2. ខ្ញុំនឹងក្លាយជាប្រធានាធិបតីដែលស្អាតស្អំម្នាក់។ ខ្ញុំនឹងក្លាយជាប្រធានាធិបតីដែលអាចចូលនិវត្តន៍នៅផ្ទះជាប្រពលរដ្ធសាមញ្ញម្នាក់ ហើយត្រូវបានស្វាគមន៍ដោយអ្នកជិតខាង។ 

(I will become a clean president. I will become a president who can retire home as an ordinary citizen and is welcomed by neighbors.)

  1. ជីវិតគឺជាចំរៀង ច្រៀងវាទៅ។ ជីវិតគឺជាល្បែងមួយ លេងវាទៅ។ ជីវិតគឺជាបញ្ហាប្រឈម ដោះស្រាយវាទៅ។ ជីវិតគឺជាក្តីសុបិន្ត ស្វែងយល់អំពីវាទៅ។ ជិវិតគឺជាការលះបង់ ផ្តល់ឲ្យវាទៅ។ ជីវិតគឺជាសេចក្តីស្រឡាញ់ រីករាយនឹងវាទៅ។ ( Life is a song - sing it. Life is a game - play it. Life is a challenge - meet it. Life is a dream - realize it. Life is a sacrifice - offer it. Life is love - enjoy it.) 

moon-jae-in-xpn

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃសុក្រ, 20 ខែឧសភា 2022 10:09  វេទិកាជោគជ័យ