Axios-
ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-In បាននិយាយកាលពីថ្ងៃច័ន្ទថាប្រទេសរបស់លោក,កូរ៉េខាងជើង,សហរដ្ឋអាមេរិកនិងចិនបានយល់ព្រមជាគោលការណ៍នឹងប្រកាសនូវការបញ្ចប់សង្រ្គាមជាផ្លូវការណ៍។ ប៉ុន្តែពួកគេត្រូវជួបគ្នានៅលើរឿងនេះទៅតាមការទាមទាររបស់កូរ៉េខាងជើង។ Moon ជឿថាការប្រកាសដូចនេះនឹងជួយចាប់ផ្តើមពន្យាពេលនៃការពិភាក្សារគ្នារវាងប្រទេសទាំងឡាយក្នុងការធ្វើមិនឲ្យមានអាវុធនុយគ្លេអ៊ែរ។ អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមអុីម៉ែលថាមន្ត្រីសហរដ្ឋអាមេរិក បានប្រុងប្រៀបនឹងជួបជជែកគ្នាដោយគ្មានលក្ខ័ណ។
អ្នកនាំពាក្យដដែលបាននិយាយថា យើងសង្ឃឹមថាកូរ៉េខាងជើងនឹងឆ្លើយតបជាវិជ្ជមានចំពោះការបោះជំហ៊ានរបស់ទៅមុខរបស់យើង។មិនមានសន្ធិសញ្ញាជាផ្លូវការក្នុងការបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការក្នុងឆ្នាំ១៩៥០-៥៣នោះទេ ដូច្នេះកូរ៉េទាំង២ដែលជាបច្ចេកទេស នៅតែស្ថិតក្នុងស្ថានភាពមានសង្រ្គាម ដែលគាំទ្រដោយចិននិងអាមេរិក។ Moon បាននិយាយនៅក្នុងសន្និសីទកាសែត ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីថាមន្ត្រីកូរ៉េខាងជើងបានទទូចឲ្យសហរដ្ឋអាមេរិកលើកចេញនូវអ្វីដែលគេហៅថា "នយោបាយអរិភាព" ចំពោះប្រទេសរបស់គេ ដែលជាការយោងទៅលើទង្វើររបស់អាមេរិកដូចជាការដាក់ទណ្ឌកម្មទៅលើអាវុធនុយគ្លេអ៊ែរនិងកម្មវិធីមីស៊ីលទៅលើគេ។
"ដោយសារតែបញ្ហានេះហើយ យើងមិនអាចអង្គុយចុះដើម្បីពិភាក្សារគ្នាលើសេចក្តីប្រកាស ដើម្បីបញ្ចប់ជាផ្លូវការនៃសង្រ្គាមនេះ" Moon និយាយ "យើងសង្ឃឹមថាការជជែកនឹងចាប់ផ្តើម"។ សេចក្តីប្រកាសនៃការបញ្ចប់សង្រ្គាមដោយខ្លួនឯងវាមិនមែនជាបំណងចុងក្រោយរបស់យើងទេ Moonបាននិយាយ ប៉ុន្តែវាជាជំហ៊ានដ៏សំខាន់ក្នុងការរៀបចំផ្លូវដើម្បីចាប់ផ្តើមការជជែកគ្នាអំពីការធ្វើឲ្យគ្មានអាវុធនុយគ្លេអ៊ែរនិងសន្តិភាពនៅក្នុងឧបទ្វីប,លោកនិយាយ ។
កូរ៉េខាងជើងបានប្រឆាំងដោយឥតងាករេទៅនឹងវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងទឹកដីកូរ៉េខាងត្បូង,ការធ្វើសមយុទ្ធយោធារួមគ្នាដែលបានប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ក៏ដូចជា ទណ្ឌកម្មប្រឆាំងទៅនឹងកម្មវិធីអាវុធនុយគ្លេអ៊ែរដែលដឹកនាំដោយសហរដ្ឋអាមេរិក។កាលពីថ្ងៃច័ន្ទ,លោក Moonបាននិយាយថា កូរ៉េខាងជើងនៅតែបន្តទទូចទាមទារលើរឿងនេះដែលជាការដាក់លក្ខ័ណក្នុងការជជែកគ្នា។