BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Molnupiravir អាចព្យាបាលកូវីដ១៩ រយៈពេលតែ៥ថ្ងៃ យ៉ាងមានប្រសិទ្ធភាព

ថ្ងៃព្រហស្បតិ៍, 04 ខែវិច្ឆិកា 2021 10:23  ហេង សំណាង

photo_2021-11-04_10-15-25

កូវីដ-១៩ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសថាជាជំងឺរាតត្បាតទូទាំងពិភពលោក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ពីដំបូង មិនមានថ្នាំប្រឆាំងវីរុស ថ្នាំព្យាបាល ឬសូម្បីតែវ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺនេះទេ។ រហូតមកទល់បច្ចុប្បន្ន ទើបក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ថ្នាំ Molnupiravir មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសនេះបាន។

គួរបញ្ចាក់ថាកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំនេះពីសហរដ្ឋអាមេរិក សម្រាប់មនុស្ស ៥ម៉ឺននាក់ផងដែរ។

ថ្នាំរបស់ក្រុមហ៊ុន Merck ប្រភេទនេះ មានសមត្ថភាពព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ហើយអាចកាត់បន្ថយអត្រានៃការចូលព្យាបាលក្នុងមន្ទីរពេទ្ យនិងស្លាប់បាន ៥០%។

បើងាកទៅមើលប្រទេសជិតខាងរបស់យើងឯណោះវិញ អ្នកជំនាញផ្នែកវីរុសរបស់ថៃ បានបញ្ជាក់កាលពីពាក់កណ្តាលខែមុនថា ថ្នាំប្រឆាំងមេរោគរបស់អាមេរិកមួយនេះ អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ និងការស្លាប់ ក្រោយពេលលេបបាន៥ថ្ងៃ៕

photo_2021-11-04_10-15-26

 


ថ្ងៃព្រហស្បតិ៍, 04 ខែវិច្ឆិកា 2021 10:23  ហេង សំណាង