BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីព្រមាន Moldova លើរឿងកងទ័ពនៅ Transnistria

ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 09:50  គុន ច័ន្ទរដ្ឋា

photo_2022-09-04_09-33-11

DW-

រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov ក្នុងសប្តាហ៍នេះបានព្រមាន Moldova កុំឲ្យបង្ករគ្រោះថ្នាក់ដល់កងទ័ពរុស្សីដែលបោះទីតាំងនៅក្នុង Tranistria ដែលជាតំបន់បំបែកខ្លួនដែលនិយមរុស្សីនៅក្នុងភាគខាងកើតនៃប្រទេស ដោយនិយាយថា ការធ្វើដូច្នេះអាចនឹងធ្វើឲ្យមានការប្រឈមមុខគ្នាខាងយោធា។នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយនឹងស្ថានីយ៍ទូរទស្សន៍រុស្សីកាលពីថ្ងៃព្រហស្បត៍ Lavrov បាននិយាយថា "សកម្មភាពណាមួយដែលគំរាមកំហែងសន្តិសុខយើងនឹងត្រូវពិចារណារតាមច្បាប់អន្តរជាតិថាជាការវាយប្រហារទៅលើរុស្សី"។

ប៉ុន្មានម៉ោងមុននេះ Lavrov បានចោទប្រកាន់ប្រធានាធិបតី Moldova ,Maia Sandu ដែលនិយមអឺរ៉ុប ថាបានរារាំងមិនឲ្យមានការជជែកគ្នាដើម្បីដោះស្រាយទំនាស់នៅ Transnistria ។ "Transnistria និងរុស្សីបានគាំទ្រឲ្យមានការជជែកគ្នាដោយផ្ទាល់  ប៉ុន្តែការវិនិច្ឆ័យដោយសេចក្តីថ្លែងការដែលធ្វើឡើងដោយប្រធានាធិបតី Maia Sandu និងក្រុមរបស់លោកស្រី បាននិយាយថាពួកគេមិនចង់ឲ្យមានការជជែកដូចនេះទេ ខណៈដែលពួកគេបានត្រូវសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកបានបប្រាប់ឲ្យបដិសេធនូវការជជែកនេះ" Lavrov បាននិយាយ។ ដែលជាការប្រមាណមើល ពួកគេកំពុងស្វែងរកនូវដំណោះស្រាយដែលមិនមែនជាការទូត ចំពោះបញ្ហា Moldova។

ប៉ុន្មានថ្ងៃមុននេះ មេដឹកនាំក្រុមបំបែករដ្ឋ Trisnistria ,Vadim Krasnovselsky បានបញ្ជូនលិខិតមួយទៅកាន់ប្រធានាធិបតី Maia Sandusky សំណូមពរឲ្យមានការជជែកគ្នាលើដំណោះស្រាយនយោបាយសន្តិភាពចំពោះទំនាស់នៅ Trisnistria។ ទោះជាយ៉ាងណា Moldova បានទាក់ទងជាមួយតែរដ្ឋាភិបាលបំបែករដ្ឋដែលនិយមរុស្សីនៅ Trisnistria តាមរយៈការិយាល័យអប្បគមន៍ ដែលជាការិយាល័យរដ្ឋាភិបាលដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Moldova , Oleg Serebrian។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ Lavrov ក៍បាននិយាយផងដែរថា រុស្សីនឹងការពារអ្នកដែលនិយាយភាសាររុស្សីនៅក្នុងប្រទេស Moldova។

ការិយាល័យនៃការបង្រួបបង្រួមជាតិឡើងវិញរបស់ Moldova បានឆ្លើយតបយ៉ាងឆាប់រហ័សទៅកាន់ការធ្វើអត្ថាធិប្បាយរបស់ Lavrov នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ដោយបាននិយាយថាប្រទេសរបស់ខ្លួនបានប្តេជ្ញាចិត្តទៅនឹងដំណោះស្រាយសន្តិភាព នៃទំនាស់នៅ Trisnistria។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា នេះវាតម្រូវឲ្យមានការចាំបាច់នូវដំណោះស្រាយដែលបញ្ជាក់អំពីនិរន្តរភាពដ៏ទូលំទូលាយមួយដែលវានឺងគោរពនូវការបង្រួបបង្រួម។ សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ដំណោះស្រាយដូចនេះនឹងមានគោលបំណងនឹងពង្រឹងភាពជារដ្ឋ Moldova ធ្វើឲ្យមានឡើងវិញនូអធិបតេយ្យភាពនិងបូរណភាពដែនដីនិងការកែទម្រង់ពេញលេញទូទាំងប្រទេស។


ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 09:50  គុន ច័ន្ទរដ្ឋា